ក្រុម Smallworld Smallband ទម្លាយមូលហេតុសប្បាយច្រើនជាងរំភើប ទាក់ទងនឹង… (មានវីដេអូ)
ទស្សនិកជនប្រហែលជាស្គាល់ក្រុមចម្រៀង Smallworld Smallband ដែលមានសមាជិកទាំងអស់ ៤ នាក់ តែដោយសារលោក រៀម សុភិរម្យ មានការងាររវល់ជាប់ចូលរួមប្រកួតកីឡាជាតិ ដូចនេះមានតែសមាជិក ៣ រូប គឺលោក ម៉ម ពេជ្ជរិទ្ធ កញ្ញា រិទ្ធី លំអរកេសរ និង លោក រ៉ុង សុភីដេវីដ បានផ្តល់កិច្ចសម្ភាសជាពិសេសជាមួយកម្មវិធី «តោះមើល» ។
ក្រុមសមាជិកចម្រៀង Smallworld Smallband បានបង្ហើបអារម្មណ៍របស់ខ្លួនថា ការបង្ហាញវត្តមានក្នុងកម្មវិធីកីឡាជាតិ គឺមានអារម្មណ៍សប្បាយច្រើនជាងរំភើប ព្រោះតែឃើញអ្នកគាំទ្រយ៉ាងច្រើនកុះករជាងឆ្នាំមុនៗ ព្រមជាមួយពិធីបើកសម្ពោធពិតជាប្រព្រឹត្តទៅពោរពេញទៅដោយភាពអស្ចារ្យ។
ស្របពេលនោះដែរ សមាជិតទាំង ៣ រូប ក៏បានចែករំលែកនូវបទពិសោធក្រោយពីបានប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន Nokia ជាពិសេសផ្តោតចំពោះមុនងារពិសេសៗរបស់ទូរស័ព្ទ Nokia6 2018 និង Nokia7 plus ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីចង់ដឹងថា តើ Nokia6 2018 និង Nokia7 plus មានអ្វីពិសេសខ្លះ បានជាធ្វើឱ្យតារាវ័យក្មេងទាំង ៣ រូប ជាប់ចិត្តដល់ថ្នាក់នេះ៕ ខេរី