Connect with us

ទេសចរណ៍

ថៃបន្តបិទឆ្នេរសមុទ្រ Maya Bay ២ ឆ្នាំទៀត ដើម្បីស្តារបរិស្ថាន និង អេកូឡូហ្ស៊ីឡើងវិញ !

on

Advertisement

ឆកសមុទ្រ​ថៃ Maya Bay ដែលមាន​ភាពល្បីល្បាញ និង​ បានបង្ហាញ​សម្រស់​ក្នុង​ខ្សែភាពយន្ត​រឿង​ The Beach នឹងត្រូវ​បន្ត​បិទទ្វារ​រហូតដល់​ឆ្នាំ ២០២១ ។​ ​ឆកសមុទ្រ​នេះ​មាន​ទីតាំងនៅ​កោះ Phi PhiLeh ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​កាលពី​ឆ្នាំមុន​មកម្ល៉េះ បន្ទាប់ពី​មានការ​កើនឡើង​យ៉ាងខ្លាំង​នូវ​ចំនួន​ភ្ញៀវទេសចរ ដែលធ្វើឱ្យប៉ះពាល់ ​និង ​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ ។​

មុនពេល​បិទទ្វារ​ឆកសមុទ្រ​នេះ​មាន​អ្នកទេសចរ​ប្រមាណជា ៥០០០ នាក់​ទៅលេង​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង ប្រជុំ​ផ្កាថ្ម​ជាច្រើន​ ។ ដោយនៅ​​ពេលនេះ​ អាជ្ញាធរ​បាន​ពន្យារពេលរហូតដល់​ទៅ ២ ​ឆ្នាំ​ទៀត ដើម្បីឱ្យ​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ប្រសើរ​តាម​បែបធម្មជាតិ​ឡើងវិញ ​។​

ឆ្នេរ​នៅតាម​ឆកសមុទ្រ​នេះ​មាន​លក្ខណៈពិសេស ​និង ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ត ​The Beach កាលពី​ឆ្នាំ ២០០០ ​សម្តែង​ដោយ​តារា​ហូលីវូត លោក Leonardo DiCaprio ៕

ដោយ៖ សុផល​
ប្រភព​៖ BBC

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored