ណាត់គ្នាតោះ! សួនសត្វ ២ កន្លែង នៅភូមិភាគឦសានកម្ពុជា មានក្ដាន់ អូទ្រីស ស្អាតៗគួរឱ្យស្រឡាញ់បំផុត
មណ្ឌលគីរី ដែនដីដ៏មនោរម្យ មានអាកាសធាតុដ៏ត្រជាក់ គ្របដណ្ដប់ដោយធម្មជាតិខៀវខ្ចី ជាទីកន្លែងដែលមនុស្សគ្រប់រូបចង់ប្រាថ្នាទៅដល់ ។ ក្រៅពីសម្បូរទៅដោយតំបន់ទេសចរណ៍ដ៏សម្បូរបែប មណ្ឌលគីរី ក៏មានសួនសត្វគួរជាទីចាប់អារម្មណ៍ ពិសេសសួនសត្វក្ដាន់ និង អូទ្រីស ។ តោះទៅស្គាល់ទាំងអស់គ្នាណា៎ ៖
១. សួនសត្វអូទ្រីស
ទំព័រហ្វេប៊ុក Unique Trip Cambodia បង្ហាញឱ្យអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយសួនសត្វអូទ្រីស ដែលបង្កើតឡើងដំបូងនៅភូមិភាគប៉ែកឦសាន នៃកម្ពុជា គឺខេត្តមណ្ឌលគីរី ។
សួនសត្វអូទ្រីសនេះគឺស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលមានសត្វអូទ្រីមួយហ្វូងកំពុងបង្ហាញខ្លួនជួនភ្ញៀវទេសចរបានទស្សនានៅលើវាស្មៅ ដែលទើបនឹងលាស់ខ្ចីនៅលើតំបន់ភ្នំគួរជាទីចាប់អារម្មណ៍ក្រៃលែង ។
២. សួនសត្វក្ដាន់
ប្រសិនបើប្រិយមិត្តបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី សូមប្រិយមិត្តកុំភ្លេចទៅទស្សនាសត្វព្រៃនៅ «មូលនិធិមយូរ៉ា ការពារសត្វព្រៃ» ពិតជាមិនខកបំណងឡើយ នៅទីនោះ មានក្ដាន់ឈ្មោល ញី មេក្ដាន់ កូនក្ដាន់ ជាច្រើនក្បាល ។
សួនសត្វមួយកន្លែងនេះ មានទំហំផ្ទៃដីប្រមាណ១០ ហិកតា បានបង្កើតឡើងរយៈពេលពីរឆ្នាំហើយ និងបាន ចិញ្ចឹមសត្វព្រៃប្រមាណ៥ប្រភេទ ចំនួនរាប់រយក្បាលក្រោម ការជួយឧបត្ថម្ភគាំពារពីមូល «និធិមយូរ៉ា ការពារសត្វព្រៃ» ដើម្បីចូលរួមអភិរក្ស និងការពារពូជ សត្វព្រៃក្នុងខេត្តមណ្ឌលគិរី ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ៕
អត្ថបទ ៖ ថោ ច័ន្ទឫទ្ធិ
ប្រភពរូបភាពសួនសត្វអូទ្រីស ៖ Unique Trip Cambodia