ទំនប់ម្កាក់ក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម នារដូវវស្សា
ពេលនេះ ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង ឬ ទំនប់ម្កាក់ ចាប់ផ្តើមមានទឹកបណ្តើរៗហើយ ដែលអាចឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិអាចនាំគ្នាទៅងូតទឹកលំហែកាយបានវិញហើយ ទោះបីជាមិនសូវមានទឹកច្រើនក្តីក៏ល្មមអាចឱ្យភ្ញៀវទៅលំហែកាយបានយ៉ាងសប្បាយរីករាយផងដែរ ។
ទំនប់ម្កាក់ ឬ ស្ទឹងជីក្រែង ស្ថិតក្នុង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នបានក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ នៅក្នុងទឹកដីខេត្តសៀមរាប បន្ទាប់ពីរមណីយដ្ឋានអង្គរ ។
ទំនប់ម្កាក់ត្រូវបានកសាងឡើង នៅឆ្នាំ ២០១៥ និង បញ្ចប់នៅ ឆ្នាំ ២០១៧ ដោយក្រសួងធនធានទឹក និង ឧតុនិយម ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៨ ២០០ ហិកតា និង ស្រូវប្រាំង ចំនួន ៣ ២០០ ហិកតា ៕
ដោយ៖សុថាត់