តោះ ទៅថតរូបលេង! សម្រស់សួនផ្កាធម្មជាតិនៅភូមិវប្បធម៌ពិតជាស្រស់ស្អាតគ្មានពីរ
ប្រសិនបើលោកអ្នកបានទៅដល់ខេត្តសៀមរាប ហើយបានចូលទៅទស្សនានៅក្នុង ភូមិវប្បធ៌មនោះពិតជាធ្វើឱ្យលោកអ្នកហាក់បីដូចជាមានអារម្មណ៍ ប្លែក ជាមួយ សួនធម្មជាតិ ដ៏ស្រស់ស្អាតក្រៃលែង ។
នៅក្នុងភូមិវប្បធម៌កម្ពជា មិនត្រឹមតែ ជាកន្លែង ថែរក្សាវប្បធម៌ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះភូមិវប្បធម៌កម្ពុជាបានកែប្រែ និង បង្កើត សួនធម្មជាតិជាច្រើន ធ្វើឱ្យលោកអ្នកមានភាពសប្បាយរីករាយជាមួយនឹងទេសភាព និង ផ្កាស្រស់បំព្រង គួរជាទីចាប់អារម្មណ៍ក្រៃលែង ។
នៅក្នុងភូមិវប្បធម៌កម្ពជា គេសង្កេតឃើញមានភ្ញៀវទេសចរ ជាតិ និង ភ្ញៀវទេសចរអន្តរជាតិ បាននាំគ្នាចូលទៅទស្សនាយ៉ាងច្រើន ដែលអ្នកខ្លះបានជក់ចិត្តជាមួយសួនផ្កាធម្មជាតិនេះយ៉ាងខ្លាំង ៕
ដោយ៖ សុថាត់
ប្រភព៖ ទេសចរណ៍-Tourism