តិចអត់ដឹងពីសារប្រយោជន៍នៃផ្កាថ្មក្នុងសមុទ្រទៅ ! (វីដេអូ)
ផ្កាថ្ម មិនត្រឹមតែមានសោភ័ណភាពស្រស់ស្អាតគួរជាទីទាក់ទាញប៉ុណ្ណោះទេ តែវាក៏ជាជម្រកដ៏មាន សារសំខាន់បំផុតសម្រាប់ទីកន្លែងរកចំណីអាហារ កន្លែងពងកូន និង ធំធាត់យ៉ាងសំខាន់របស់ត្រី ប្រមាណជាង ៤០០ ប្រភេទ និង ប្រភេទធនធានជលផលកម្រ ជាច្រើនទៀតដូចជា៖ ជ្រូកទឹក អណ្តើកសមុទ្រ និង សិប្បីសត្វជាដើម ។
ម្យ៉ាងទៀត ផ្កាថ្មទាំងអស់នៅក្នុងសមុទ្រគឺជាពិភពបរិស្ថាន ដែលមានទស្សនីយភាពយ៉ាងស្រស់បំព្រង សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដ៏សំខាន់មួយមិនអាចកាត់ផ្តាច់បានឡើយ ។
សហគមន៍នេសាទតំបន់ឆ្នេរកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង អភិរក្សធនធានជលផល ជាពិសេសផ្កាថ្ម ស្មៅសមុទ្រ និង ព្រៃកោងកាង ក្នុងដែននេសាទរបស់ខ្លួន ។
គណៈកម្មការសហគមន៍ ជាពិសេសក្រុមល្បាត បានកំពុងធ្វើការដោយស្ម័គ្រចិត្ត ក្នុងកិច្ចការពារ និងទប់ស្កាត់សកម្មភាពខុសច្បាប់ ។ សហគមន៍ទាំងអស់នោះ ត្រូវបានប្រសិទ្ធនាមជា វីរៈជន និង វីរៈនារី ការពារ ធនធានជលផល ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ ៖ ដេវីត