រមណីយដ្ឋានតំណាក់ស្ដេចកំពុងលាក់ខ្លួននៅក្នុងព្រៃយ៉ាងស្រស់បំព្រងរងចាំស្វាគមន៍ភ្ញៀវទេសចរ !
រមណីយដ្ឋានដំណាក់ស្តេច ខេត្តមណ្ឌលគិរី គឺជារមណីយដ្ឋានដែលទើបតែរៀបចំថ្មី ដែលលាក់ខ្លួននៅកណ្ដាលព្រៃយ៉ាងស្រស់ស្អាត រងចាំទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅកន្លែងជាទីមនោរម្យបែបនេះ រមណីយដ្ឋាននេះមានចម្ងាយផ្លូវប្រវែង ២ ២៥៧ ម៉ែតពីទឹកធ្លាក់តំណាក់ស្ដេច ។
រមណីយដ្ឋានដំណាក់ស្តេច ស្ថិតនៅក្នុង ភូមិដើមស្រល់ ឃុំមនោរម្យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌគិរី មានចម្ងាយ ៨ គីឡូម៉ែត្រពីក្រុងសែមនោរម្យ ។ រចនាសម្ពន្ធនៅទីនោះ ត្រូវបានគេចាប់ផ្តើមកសាងថ្មីដើម្បីបម្រើឱ្យវិស័យទេចសចរណ៍ ។ ក្រៅពីសង់ក្លោងទ្វារ យ៉ាងស្រស់ស្អាត ក៏មានសង់សំណងជាច្រើនទៀត ពិសេសគឺផ្ទះសំណាក់លើដើមឈើ ដែលនេះជាការចូលចិត្ត ស្នាក់នៅរបស់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះ ។
នៅ រមណីយដ្ឋានតំណាក់ស្ដេច គេសង្កេតឃើញមាន ភ្ញៀវទេសចរ ចូលទៅទស្សនា និង សម្រាកលំហែរកាយឥតដាច់ ដែលភ្ញៀវខ្លះបានទៅសម្រាកស្នាក់នៅទីនោះយ៉ាងត្រជាក់ចិត្ត៕
ដោយ៖សុថាត់(ប្រភព ហ្វេប៊ុក មណ្ឌលគិរី )