ផ្កាថ្មជាជម្រកត្រីប្រមាណ ៤០០ ប្រភេទ នៅក្នុងសមុទ្រខ្មែរ
សហគមន៍នេសាទតំបន់ឆ្នេរ បានធ្វើការកត់សំគាល់ថា ផ្កាថ្ម នៅក្នុងសមុទ្រខ្មែរ គឺវាជាជម្រកដ៏មានសារសំខាន់បំផុត សម្រាប់ទីកន្លែងរកចំណីអាហារ កន្លែងពងកូន និងធំធាត់យ៉ាងសំខាន់របស់ត្រីប្រមាណជាង ៤០០ ប្រភេទ និង ប្រភេទធនធានជលផលកម្រៗ ជាច្រើនទៀតដូចជា ជ្រូកទឹក អណ្តើកសមុទ្រ និង សិប្បីសត្វ ជាដើម ។
សហគមន៍នេសាទតំបន់ឆ្នេរ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង អភិរក្សធនធានជលផល ជាពិសេសផ្កាថ្ម ស្មៅសមុទ្រ និង ព្រៃកោង ក្នុងដែននេសាទរបស់ខ្លួន ។
តួយ៉ាង សហគមន៍នេសាទនៅប្រជុំកោះរ៉ុង រួមមាន សហគមន៍នេសាទភូមិកោះរ៉ុងសន្លឹមសហគមន៍នេសាទភូមិដើមថ្កូវសហគមន៍នេសាទភូមិព្រែកស្វាយ និងសហគមន៍នេសាទសម្រស់កោះស្តេច ជាដើម ។
គណៈកម្មការសហគមន៍ បានកំពុងធ្វើការដោយស្ម័គ្រចិត្ត ក្នុងកិច្ចការពារ និងទប់ស្កាត់សកម្មភាពខុសច្បាប់ ។ សហគមន៍ទាំងអស់នោះត្រូវបានប្រសិទ្ធនាមជា វីរជន និង វីរនារី ការពារធនធានជលផល ៕
ដោយ ៖សុថាត់