Connect with us

ទេសចរណ៍

មូលហេតុ​ដែល​នាំ​ឲ្យមហាជន​ចាប់អារម្មណ៍ ចងចាំ និង គោរពបូជា​ចំពោះ​ព្រះ​នាង ចេក និង ព្រះ​នាង ចម

on

Advertisement

ព្រះអង្គ​ចេក​ព្រះអង្គ​ចម ជា​ព្រះ​ពុទ្ធរូប​ភេទ​ស្រី ហើយក៏​ត្រូវបាន​មតិ​ខ្លះ គិតថា​រូប​ទាំងពីរ​នោះ ជា​បងប្អូន បង្កើត​ជាមួយ គ្នា​ផងដែរ ដែល​រូប​ធំ​ជា ព្រះអង្គ​ចេក និង រូប​តូច​ជា​ព្រះអង្គ​ចម រូប​ទាំងពីរ​នោះ ត្រូវបាន​គេ គិតថា​សាង អំពី​មាស​និង​លង្ហិន ហើយ​មាន​ទម្ងន់ សរុប ១៥០ គីឡូក្រាម ។​
​តាម​សេចក្ដី តំណាល​តៗ​គ្នា ដោយ​មិនមាន​ប្រភពព័ត៌មាន ជាក់លាក់​ច្បាស់លាស់​ណាមួយ​បាន​លើក ឡើង​អំពី ព្រះអង្គ​ចេក ព្រះអង្គ​ចម​ថា ទេពធីតា​ទាំងពីរ​អង្គ​នេះ ជា​អតីត​ព្រះរាជ​បុត្រី របស់​ព្រះបាទ សូរ្យ​វរ្ម័នទី ២ ដែលជា​ស្ថាបនិក​សាង ប្រាសាទអង្គរវត្ត ។​

មូលហេតុ​ដែល​នាំ​ឲ្យ សាធារណជន​ចាប់អារម្មណ៍ ចងចាំ និង គោរពបូជា​ចំពោះ​ព្រះ​នាង ចេក និង ព្រះ​នាង ចម ក៏​ព្រោះតែ​សេចក្ដី សុច្ចរិត​ទៀងត្រង់​ទន់ភ្លន់ និង​ប្រកបដោយ​ក្ដីមេត្តា ករុណា​យ៉ាង​ខ្ពង់ខ្ពស់ ដែល​ពួកគេ​ទាំងពីរ​តែងតែ​ធ្វើ បុណ្យ​ដាក់​ទាន​ដល់​អស់ ប្រជានុរាស្ត្រ​ដែល​ត្រូវ​ការឱ្យ ព្រះ​នាង​ទាំងពីរ ជួយ លើសពីនេះទៅទៀត​ព្រះ​នាង​បាន​អប់រំ អ្នកទោស​ទាំងឡាយ​ឱ្យ​ដើរ តាម​គន្លង​ទូន្មាន​របស់​ព្រះពុទ្ធ និង​បាន​ដោះលែង ពួកគេ​ឱ្យមាន​សេរីភាព ថែម​ទៀតផង ។​
ព្រះ​នាង​ទាំងពីរ​គឺជា​អ្នក​ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​យ៉ាង​ខ្ជាប់ខ្ជួន​ដែល​ប្រជារាស្ត្រ ទូទាំង​នគរ បានដឹង​អំពី​ច​រិ​ក លក្ខណៈ​ដ៏​ប្រពៃ​របស់ ព្រះ​នាង​ទាំងពីរ ម្ល៉ោះហើយ​ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​រហូត ដល់​រជ្ជកាល ព្រះបាទ​អង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិ នៅ​សតវត្សរ៍ ទី ១៦ ព្រះអង្គ​បានអនុញ្ញាត ឱ្យគេ​សាង​រូប​ព្រះ​នាង​ចេក​ព្រះ​នាង ចម​សម្រាប់​ប្រជារាស្ត្រ ទូទៅ​គោរពបូជា ។ លុះ​ក្រោយមក​រូប​ទាំងពីរ​នេះ​បានធ្វើឱ្យ​ប្រជារាស្ត្រ រស់នៅ​ប្រកបដោយ​សេចក្ដីសុខ​ចម្រើន​ទើប ប្រជា រាស្ត្រ បានចាត់ទុក​រូប​ទាំងពីរ​ជា ព្រះពុទ្ធ​រូប​ដ៏​ស័ក្ដិសិទ្ធិ​និង មាន​កិត្តិនាម​ល្បី​រន្ទឺ ទូទាំងប្រទេស ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រូប​ទាំងពីរ​បានក្លាយ​ជា​ភាព​ទាក់ទាញ​សម្រាប់​បុគ្គល​មានអំណាច និង ឈ្មួញ​ទុច្ចរិត ដោយ​ពួកគេ​ចាប់ផ្ដើម​រៀប​ផែនការ​លួច​សម្រាប់​ទុក​ធ្វើជា​កម្មសិទ្ធិ​និង​ការលក់ដូរ ហេតុនេះហើយ​បានជា រូប​ព្រះ អង្គ​ចេក​ព្រះអង្គ​ចម​បាន​បាត់​មួយរយៈ​ក្នុងអំឡុងពេល​នៃ​តំបន់​អង្គរ​ត្រូវបាន​គេបោះបង់​ចោល ។​

​ទោះយ៉ាងណា​ក៏ដោយ រូបសំណាក​ទាំងពីរ​នេះ ត្រូវបាន​រកឃើញ​ឡើងវិញ ក្នុង​ឆ្នាំ ១៩៥០ នៅក្នុង ព្រៃ ម្ដុំ​ក្រុង​អង្គរធំ ដោយ​ក្រុមមន្ត្រី​អភិរក្ស​អង្គរ ខេត្តសៀមរាប ដែល​គេ​ជឿថា​រូប​ព្រះអង្គ​ចេក ព្រះអង្គ​ចម​កាល ពី​ដើម​ត្រូវបាន​តម្កល់ទុក​នៅក្នុង ប្រាសាទអង្គរវត្ត ។​
​នៅពេល​មួយ លោក​ឧត្ដមសេនីយ៍ ម្ជុល​ពេជ្រ​ដាប​ឈួន ឬ​ហៅថា ដាប​ឈួន ដែល​អតីត​ជា​ចៅហ្វាយ ខេត្ត សៀមរាប និង​ខេត្តកំពង់ធំ ត្រូវបាន សម្ដេច​ព្រះបាទ​ន​រោ​ត្ដម​សីហនុ ប្រទាន​តំណែង​ឲ្យ គ្រប់គ្រង​នៅ​ខេត្ត​ទាំងពីរ បន្ទាប់ពី​បានទទួល ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៥ ។​
​បន្ទាប់ពី​បានដឹងថា​រូប​ព្រះអង្គ​ចេក ព្រះអង្គ​ចម​ត្រូវបាន​យក មក​តម្កល់ទុក​នៅ អភិរក្ស​ដ្ឋា​ន​អង្គរ​មក លោក​ដាប​ឈួន រួមជាមួយ​និង​ទាហាន របស់គាត់​មួយចំនួន បាន​ឆ្មក់​ចូល​លួច​យក​រូបសំណាក​ទាំងពីរ នេះ​មក​តម្កល់ទុក​នៅក្នុង​ទីចាត់ការ​របស់គាត់​ដែល បច្ចុប្បន្ន​ទីតាំង​នោះបាន​ក្លាយជា​សណ្ឋាគារ អង្គរ សិន​ជូ​រី ក្នុង​ក្រុង​សៀមរាប ។ ថ្ងៃមួយ​គាត់​បាន​យក​រូប សំណាក​ទាំងពីរ ដាក់​ក្នុង​រថយន្ត​របស់គាត់​មក តម្កល់ទុក​ក្នុងផ្ទះ (​គេ​បានឱ្យដឹងថា​កាលនោះ ក្នុង​រូប​មួយ​ត្រូវបាន​សែង​ដោយ​ទាហាន ចំនួន ៥ នាក់ ទើប​អាច​លើក​រួច​) ។​

​ដោយសារតែ​រូប​ទាំងពីរ​នេះ​បានធ្វើឱ្យ ដាប ឈួន ល្បី​ថា​មាន​កម្លាំង​លើស​អស់ មនុស្សលោក​ធម្មតា ដោយ​គាត់​អាច​លី ដាក់​លើ​ស្មា​នូវ​រូប ព្រះពុទ្ធ​ទាំងពីរ​នោះ ដែលមាន​ទម្ងន់​សរុប ១៥០ គីឡូក្រាម បាន យ៉ាង​ងាយ ។ គាត់​នឹង​ទាហាន របស់គាត់​ពិតជា​មាន​ជំនឿ​យ៉ាង ខ្លាំង​ចំពោះ​រូប​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោយ​ពួកគេ​តែងតែ ចំណាយពេល​យ៉ាងហោច ក៏​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ធ្វើការ គោរព​និង​បួងសួង ឱ្យ​ថែរក្សា​ពួកគេ​ជាប្រចាំ ។​
​លុះ​មកដល់​សម័យ​ខ្មែរក្រហម គ្រប់គ្រង​នៅ​ឆ្នាំ ១៩៧៥-១៩៧៩ រូបសំណាក​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក៏ត្រូវ​ក្រុម ទាហាន​ខ្មែរក្រហម យកទៅ​ទម្លាក់ចោល ក្នុង​ស្ទឹង​សៀមរាប ស្រុត​កប់​បាត់ទៅ​ក្នុង​ភក់ នៃ​បាត ស្ទឹង រហូតដល់​ខេត្តសៀមរាប​ត្រូវបាន​រំដោះ​នៅ​ឆ្នាំ ១៩៧៩ ។
​គេ​ជឿថា​ក្រុម​ទាហាន​ខ្មែរក្រហម ដែល​នាំគ្នា​ដឹកយក រូបសំណាក​ទាំងពីរ​នេះ ទៅ​ចោល​ក្នុង​ស្ទឹង សៀមរាប បាន​ស្លាប់​ដោយសារ បារមី​របស់​ព្រះអង្គ​ចេក ព្រះអង្គ​ចម​នៅក្រោយពេល មិនយូរប៉ុន្មាន នៃ​ការយក​ព្រះ​ពុទ្ធរូប ទាំងពីរ​នេះ​មក​ទម្លាក់ចោល​ក្នុង​ទឹកស្ទឹង ។​

ក្រោយមក​នៅ​ឆ្នាំ ១៩៨២ ព្រះចៅអធិការ​វត្ដ ដំណាក់​រួមជាមួយ នឹង​ការចូលរួម​ពី សំណាក់​អភិបាល ខេត្តសៀមរាប លោក នៅ សម បាននាំគ្នា​កសាង អាស្រម​តូច​មួយ​នៅក្បែរ ព្រះរាជដំណាក់​ស្ដេច ក្នុង​បរិវេណ​សួន​ឯករាជ្យ ឬ សួន​ដំណាក់​ស្ដេច ហើយ​ប្រារព្ធ​ពិធី​ដង្ហែ​ព្រះ​ពុទ្ធរូប​ទាំងពីរ​អង្គ ពី​វត្ត​ដំណាក់ មក​តម្កល់ទុក​នៅ​ទីនោះ ។
​លុះ​បន្ទាប់មកទៀត​នៅ​ឆ្នាំ ២០០៤ អតីត​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឯកឧត្ដម ចម ប្រសិទ្ធិ​បាន​បរិច្ចាគ ទឹកប្រាក់​ផ្ទាល់ខ្លួន​ដើម្បី​ពង្រីក អាស្រម​ព្រះអង្គ​ចេក ព្រះអង្គ ចម​ឱ្យ​ធំ​ទូលាយ រហូតមកដល់​សព្វថ្ងៃ​នេះ ដែល​អាចឱ្យ​ពុទ្ធ​បរិ​ស័​ទ្ធ និង​ប្រជារាស្ត្រ​ទូទាំងប្រទេស មក​ទីនេះ​ដើម្បី គោរពបូជា​និង បួងសួង​សូម​នូវ សេចក្ដីសុខ​សប្បាយ គ្រប់​សេចក្ដីប្រាថ្នា របស់​ពួកគេ​ម្នាក់ៗ ។​
​បច្ចុប្បន្ន​កន្លែង​នេះ​ក៏បាន​ក្លាយជា​ទីកន្លែង​សក្ការបូជា​ដ៏​ស័ក្ដិសិទ្ធិ​មួយ​សម្រាប់​អ្នក​ដែលមាន​ជំនឿ ទាំង ឡាយ​ទូទាំងប្រទេស​មក​ទីនេះ​ដើម្បី​សម្ដែង​នូវ សេចក្ដី​គោរពបូជា បួងសួង​បន់ស្រន់​ផ្សេងៗ ៕

ដោយ ៖ ដេវីត​

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

នារីទេសចរថៃ មកទស្សនាតំបន់អង្គរលើកទី១ក្នុងជីវិត ពេលទៅវិញបង្ហោះសារមួយយ៉ាងភ្ញាក់ផ្អើល
នាំកូន នាំចៅទៅមើលទៅ! ពិព័រណ៍យន្តហោះពិតៗគ្រប់ប្រភេទ ចូលមើលដោយសេរី នៅពោធិ៍ចិនតុង
ថាតារាល្បីៗទាំងនេះទៅមុខស្អាត-សង្ហា ដល់បានកូនៗមក កាន់តែគួរឱ្យក្នាញ់
នាំគ្នាមិនជឿ សោភា ទេពី អាយុ ១៦ ឆ្នាំ ឥលូវនាងបង្ហោះអត្តសញ្ញាណប័ណ្ណឱ្យមើល ឆាប់ចប់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន20 hours ago

តោះ​ទស្សន៍ទាយ​គ្រាប់​បាល់​ ​ក្នុង​ការប្រកួត​យប់​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ហើយ​អាច​មានឱកាស​ឈ្នះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នដ៏​កា​លី​ប​ស្រស់​ស្អាត​ ​ ​

​កាលពី​ថ្ងៃទី​ ​០៤​ ​ធ្នូ​ ​កន្លងទៅ​ ​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ដំបូងបង្អស់​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកជ័យ​ជំនះ​លើ​ក្រុមបាល់ទាត់​ម៉ា​ឡេ​សុី​ ​ដែល​ជួយ​ឱ្យ​កម្ពុជា​បាន​ឡើង​ទៅលេង​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​ដើម្បី​ជា​ការ​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹ​ត​ប្រែង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​មានការ​តាំងចិត្ត​យ៉ាង​មោះមុត​ដើម្បី​ផ្លាស់​ប្តូរ​ទៅ​រក​ភាព​ជោគជ័យ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក​ ​Realme​ ​ចូលរួម​អបអរ​ក្នុង​ឱកាស​ដ៏​សែន​មានន័យ​នេះ​។ ​​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ចូលរួម​ទស្សនា​ ​លើកទឹកចិត្ត​ ​ដើម្បី​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្នុង​ព្រឹត្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ​30​ ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​ត្រូវ​តតាំង​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​នា​ថ្ងៃទី​ ​០៧​ ​ធ្នូ​...

អត្ថបទក្រុមហ៊ុន2 days ago

​មក​ដល់​ហើយ​ៗ​!​!​!​ ​ទិញ​ផលិតផល​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​បាន​ឆ្ងាញ់មាត់​ ​លេង​ហ្គេម​សប្បាយ​ៗ​ ​បាន​កា​ដូ​ខប់ៗ​

ដូចដែល​បងប្អូន​អ​តិ​ថិន​ជន​បានដឹង​រួចមក​ហើយ​ថា​ ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មាន​លក់​ផលិតផល​អាហារ​ជាច្រើន​ ​មាន​ទាំង​ជា​ប្រភេទ​សាច់​ស្រស់​ ​និង​អាហារ​ចម្អិន​ញ៉ាំ​ភ្លាម​ៗ​ ​ព្រមទាំង​អាហារសម្រន់​ជាដើម​ ​។​ ​ពេលនេះ​ស៊ុប​ភើ​ឆេ​ហ្វ​ ​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​ពិសេស​ចុះ​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អតិថិជន​ដែល​តែងតែ​និយម​ទិញ​រាល់​ផលិតផល​ពី​ស៊ុប​ភើ​ឆេ​ហ្វ​ ​។​ ​ក្នុង​នោះ​បងប្អូន​អាច​ទិញ​អាហារ​ជាច្រើន​ប្រភេទ​ដូចជា​ ​ប្រហិត​ ​សាច់ក្រក​ ​ហតដ​ត​ ​និង​ ​ប៉ាត់​តេ​ក្នុង​តម្លៃ​សមរម្យ​ ​គុណភាព​ល្អ​ ​និង​អាច​ភ្លក់​អាហារ​ដែល​ចំអិន​ដោយ​ផលិត​របស់​យើង​ខ្មុំ​ផង​ដែរ​ ​។​ ​លើស​ពីនេះ​...

អត្ថបទក្រុមហ៊ុន2 days ago

Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​ជា​នាឡិកា​សុខភាព​បែប​ ​Sport​ ​ដ៏​វៃឆ្លាត​បំផុត​សម្រាប់​អ្នក​ហាត់​កីឡា​ ​​អ្នក​ស្រឡាញ់​សុខភាព​

​ភ្នំពេញ​ថ្ងៃទី​ ​០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ៖​ ​“​កីឡា​នាំមក​នូវ​សុខភាព​”​ ​ជា​ការពិត​ណាស់​សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​ហាត់​កីឡា​គឺ​បញ្ជាក់​ថា​លោកអ្នក​ស្រឡាញ់​ ​និង ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​ទាំង​សុខភាព​ប្រចាំថ្ងៃ​ ​ប៉ុន្តែ​ជាមួយនឹង​នាឡិកា​ ​Samsung​ ​Galaxy​ ​Watch​ ​Active​ ​2​ ​គឺ​យកចិត្ត​ទុកដាក់​ពី​សុខភាព​របស់​អ្នក​ជាង​អ្វី​ដែល​អ្នក​គិតទៅ​ទៀត​ ។ ​Samsung​ ​Galaxy​ ​Watch​...

អត្ថបទក្រុមហ៊ុន2 days ago

ចាំ​ដល់ណា​ទៀត​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ ​Huawei​ ​តម្លៃ​ ​259 ដុល្លារ​ ​តែ​គុណភាព​វិញ​កប់​ខ្លាំង​!​

​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​នយ​ក្ស​លំដាប់​លេខ២បាន​បញ្ចេញ​អាវុធ​សំងាត់​ថ្មី​មួយទៀត​របស់​ខ្លួន​គឺ​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹមតែ​ ​២៥៩ ប៉ុណ្ណោះ​ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​នក​ម្ពុ​ជា​។​ ​Huawei​ ​Y9s​ ​គឺ​ចាប់ផ្ដើម​ទទួល​កា​រកុ​ម៉្មង់​ចាប់ពី​ថ្ងៃនេះ​ទៅ​ ​សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទុក​នឹង​ទទួល​បាន​ស្មា​ត​ហ្វូ​ននៅ​ថ្ងៃទី​ ​១២.១២.២០១៩​ ​រួម​ជាមួយ​កាដូ​បន្ថែម​កាតាប​ស្ពាយ​ក្រោយ​ ​(​Huawei​ ​Bagpack​)​ ​និង​ស៊ី​មកា​ត​ ​Smart​ ​លេខ​ពិសេស​ផង​ដែរ​។​ ​ដើម្បី​ធ្វើ​កា​រកុ​ម៉្មង​បាន​សូម​ទៅកាន់​ ​Huawei​ ​Concept​...

អត្ថបទក្រុមហ៊ុន2 days ago

realme5 មាន​ជម្រើស​ច្រើន​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​លេង​ស្ទីល​ឃ្យូ​ត​

ដូចដែល​ប្រិយមិត្ត​ទាំងអស់គ្នា​បាន​ជ្រាប​ហើយ​ថា​ ​ស្មា​ត​ហ្វូ​ន realme​ ​ដែល​ទើប​តែ​សម្ភោ​ធ​ថ្មី​ៗ​កន្លងទៅ​នេះ​ ​ទទួល​បានការ​គាំទ្រ​ ​ឡើងក​ក្រើក​ទីផ្សារ​ជាពិសេស​សំរាប់​អ្នកចូលចិត្ត​បច្ចេកវិទ្យា​ ​ទំនើប​ថ្មី​ៗ​។​ ​ហ្វេ​នដែល​ស្រលាញ់​ស្មា​ត​ហ្វូ​ន​ ​realme ពេញចិត្ត​ពេញ​ថ្លើម​មែនទែន​ទាំង​រូបរាង​នៅ​លើ​តួខ្លួន realme5​/​realme5Pro​ ។​ ​អ្វី​ដែល​បង្ក​អោយ​មាន​ភាព​ចាប់​អា​រម្ម​ណ៌​ខ្លាំង​នោះ​គឺ​ ​ដោយសារតែ​ ​ម៉ូ​ឌែល​ ​realme​ ​5​ ​Pro មាន​លក្ខណៈ​សម្បត្តិ​ល្អ​ ​បន្ទះ​ឈី​ប​ខ្លាំង​...

អត្ថបទក្រុមហ៊ុន4 days ago

ចាប់​បើក​ហើយ​!​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​បើ​ក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​!​

ផ្សារ​ទំនើប​ ​Big​ ​C​ ​ជា​ផ្សារ​ទំនើប​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​និង​ត្រូវ​បាន​បង្កើត​ឡើង​ជិត៣០ឆ្នាំ​ហើយ​នោះ​ ​ពេលនេះ​មាន​វត្តមាន​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ហើយ​ ​ព្រមទាំង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០៤​ ​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​។​ ​ ​ផ្សារ​ទំនើប​ ​Big​ ​C​ ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អ​ធីប​តី​ភាព​ ​ឯកឧត្តម​ ​អ៊ូក​ ​សោភ័ណ​ ​ឯកអគ្គ​រាជទូត​វិសាមញ្ញ​ ​និង​ពេញសមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​...

អត្ថបទក្រុមហ៊ុន4 days ago

​វីង​ថែមលុយ​សុទ្ធ​មួយ​ពាន់​លាន​រៀល​ជូន​អតិថិជន​

​ឥលូវ​នេះ​ ​កម្ម​វី​ធី​វីង​ឈ្នះ​ឥត​ល្ហែ​រដូវ​កាល​ទី២​ ​កាន់តែ​អស្ចារ្យ ​និង​ សម្បើម ​ចែក​លុយ​សុទ្ធ​ជូន​អតិថិជន​កម្ពុជា​ទូទាំង​ប្រទេស​នូវ​ទឹកប្រាក់​មួយ​ពាន់​លាន​រៀល​ទូទាំង​ប្រទេស​ ។​ ​លក្ខ​ខណ្ឌ​ងាយ​ៗ​ ​លោកអ្នក​គ្រាន់តែ​ធ្វើ​ប្រតិបត្តិ​ការ​ណាមួយ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​នវីង​ ​ឬ​ទូទាត់​វិក្កយបត្រ​តាមរយៈ​ភ្នាក់ងារ​វី​ងនោះ​លោកអ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ ។​ ​ធ្វើ​ប្រតិបត្តិ​ការ​ម្តង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ម្តង ​។​ ​ធ្វើ​ប្រតិបត្តិ​ការ​កាន់តែ​ច្រើន​ ​មានឱកាស​ឈ្នះ​កាន់តែ​ច្រើន​ ។ ​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​នឹង​ត្រូវ​ប្រកាស​នៅក្នុង​កម្ម​វី​ធី​វីង​ឈ្នះ​ឥត​ល្ហែ​រដូវ​កាល​ទី២ ​។​ ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកឈ្នះ​រង្វាន់​ចំនួន ២៥...

អត្ថបទក្រុមហ៊ុន4 days ago

ទូទឹកកក​ ​Samsung​ ​Side​ ​By​ ​Side​ ​រចនា​ឡើង​សម្រាប់​ជីវិត​ដ៏​ទាន់សម័យ​

​ភ្នំពេញ​ថ្ងៃទី​ ​០៤​ ​ខែធ្នូ​ ​ឆ្នាំ ២០១៩​ ៖​ ​បច្ចុប្បន្ន​នេះ​ការ​ជ្រើសរើស​ទូទឹកកក​ដើម្បី​ប្រើប្រាស់​គឺ​ត្រូវតែ​ជ្រើសរើស​ទូទឹកកក​ណា​ដែល​មិនគ្រាន់​តែ​ជា​ទូទឹកកក​ ប៉ុន្តែ​ថែមទាំង​ជា​ទូទឹកកក​ដែល​មាន​លក្ខណៈ​ពិសេស​ ​និង​ ភាព​វៃឆ្លាត​បំផុត​លើស​ពី​ផលិតផល​ទូទឹកកក​ធម្មតា​ ។ ​ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​ទូទឹកកក​ ​Samsung​ ​Side​ ​By​ ​Side​ ​ដែល​ជា​ទូទឹកកក​ដ៏​ទំនើប​ ​ឆ្លាតវៃ​ ​និង ​ស័ក្តិសម​បំផុត​សម្រាប់​គ្រួសារ​ដែល​ទាន់សម័យ​...

អត្ថបទក្រុមហ៊ុន4 days ago

ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​បង្ហាញ​រូបរាង​ថ្មី​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​

ភ្នំពេញ​ថ្ងៃទី​ ​០៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​៖​ ​លោក​ឧកញ៉ា​ ​លាង​ ​ឃុន​ ​ស្ថាបនិក​ ​និង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​ខ្មែរ​ ​ប៊ែវើ​រី​ជីស​ ​បាន​ប្រកាស​ ​និង​ ​បង្ហាញ​ជា​ផ្លូវការ​នូវ​រូបរាង​កំប៉ុង​ថ្មី​ស្រា​បៀរ​កម្ពុជា​ ​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃនេះ​ ​ក្រោម​វត្តមាន​ចូលរួម​ពី​ដៃគូ​ចែកចាយ​ ​អ្នកលក់​បន្ត​ ​និង​...

អត្ថបទក្រុមហ៊ុន5 days ago

ក្រុមហ៊ុន​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​រកឃើញ​ជើងឯក​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ការសម្តែង​លើកកម្ពស់​បម្រើ​សេវាកម្ម​លើក​ទី៤​ ​ប្រចាំឆ្នាំ​ ​២០១៩​ហើយ

​ក្រុមហ៊ុន​ ​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​(​ខេម​បូ​ឌា​)​ ​ខូ​អិល​ធី​ឌី​ ​បាន​ប្រកាស​ជ្រើសរើស​ជើងឯក​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ សំដែងការ​លើកកម្ពស់​ការបម្រើ​សេវាកម្ម​លើក​ទី០៤​ ​ប្រចាំឆ្នាំ​ ​២០១៩ ​។​ ​ ​នេះ​ជា​លើក​ទី០៤​ហើយ​របស់​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​ភ្នំពេញ​ ​និង ​ជា​លើក​ទី០២ សម្រាប់​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​ ​សែនសុខ​ ​ស៊ី​ធី​...