ទេសភាពស្រស់ស្អាតយ៉ាងនេះ ទៅខេត្តរតនគិរីលើក្រោយ ចូលទៅលេងហើយ
ក្រៅពីរមណីយដ្ឋានធម្មជាតិដ៏សម្បូរបែបហើយនោះ ខេត្តរតនគិរី ក៏នៅមានរមណីយដ្ឋានថ្មីៗជាច្រើនទៀត គួរជាទីចាប់អរម្មណ៍ ដែលទើបបង្កើតឡើងដើម្បីបម្រើដល់វិស័យទេសចរ ឱ្យកានតែទាក់ទាញថែមទៀត ។
ភូមិខ្មែររីសត ជារមណីយដ្ឋានថ្មីមួយ ដែលពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីនៃខេត្តរតនគិរី ។ ភូមិខ្មែររីសតមានទីតាំងស្ថិតនៅក្នុងភូមិ៤ សង្កាត់ការចាញ ក្រុងបានលង់ ខេត្តរតនគិរី ដែលមានចម្ងាយតែ ៣ គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនបានលង់ ។
លោក វ៉ែន វុទ្ធី អ្នកគ្រប់គ្រង ភូមិខ្មែររីសតបានឱ្យដឹងថា នៅទីនេះបង្កើតឡើងជិត ៣ ឆ្នាំមកហើយ នៅលើផ្ទៃដីទំហំជាង ៦ ហិកតា ដោយមានទាំងសួនច្បារ អាងហែលទឹកយ៉ាងស្រស់ស្អាត កន្លែងស្នាក់នៅ ដែលមានតម្លៃចាប់ពី ២៥ ដុល្លារ ដល់ ១១០ ដុល្លារ ក្នុងមួយយប់ ។ ក្រៅពីនេះ ភូមិខ្មែររីសត ក៏មានសេវាកម្សាន្តផ្សេងៗទៀត ដើម្បីបម្រើការកម្សាន្តរបស់ភ្ញៀវទេសចរ ៕
ដោយ៖សុថាត់