រមណីយដ្ឋានធម្មជាតិភ្នំពោនស្អាតអស់ទាស់ បានទៅដល់ហើយ មានអារម្មណ៍ប្លែក ពិសេសជ្រះថ្លាចិត្ត !
ប្រសិនបើ លោក អ្នក បានទៅលេងក្រុងកែបមិនគួរមើលរំលង នូវ ភ្នំពោន ដែលជារមណីយដ្ឋានធម្មជាតិ មាត់សមុទ្រ ដែលទើបបង្កើតឡើងថ្មី ដែលមានភាពស្រស់ស្អាត គួរជាទីទាក់ទាញចំពោះភ្ញៀវទេសចរ ជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា ។
រមណីយដ្ឋានធម្មជាតិភ្នំពោន មានទីតាំងស្ថិតនៅជិតបង្កើយ ពីឆ្នេរកែប មានទីតាំងនៅក្នុង ភូមិសាស្ត្រ ភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប។ នៅទីនោះមានលក្ខណអំណោយផលល្អ សម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរ ដោយសារជាកន្លែងមួយមានធម្មជាតិ ព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង ព្រមទាំងមានឆ្នេរ មានខ្សាច់យ៉ាងល្អស្អាតជាប់នឹងមាត់សមុទ្រ និង អាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់រដូវកាល។
នៅពេលដែលលោកអ្នកបានទៅដល់ទីនោះហើយ នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ ស្រស់ស្រាយ ក្រៃលែង ដោយសារតែនៅទីនោះ មានភ្នំជាប់នឹងឆ្នេរសមុទ្រ បង្កើតបានជាទេសភាពស្អាតគ្មានពីរ ៕
ដោយ៖សុថាត់ (ប្រភពៈទេសចរណ៍-Tourism)