តោះ ! ទៅលេងទឹកធ្លាក់ខ្ជល ភ្នំឱរ៉ាល់
ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកម្សាន្តដ៏ស្រស់ស្រាយជាមួយការទស្សនាកម្សាន្តនូវទេសភាពធម្មជាតិនោះ លោកអ្នកគួរតែជ្រើសរើសយកដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ខ្ជល ដែលជាទឹកធ្លាក់ថ្មីមួយ នៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយនឹង My Adventure ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។
លោក Hor Hen អ្នករៀបចំដំណើរកម្សាន្តទៅទឹកធ្លាក់ខ្ជល ភ្នំឱរ៉ាល់ របស់ My Adventure បានឱ្យដឹងថា ទឹកធ្លាក់ខ្ជលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។យើងបានរៀបចំដំណើរកម្សាន្ត បែបផ្សងព្រេងទៅលេង ទឹកធ្លាក់ខ្ជល នៅភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រមទាំងមានកម្មវិធីដាំកូនឈើសម្រាប់គាំទ្រដល់បរិស្ថាន និង ពិភពបៃតងចំនួន ៥០០ ដើមនៅលើដីសហគមន៌ មេត្តាធម្មជាតិ ភ្នំឱរ៉ាល់ ដែលកម្មវិធីនឹងប្រព្រឹតទៅ នៅថ្ងៃទី ២៤-២៥ ខែ សីហា ឆ្នាំ ២០១៩ នេះ ។
រួចហើយបន្តដំណើរដោយរថយន្ត ទៅកាន់ ទឹកធ្លាក់ខ្ជល ដែលមានចម្ងាយ ១៥ គីឡូម៉ែត្រ ពីព្រៃមាតាធម្មជាតិនឹងបានទៅដល់គោលដៅ នៅទីនោះ ភ្ញៀវអាចបោះតង់ អាំងសាច់ និង លេងល្បែងកម្សាន្តនាពេលរាត្រី កណ្តាលធម្មជាតិ យ៉ាងសប្បាយរីករាយ លុះព្រឹកឡើង យើងអាចនាំគ្នា ដើរទស្សនាធនធាន ធម្មជាតិយ៉ាងស្រស់ព្រងនៅទីនោះ រហូតដល់ពេលរសៀលទើបត្រឡប់មកភ្នំពេញវិញ ។
សម្រាប់បងប្អូន និង មិត្តៗមានចំណាប់អារម្មណ៍ចង់ចូលរួមដំណើរកម្សាន្តផ្សារភ្ជាប់ជាមួយធម្មជាតិ និង ពិភពបៃតងមួយនេះ អាចធ្វើការចុះឈ្មោះចូលរួមចាប់ពីថ្ងៃផ្តល់ដំណឹងនេះ រហូតដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ បញ្ជាក់តម្លៃនៃការចូលរួមគឺ ៥៥ ដុល្លារក្នុងម្នាក់ ជាមួយ My Adventure សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៧៧ ៥៥ ៧៦ ៧៦ / ០១៥ ៨៧៩ ៧០៩ / ០១០ ៧១១ ១១ ៣៣ ៕
ដោយ៖សុថាត់