ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)
បច្ចុប្បន្ននេះ «ជំងឺមហារីកសុដន់» កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុក និង ជាជំងឺមួយដ៏កាចសាហាវ ។ ស្ត្រីទាំងអស់នៅលើពិភពលោក កំពុងមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាជំងឺដ៏កាចសាហាវនេះ ប៉ុន្ដែជាក់ស្ដែងស្ត្រីនៅប្រទេសកម្ពុជាយើងមួយចំនួន នៅពុំទាន់បានស្វែងយល់ឱ្យបានច្បាស់លាស់នូវជំងឺនេះនៅឡើយ ។
ហេតុដូច្នេះ កម្មវិធី «តោះមើល» នៅក្នុងសប្ដាហ៍នេះនឹងបង្ហាញទស្សនីយភាពមួយថ្មី ដើម្បីបន្ថែមការយល់ដឹងកាន់តែច្បាស់ដល់សុភាពនារីកម្ពុជាគ្រប់រូប អំពីវិធីយល់ដឹងដោយខ្លួនឯងនូវមុខសញ្ញាថា អ្នកកំពុងមាន «ជំងឺមហារីកសុដន់» ឬយ៉ាងណា តាមរយៈយុទ្ធនាការពិនិត្យ និង បង្ការជំងឺមហារីកសុដន់ដោយឥតគិតថ្លៃរបស់ក្រុមហ៊ុនធានរ៉ាប់រងអាយុជីវិត AIA ។
តោះចង់ដឹងថា គន្លឹះដ៏សំខាន់ៗជួយអ្នកពិនិត្យក្នុងការរកសញ្ញានៃជំងឺមហារីកសុដន់ គួរធ្វើយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា ៕
ដោយ៖ បេប៊ី