ព្រះពុទ្ធបដិមាជិត ១០ ម៉ែត្រ និង ព្រះពុទ្ធរូបបិណ្ឌបាត្រជិត ២០០ អង្គ កំពុងល្បីកក្រើកនៅកែប
ព្រះពុទ្ធរូបទ្រង់បិណ្ឌបាត្រ ១៥៧ អង្គ និង ព្រះពុទ្ធបដិមាប្រទានអភ័យកម្ពស់ ៦ ម៉ែត្រ នៅឯវត្តសត្ថាធម្មវិហារ ស្ថិតក្នុងភូមិ ភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប កំពុងល្បីល្បាញខ្លាំង ដល់ពុទ្ធសាសនិកជន ។
ព្រះពុទ្ធរូបរាប់រយអង្គរំលេចពណ៌មាស ព្រមទាំងព្រះអង្គដ៏ធំ និង ខ្ពសើបំផុត បានក្លាយជាកន្លែងសក្ការៈមួយដ៏ល្អឯកអស្ចារ្យក្រៃលែង ។ ពុទ្ធសាសនិកជន ព្រមទាំងអ្នកដំណើរដែលធ្វើដំណើរ ឆ្លងកាត់ វត្តអារាមមួយនេះនឹងភ្លាំងភ្លឹកស្មារតី រំភើបចិត្តក្រៃលែង ហាក់កំពុងស្ថិតនៅទីកន្លែងមួយពោរពេញដោយក្ដីស្ងប់សុខ និង បារមីព្រះអង្គរាប់រអង្គកំពុងឃុំគ្រងថែរក្សាមនុស្សលោក ។ ដូច្នេះប្រសិនបើពុទ្ធសាសនិកជនចង់ទៅបានស្គាល់ និង ឃើញនូវភាពដ៏មហស្ចារ្យនេះ នៅឯវត្តសត្ថាធម្មវិហារ ក្នុងខេត្កែប ៕
អត្ថបទ ៖ រាជ
រូបភាព ៖ Ros Udong