ម្ចាស់បទ «សម្រស់ Florida» យឹង យន មានទេពកោសល្យច្រើនមុខកម្រឃើញ (វីដេអូ)
កម្មវិធី «តោះមើល» តែងតែនាំទស្សនីយភាពថ្មីៗចែកជូនដល់ប្រិយមិត្តទាំងអស់ ជាពិសេសកម្មវិធីតែងអញ្ជើញតារាកិត្តិយសដែលមានទេពកោសល្យច្រើនឆ្នាំក្នុងវិថីសិល្បៈមកចែករំលែកបទពិសោធល្អៗជូនដល់ប្រិយមិត្តទស្សនា ។
ជាក់ស្ដែងក្នុងសប្ដាហ៍នេះ លោក យឹង យន ដែលប្រិយមិត្តស្គាល់ច្បាស់តាមរយៈបទ «សម្រស់ Florida» និង បទចម្រៀងដ៏ពីរោះៗជាច្រើនបទទៀតរបស់លោកមកជជែកពិភាក្សាទាក់ទងទៅនឹងឧបសគ្គមួយចំនួនកំឡុងពេលលោកដើរក្នុងអាជីពសិល្បៈអស់រយៈពេល ១០ ឆ្នាំមកនេះ ។
លើសពីនេះ លោក យឹង យន ជាសិល្បករដ៏មានទេពកោសល្យមួយរូប ដោយលោកមិនត្រឹមតែមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបំពេដល់អារម្មណ៍អ្នកស្ដាប់ឱ្យទោរទន់ទៅតាមអត្ថន័យបទចម្រៀងប៉ុណ្ណោះទេ លោកក៏អាចនិពន្ធរឿង និពន្ធទំនុកច្រៀងបានដោយខ្លួនឯងថែមទៀត ។ ពិសេសជាងនេះទៀត លោកថែមទាំងមានទេពកោសល្យអាចប្រើប្រាស់ឧបករណ៍តន្ត្រីខ្មែរជាច្រើនមុខទៀតផង ។ ដើម្បីកុំឱ្យខាតពេល ជួបជាមួយលោក យឹង យន ក្នុងវីដេអូខាងក្រោមដូចតទៅ ៖
ដោយ៖ បេប៊ី