តោះ ! ទៅហែលទឹកនៅរមណីយដ្ឋានចម្ការដូងក្រអូប ខេត្តត្បូងឃ្មុំ
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីនៃខេត្តត្បូងឃ្មុំ កុំភ្លេចចូលទៅងូតទឹកលេង និង លំហែកាយ នៅក្នុងរមណីយដ្ឋាន ចម្ការដូងក្រអូប ដែលស្ថិតនៅក្នុង ភូមិធ្លក ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ជារៀងរាល់ថ្ងៃ មិនថា ថ្ងៃបុណ្យ ឬ ថ្ងៃសៅរ៍ អាទិត្យនោះទេ គេតែងតែឃើញមានរថយន្ត ម៉ូតូ ធ្វើដំណើរចេញចូលមិនដាច់ ទៅកម្សាន្តនៅក្នុង រម្មណីដ្ឋានចម្ការ ដូងក្រអូប ។ រម្មណីយដ្ឋាន នេះ ត្រូវបានសង់លើផ្ទៃដីទំហំ ៣ ហិកតា ដែលនៅក្នុងបរិវេញរម្មណីដ្ឋាននោះ ពោរពេញទៅដោយចម្ការជាច្រើនមុខ ដែលនៅក្នុងនោះមានចម្ការដូងក្រអូបជាច្រើនដើម ។
អ្វីដែលធ្វើឱ្យមានការទាក់ទាញចិត្តភ្ញៀវទេសចរនោះគឺ មានអាងហែលទឹកដ៏ធំមួយ ដែលមានទឹកថ្លាឆ្វេង ប្រកបដោយអនាម័យនឹងមានកន្លែងរំអិលខ្លួនលេងយ៉ាងសប្បាយ ជាមួយនឹងទឹកដ៏ត្រជាក់ស្រេប គ្រប់ដណ្តប់ដោយដើមឈើហូបផ្លែជាច្រើនមុខចម្រុះគ្នា ដែលធ្វើឱ្យអ្នកដែលបានទៅដល់ទីនោះ ពិតជាស្រស់ស្រាយសប្បាយចិត្តមិនខុសបំណងនោះឡើយ ។
នៅជុំវិញរមណីយដ្ឋាននោះ យើងឃើញមានកញ្ចុះ មានអង្រឹង សម្រាប់ដាក់ឱ្យភ្ញៀវអង្គុយលំហែកាយញុំាអាហារនឹងគយគន់ដំណាំហូបផ្លែជាច្រើនដូចជា ស្វាយ ចេក ខ្នុរ ទុរេន នឹង ដើមដូងក្រអូបទាបៗ ដែលមានផ្លែពេញៗដើម ៕
ដោយ៖សុថាត់