សួនផ្កាស្បៃរឿងនៅខេត្តកំពង់ធំ កំពុងចាយសម្រស់ បង្អួតអ្នកទេសចរចង់ទៅលេង !
ក្រៅពីប្រាសាទសំបូរព្រៃគុកដ៏ល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរនោះ នៅខេត្តកំពង់ធំ ក៏មានរមណីយដ្ឋានទេសចរជាច្រើនទៀត ដែលកំពុងមានការទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ក្នុងនោះសួនផ្កា ស្បៃរឿង ដែលជាសួនថ្មីមួយបាននឹងកំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរឱ្យចង់ទៅទស្សនានៅទីនោះ ។
សួនផ្កា ស្បៃរឿងនេះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើលោក អ្នកចង់ទៅទស្សនានៅទីនោះ លោក អ្នកត្រូវចូលតាមខ្លោងទ្វារមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រហែល ៥០០ ម៉ែត្រ រួចបត់ឆ្វេងនឹងបានដល់គោលដៅជាមិនខាន ៕
ដោយ៖ សុថាត់