ក្រុមតូច Smallworld Smallband ច្រៀងបទ «អច្ឆរិយៈកីឡាជាតិ» យ៉ាងពីរោះ និង ប្រើទូរស័ព្ទ Nokia ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យ (មានវីដេអូ)
«ក្រោកឈរឡើង ក្រោកឈរឡើង តម្តើងកីឡាខ្មែរ ស្មោះស្ម័គ្រមិនប្រែ គាំទ្រ… (អត្ថបទចំរៀង) » ។ ទស្សនិកជនរាប់ម៉ឺននាក់បានក្រោក ឈរឡើងដោយទឹកចិត្តរំភើប នៅពេលក្រុមតូច SmallWorld Smallband បានច្រៀងបទអច្ឆរិយៈកីឡាជាតិ ក្នុងពិធីសម្ពោធកីឡាជាតិលើកទី ២ ដែលទើបកន្លងផុតទៅថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ អ្នកខ្លះនិយាយថាពួកគាត់ព្រឺសម្បុរខ្ញាកតែម្តងពេលឮសំឡេ ង ដ៏គ្រលួច និង មានអត្ថន័យរបស់បទនេះ ។
សមាជិកក្រុមចម្រៀងក្រុមតូច SmallWorld Smallband ទាំងបួនរូប រួមមាន រៀម សុភិរម្យ ម៉ម ពេជ្ជរិទ្ធ រិទ្ធី លំអរកេសរ និង រ៉ុង សុភីដេវីដ បានបញ្ជាក់ឱ្យដឹងថា ពួកគាត់មានអារម្មណ៍សប្បាយ និង រំភើបជាពន់ពេក ដែលមានឱកាសចូលរួមនិពន្ធ និង ច្រៀងជូនទស្សនិក ជនរាប់លាននាក់ទាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិកផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមគេហដ្ឋាន ។ ក្រៅពីនេះ លោក រៀម សុភិរម្យ ដែលជាសមាជិករបស់ក្រុមចម្រៀងនេះក៏ជាកីឡាករសីដក់ជម្រើសជាតិមួយរូបផងដែរ ដោយលោកទើបតែទទួលបានមេដាយមាសពីការប្រកួតក្នុងកីឡាជាតិលើកទី ២ នេះ ។
រូបភាពរបស់ក្រុមតូច SmallWorld SmallBand ក្នុងកម្មវិធីសម្ពោធកីឡាជាតិលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
វាមិនមែនជាការងាយស្រួលនោះទេ ក្នុងការតែងនិពន្ធបទ original បែបនេះ កញ្ញា រិទ្ធី លំអរកេសរ ដែលជាអ្នកចម្រៀងស្រីតែម្នាក់គត់នៅក្នុងក្រុមតូចបានប្រាប់ថា៖ «ការតែងនិពន្ធគ្រប់បទចម្រៀងទាំងអស់ គឺយើងចង់បញ្ចូលគ្រប់រសជាតិ និង បញ្ចូលបទភ្លេងដែលប្រើឧបករ ណ៍ខ្មែរដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្លូនផ្ទាល់» ។
ដើម្បីទទួលបាននូវអារម្មណ៍ គំនិតតែងនិពន្ធបទចម្រៀង និង ទំនុកភ្លេងថ្មី លោក ម៉ម ពេជ្ជរិទ្ធិ ដែលភាគច្រើនលោកជាអ្នកនិពន្ធចម្រៀង សាច់ភ្លេង និង សម្តែងជាច្រើនបទដែលមានចំនួន ៣ អាល់ប៉ុមរហូតដល់បច្ចុប្បន្ន បានបង្ហើបឱ្យដឹងថា៖ «ទំនុកច្រៀងរបស់ខ្ញុំ និង ក្រុមតូច តែងបង្កប់នូវខ្លឹមសារមនោសញ្ចេតនា លាយឡំគ្រប់រសជាតិនៅក្នុងសង្គម ។ ជាក់ស្តែង រាល់ការនិពន្ធទាំងអស់ ខ្ញុំតែងផ្តិតយកអារម្មណ៍ពីកន្លែងផ្សេងៗគ្នាដូចជាតាមរយៈការដើរកម្សាន្ត និង ការជួបជុំផ្សេងៗមកបង្កើតបានជាបទចម្រៀងថ្មី» ។
ដូច្នេះហើយទើបលោកពេញចិត្តជាខ្លាំង និង ជ្រើសរើសទូរស័ព្ទ Nokia 6-2018 មកប្រើព្រោះលោកអាចផ្តិតនូវរួបភាពស្រស់ស្អាតនៃធម្មជាតិក្នុងស្រុកយើងដែលធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយ មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងថ្មីៗ ។ «ខ្ញុំចូលចិត្តទូរស័ព្ទ Nokia 6-2018 ព្រោះវាអាចផ្តិតរូប និង ថតឡាយវីដេអូបានភ្លាម ជាមួយនឹងកាមេរ៉ា Bothie ដែលថតបានទាំងមុខ និង ក្រោយក្នុងពេលតែមួយ ធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើប និង កាន់តែផុសនូវគំនិតផ្សេងៗក្នុងការសរសេរ» លោ កម៉ម ពេជ្ជ រិទ្ធិបញ្ចាក់។
រូបភាព Bothie របស់ក្រុមតូច SmallWorld SmallBand ក្នុងថ្ងៃសម្ពោធកីឡាជាតិលើកទី ២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ក្រុមតូច SmallWorld SmallBand ផ្តល់បទសំភាសន៍ក្នុងកម្មវិធី តោះមើល!
រាល់ការពិភាក្សាគ្នារវាងក្រុមតូចលើគំនិតនិពន្ធ ឧបករណ៍បច្ចេកវិទ្យាក៏ជាផ្នែកសំខាន់មួយក្នុងការបង្កើតបទចម្រៀងបង្កើតថ្មី ។ ជាក់ស្តែង សមាជិកម្នាក់ៗរបស់ក្រុមតូចតែងធ្វើការតាមកម្មវិធី Android ដូចជាការផ្ញើឯកសាររហ័សទាន់ពេលដែលអាចជំនួសកុំព្យូទ័រ និង ផ្តិតយករូបភាពស្អាតៗពីទូរស័ព្ទស្មាតហ្វូនរឹងមុំារបស់ Nokia 6 ស៊េរីទំនើបឆ្នាំ២០១៨ និង Nokia 7 plus ដែលប្រើកម្មវិធី Android One យ៉ាងរហ័ស មានទំហំរ៉េមធំ ដំណើរការល្អមិនអាក់ និង ស្គ្រីនដំណើរការដោយរលូន ។
ដោយសារក្រុមតូចត្រូវប្រើប្រាស់ទូរស័ព្ទក្នុងការផុសបទចម្រៀង បង្កើតបទចម្រៀង ដូច្នេះសមាជិកក្រុមជ្រើសរើសទូរស័ព្ទប្រើខុសៗគ្នាដូចជា លំអរកេសរ សុភិរម្យ និង សុភីដេវីដ ប្រើទូរស័ព្ទ Nokia 7Plus ហើយ ពេជ្ជរិទ្ធ ប្រើទូរស័ព្ទNokia 6 (2018) ។ ក្រុមតូចSmallworld Smallband ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២ ០១៤ ដើម្បីបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ និង លើកតម្កើនសិល្បៈដូនតាខ្មែរ ។
គួរបញ្ជាក់ដែរថា Nokia 6-2018 មាន Ram3GB/ROM32GB មានលក់តាមហាងទូរស័ព្ទទូទៅ និង Ram4GB/ROM64GB មានលក់នៅតែ Smart Shop ទូទាំងប្រទេស ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ sokpheng.kieng@hmdglobal.com,
HMD Press Office: press@hmdglobal.com
អំពីក្រុមហ៊ុន HMD Global
ការិយាល័យកណ្តាលនៅ Espoo ប្រទេសហ្វាំងឡង់ HMD Global Oy គឺជាផ្ទះរបស់ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD រចនា និង លក់ទូរស័ព្ទស្មាតហ្វូន និង ទូរស័ព្ទដែលផ្តោតសំខាន់លើអតិថិជននិងចំណុចតម្លៃ ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និង គុណភារបស់ HMD គឺមានអាជ្ញាប័ណ្ណផ្តាច់មុខនៃស្លាកយីហោ Nokia សម្រាប់ទូរស័ព្ទ និង ថេប្លេត (tables) ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើល www.hmdglobal.com ។
Nokia គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីសាជីវកម្ម Nokia ។ Android, Google និង ម៉ាកផ្សេងទៀតគឺជាក្រុមហ៊ុននិមិត្តសញ្ញារបស់ Google LLC ស្របពេលដែល Oreo គឺជាយីហោរបស់ក្រុមហ៊ុនអន្តរជាតិ Mondelez International, Inc.group ។ ក្រុមហ៊ុន Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Qualcomm Incorporated ដែលបានចុះឈ្មោះនៅក្នុងសហរដ្ឋអាមេរិក និង ប្រទេសដទៃទៀត ។ ក្រុមហ៊ុន Qualcomm Snapdragon គឺជាផលិតផលរបស់ Qualcomm Technologies, Inc.។
ក្រុមតូច SmallWorld SmallBand ផ្តល់បទសំភាសន៍ក្នុងកម្មវិធី តោះមើល!