នៅកៀកនឹងភ្នំពេញនេះទេ ! ភូមិសេអាមេត្រី កន្លែងកម្សាន្តថ្មីដ៏ទាក់ទាញ ធានាបានទៅនឹងសប្បាយជាប់ចិត្ត !
ប្រសិនបើ លោក អ្នក មានបំណងចង់សម្រាកលំហែកាយនាចុងសប្តាហ៍ក្រោយពីការបំពេញការងារយ៉ាងនឿយហត់រួចមកនោះ បងប្អូនគួរតែជ្រើសរើសយកកន្លែង ដ៏ស្រស់ស្អាតមួយ ដែលនៅជិតបង្កើយពីរាជធានីភ្នំពេញ ដែលមានឈ្មោះថា ភូមិសេអាមេត្រី ។
ភូមិសេអាមេត្រីនេះមានចម្ងាយប្រហែលជា ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ២ គឺនៅត្រើយម្ខាងម្នាក់ នៃរមណីយដ្ឋានទន្លេបាទី ស្ថិតនៅក្នុងភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ នៅទីនោះមានខ្យល់អាកាសបរិសុទ្ធ មានទន្លេបាទីយ៉ាងធំល្វឹងល្វើយ ដែលភ្ញៀវអាចជិះទូកលេងយ៉ាងសប្បាយរីករាយ និង កន្លែងលេងកីឡាជាដើម ។ ពិសេសទៅទៀតនោះមានអាងហែលទឹកយ៉ាងល្អស្អាតទៀតផង ។
ភូមិកម្សាន្តសេអាមេត្រីមានកញ្ចុះអង្គុយជាប់មាត់ទឹក មានអាងហែលទឹក កន្លែងលេងកីឡាជាច្រើនប្រភេទ និង មានលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈផ្សេងៗដាក់លក់ក្នុងតម្លៃសមរម្យទៀតផង ៕
ដោយ៖សុថាត់