ញាក់សាច់ ! តារាចម្រៀង ឡរា ម៉ម ទម្លាយពីគោលបំណងធំបំផុតក្នុងជីវិត (វីដេអូ)
ឡរា ម៉ម ត្រូវបានមហាជនទាំងចាស់ទាំងក្មេងទទួលស្គាល់ថា ជាសិល្បការិនីមួយរូបដែលមានទាំងសមត្ថភាពច្រៀង និង តែងនិពន្ធបទចម្រៀង Original Song ដោយខ្លួនឯង ហើយកាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានជាប់ចំណាត់ថ្នាក់លេខមួយតំណាងឱ្យកម្ពុជាក្នុងកម្មវិធី «Women of The Future Awards 2018» ថែមទៀត ។
តារាចម្រៀង Original Song កំពុងល្បី ឡរា ម៉ម បានបង្ហើបពីគោលបំណងធំបំផុតរបស់ខ្លួននៅក្នុងកម្មវិធី «តោះមើល» ថា ចង់ឱ្យវិស័យចម្រៀង Original Song នៅកម្ពុជា រីកមុខមាត់ឡើងកាន់តែខ្លាំងក្លាជាងនេះ ដោយមិនត្រឹមតែល្បីក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្ដែបំណងប្រាថ្នារបស់នាង គឺចង់ឱ្យវិស័យចម្រៀងនេះល្បីល្បាញជុំវិញពិភពលោក ។
តារាចម្រៀង ឡូរ៉ាម៉ម បានចូលខ្លួនប្រឡូកក្នុងវិស័យសិល្បៈប្រមាណជិត ១០ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ នាងក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមហាជន ។ ដើម្បីជ្រាបកាន់តែច្បាស់ ជួបជាមួយតារាកិត្តិយស ឡរា ម៉ម ក្នុងកម្មវិធី «តោះមើល» ដូចខាងក្រោម ៖
ដោយ៖ បេប៊ី