មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)
កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង មុំ សុទ្ធារ៉ា ។
ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ សុទ្ធារ៉ា ក៏មិនសូវខុសឆ្ងាយពីសិល្បករដទៃទៀតប៉ុន្មានដែរ ពោលគឺកើតឡើងពីការស្រឡាញ់ដូចគ្នា ប៉ុន្ដែអ្វីដែលគួរឱ្យចង់តាមដាននោះគឺ ប្រវត្តិពេលចូលសិល្បៈដំបូងរបស់លោក មានលក្ខណៈប្លែកជាងគេបន្តិច ។
ដើម្បីកុំឱ្យខាតពេលយូរ ជួបជាមួយតារាសម្ដែង មុំ សុទ្ធារ៉ា តាមរយៈកម្មវិធី «តោះមើល» ទាំងអស់គ្នា ៕
ដោយ៖ បេប៊ី