តួអង្គសម្តែងក្នុងរឿង «Oh My Crush» វិលមកជួបប្រិយមិត្តជាថ្មី ! (វីដេអូ)
ពិតជាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្រាប់វីដេអូ «Oh My Crush» ព្រោះសាច់រឿងមិនត្រឹមតែមានបង្កប់ការអប់រំទាក់ទងនឹងការចាយវាយសន្សំសំចៃ ក៏មានលាយឡំជាមួយជីវិតស្នេហារបស់យុវវ័យសម័យថ្មីផងដែរ ។
យោងតាមអ្នកនាង ងួន ស៊ីវងីម ដែលជាអ្នកនិពន្ធ និង ដឹកនាំរឿងបានបញ្ជាក់ថា ខ្សែវីដេអូមួយនេះ បានផលិតឡើងដើម្បីអបអរគម្រប់ខួបលើកទី ១៧ ឆ្នាំ របស់ក្រុមហ៊ុន MSA ដោយមានការចូលរួមសម្តែងពីបុគ្គលិករបស់ក្រុមហ៊ុន រួមមានលោក សីហា សម្តែងជាតួអង្គ «MR. ឆូតកាត» កញ្ញា ចាន់ ណេត សម្តែងជាតួអង្គ «Ms.សំចៃ» និង កញ្ញា លីដា សម្តែងជាតួអង្គ «Ms. Vente voiture export https://rachatvotrevoiture.com/vente-voiture-export/. ស្រីស្អាត» ។
សប្តាហ៍នេះ កម្មវិធី «តោះមើល» បានអញ្ជើញក្រុមការងារក្នុងរឿង «Oh My Crush» មកបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន ក៏ដូចជាឈុតឆាកក្នុងសាច់រឿងដែលតួអង្គម្នាក់ៗចូលចិត្តបំផុត ។ បើចង់ដឹងថា តួអង្គម្នាក់ៗមានអារម្មណ៍យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា ៕
ដោយ ៖ ខេរី