គយគន់មើលសម្រស់ធម្មជាតិនៅរមណីយដ្ឋាន Cardamom Tented Camp ក្នុងឧទ្យានជាតិបុទុំសាគរ ពិតជាស្រស់ស្អាតគ្មានពីរ
ប្រសិនបើភ្ញៀវទេសចរ បានទៅលេងនៅខេត្តកោះកុង គួរតែចំណាយពេល ២ ទៅ ៣ ថ្ងៃ ដើម្បីដើរលំហែកាយ ជាមួយធម្មជាតិ និង ទេសភាពដ៏ស្រស់បំព្រងគ្មានពីរ នៅរមណីយដ្ឋាន Cardamom Tented Camp ដែលស្ថិតនៅក្នុងឧទ្យានជាតិបុទុំសាគរ ខេត្តកោះកុង ។
រមណីយដ្ឋាន Cardamom Tented Camp ជាអេកូទេសចរដ៏សម្បូរបែបមួយ ដែលធ្វើឱ្យភ្ញៀវទេសចរឈ្លក់វង្វេងជាមួយនឹងសម្រស់ធម្មជាតិនៅទីនោះ ជាមិនខានឡើយ ។ រមណីយដ្ឋាន Cardamom Tented Camp ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១៧ ដើម្បីការពារការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃខុសច្បាប់ និង ពិសេសទៅទៀតនោះគឺបម្រើឱ្យវិស័យទេសចរណ៍តែម្តង ។
ភ្ញៀវទេសចរ ដែលបានទៅសម្រាកលំហែកាយនៅទីនោះអាចទស្សនា ស្វែងយល់ពីបរិស្ថាន ធម្មជាតិ សត្វព្រៃ ដែលកំពុងរស់នៅយ៉ាងសុខសាន្តនៅទីនោះផងដែរ ។ ក្រៅពីការទស្សនា ព្រៃព្រឹក្សា ភ្ញៀវទេសចរទាំងឡាយ ក៏អាចស្នាក់នៅ ប្រកបដោយផាសុខភាពនៅក្នុងជំរំយ៉ាងសុខសាន្តផងដែរ ៕
ដោយ៖សុថាត់