TikTok ដាក់ឱ្យដំណើរការមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា គ្រួសារ និងសហគមន៍ ដោយលោក Adam Presser ប្រធានផ្នែកប្រតិបត្តិការ និងទំនុកចិត្ត និងសុវត្ថិភាព

Share This

ថ្ងៃនេះ TikTok ប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនពីវិធីដែល TikTok ជំរុញភាពច្នៃប្រឌិត និងនាំសេចក្តីរីករាយដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មុខងារថ្មីៗទាំងនេះ ជួយបង្កើនបទពិសោធន៍ល្អៗសម្រាប់ក្មេងជំទង់ និងគ្រួសារដែលស្វែងរកការកម្សាន្ត និងរៀនសូត្រនៅលើបណ្តាញសង្គម TikTok អ្នកបង្កើតមាតិកាដើម្បីចែករំលែកចំណេះដឹងផ្ទាល់ខ្លួន និងការអប់រំអំពីការអភិវឌ្ឍសហគមន៍ ក៏ដូចជាអ្នកប្រើប្រាស់ដទៃទៀតដែលនិយមស្វែងរកមាតិកា ពួកគេនៅតែចូលចិត្តប្រើប្រាស់បណ្តាញសង្គម TikTok របស់យើង។ ការគាំទ្ររបស់អ្នកប្រើប្រាស់ចំពោះ TikTok គឺកើតមានឡើងដោយសារការបន្តវិនិយោគរបស់យើងទៅលើផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។

មុខងារសម្រាប់គ្រួសារ
មុខងារ និងការកំណត់ផ្សេងៗចំនួន៥០ សម្រាប់គណនីក្មេងជំទង់ ត្រូវបានរចនាឡើងដើម្បីឱ្យពួកគេបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដោយសុវត្ថិភាព កសាងទំនាក់ទំនងជាមួយមិត្តភក្តិ និងរៀនសូត្រនៅលើ TikTok។ បន្ថែមពីលើការការពារទាំងនេះ TikTok ក៏មានមុខងារ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយ និងអាណាព្យាបាល កំណត់មុខងារក្នុងគណនីកូនៗរបស់ខ្លួនដើម្បីឱ្យស្របទៅតាមតម្រូវការរបស់ពួកគាត់។ តាមរយៈកម្មវិធីអប់រំ “ភាពជាដៃគូសុវត្ថិភាពផ្នែកឌីជីថលសម្រាប់គ្រួសារ” យើងផ្ដល់ជម្រើសដល់គ្រួសារដើម្បីបន្តការសន្ទនាដោយបើកចំហអំពីបទពិសោធន៍របស់ពួកគាត់នៅលើប្រព័ន្ធអ៊ីនធឺណិត។

ដើម្បីបន្តការសន្ទនាទាំងនេះ TikTok កំពុងបង្ហាញមុខងារថ្មីនៃ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយគ្រប់គ្រងគណនីកូនៗរបស់ពួកគាត់កាន់តែប្រសើរ។ មុខងារថ្មីនៃ Family Pairing រួមមាន៖

• ជូនដំណឹងដល់ឪពុកម្តាយដោយស្វ័យប្រវត្តិ នៅពេលដែលកូនៗរបស់ពួកគាត់បង្ហោះវីដេអូ រឿងផ្ទាល់ខ្លួន (story) ឬរូបថតជាសាធារណៈនៅលើ TikTok។ មុខងារនេះជួយឱ្យឪពុកម្តាយទទួលបានព័ត៌មានភ្លាមៗ និងចាប់ផ្តើមការសន្ទនាដោយបើកចំហអំពីអ្វីដែលកូនៗរបស់ពួកគាត់កំពុងបង្ហោះ ដោយមិនរំខានដល់ភាពច្នៃប្រឌិត ឬឯករាជ្យភាពរបស់ពួកគាត់ឡើយ។

• ផ្តល់ការយល់ដឹងសំខាន់ៗកាន់តែច្បាស់អំពីការកំណត់ឯកជនភាពដែលកូនៗរបស់ពួកគាត់បានជ្រើសរើស។ ឧទាហរណ៍៖ ឪពុកម្តាយនឹងដឹងថាតើកូនៗរបស់ពួកគាត់ (អាយុ ១៦-១៧ ឆ្នាំ) បានបើកមុខងារឱ្យអ្នកដទៃទាញយក (download) មាតិការបស់ពួកគាត់ ឬថាបញ្ជីអ្នកប្រើប្រាស់ TikTok ដែលគាត់តាមដាន ( following list) អាចមើលឃើញជាសាធារណៈនោះទេ។ ឪពុកម្តាយក៏អាចដឹងថាប្រធានបទណាខ្លះនៅក្នុងមុខងារ Manage Topics ដែលកូនៗរបស់ពួកគាត់បានជ្រើសរើសដើម្បីឱ្យស្របទៅតាម feed ដែលគាត់ចង់បាន។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់គ្រួសារដែលបានបង្ហាញនៅថ្ងៃនេះ

គាំទ្រសុខុមាលភាពសហគមន៍
TikTok ជឿជាក់ថាបទពិសោធន៍ឌីជីថលគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចម្រុះភាព។ មុខងាររបស់ TikTok ដូចជាមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការបង្កើតទម្លាប់ឌីជីថលមួយដែលមានតុល្យភាព។ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការពង្រឹងទម្លាប់នៃការអនុវត្តជាវិជ្ជមានផងដែរ៖ ការកសាងទម្លាប់ល្អៗតាមរយៈការលើកទឹកចិត្ត ការអប់រំ និងការតាមដានអំពីវឌ្ឍនភាព។ យើងបានពឹងផ្អែកទៅលើការស្រាវជ្រាវដែលមានស្រាប់ គោលការណ៍ណែនាំពីក្រុមប្រឹក្សាយុវជនសកលរបស់យើង និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញជាច្រើ​ន ដូចជាអ្នកជំនាញមកពីមន្ទីរពិសោធន៍សុខភាពឌីជីថល​ (Digital Wellness Lab) នៃមន្ទីរពេទ្យកុមារ Boston ដើម្បីអភិវឌ្ឍន៍គោលគំនិតរបស់យើង។

នេះហើយជាមូលហេតុ ដែលជំរុញឱ្យយើងបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា Well-being Missions នៅថ្ងៃនេះ។ Well-being Missions គឺជាស៊េរីបេសកកម្មខ្លីៗ និងទាក់ទាញត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់បង្កើតទម្លាប់ឌីជីថលដែលប្រកបដោយតុល្យភាពរយៈពេលវែង។ នៅពេលអ្នកប្រើប្រាស់បញ្ចប់បេសកកម្ម ពួកគាត់ទទួលបានផ្លាកសញ្ញា (badge) ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។

យើងក៏ព្យាយាមផ្តល់ជូនបទពិសោធន៍ថ្មីៗនៅក្នុងកម្មវិធី TikTok ផ្តោតលើការបង្កើនសុខុមាលភាពឌីជីថលតាមរយៈការបំពាក់មុខងារគាំទ្រការប្រើប្រាស់ និងសកម្មភាពជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការប្រើប្រាស់។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់សុខុមាលភាពដែលបានបង្ហាញនៅថ្ងៃនេះ

គាំទ្រអ្នកបង្កើតមាតិកាជាមួយមុខងារថ្មីៗ

មាតិកាដ៏ល្អ គឺបង្កើតឡើងដោយអ្នកបង្កើតមាតិកាដ៏ពូកែ។ អ្នកបង្កើតមាតិកាដ៏ពូកែ ជួយជំរុញការរកឃើញ ការចូលរួម និងជាបេះដូងនៃសហគមន៍ដែលពួកគាត់កំពុងកសាង។ អ្នកបង្កើតមាតិកា នឹងមានកាន់តែច្រើន នៅពេលដែលពួកគាត់មានអារម្មណ៍ថាមានសុវត្ថិភាព។ នៅពេលអ្នកបង្កើតមាតិកាមានអារម្មណ៍ថាត្រូវបានការពារ ពួកគាត់នឹងហ៊ានបង្កើតមាតិកាដែលកាន់តែមានភាពច្នៃប្រឌិត ចែករំលែករឿងរ៉ាវដោយទូលំទូលាយ និងភ្ជាប់ទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយទស្សនិកជនរបស់ខ្លួន។

ការដាក់ឱ្យដំណើរការមុខងារថ្មីៗ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងទៅលើអ្នកបង្កើតមាតិកា ដែលផ្ដល់ការការពារទៅលើអ្នកបង្កើតមាតិកានៅលើ TikTok ក៏ដូចជាគាំទ្រពួកគាត់ជាមួយមុខងារថ្មីៗក្នុងគោលបំណងជួយពួកគាត់ឱ្យទទួលបានជោគជ័យ។ ការធ្វើបែបនេះ ដើម្បីធ្វើឱ្យពួកគាត់អាចបន្តបង្កើតមាតិកាដែលទស្សនិកជនចូលចិត្ត។ មុខងារថ្មីៗទាំងនេះរួមមាន៖
Creator Care Mode៖ ជួយអ្នកបង្កើតមាតិកាច្រោះចេញនូវមតិជេរប្រមាថ និងមតិមិនសមរម្យបានកាន់តែល្អ។
មុខងារបិទសំឡេងថ្មីសម្រាប់ TikTok LIVE ដែលជួយអ្នកបង្កើតមាតិកាដែល LIVE ក្នុងការបិទពាក្យ ឃ្លា និង emojis បានទាំងអស់ក្នុងពេលតែមួយ។
Content Check Lite៖ ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាពិនិត្យជាមុនថាតើមាតិការបស់ពួកគាត់នឹងទំនងជាមិនសមស្របសម្រាប់ For You feed ឬយ៉ាងណាមុនពេលពួកគាត់បង្ហោះ។
Creator Inbox៖ ប្រអប់ទទួលសារថ្មីប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកបង្កើតមាតិកាគ្រប់គ្រងសាររបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
Creator Chat Room៖ ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាកសាងទំនាក់ទំនងដោយផ្ទាល់ជាមួយ អ្នកតាមដាននៅលើ TikTok ដែលបានកំណត់។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់អ្នកបង្កើតមាតិកាដែលបានបង្ហាញនៅថ្ងៃនេះ

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

គ្រប់គ្រងបុគ្គលិកដូចតាមស្រលាញ់សង្សារ បើយកបេះដូងបានហើយ បុគ្គលិកនឹងស្រលាញ់ស្មោះ ធ្វើការដល់ងា/ប់ចោល

ព័ត៌មានបន្ថែម

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

គូពីបុព្វេ! ព្រះអង្គម្ចាស់ក្សត្រិយ៍នៃត្រកូលខត្តិយវង្សខ្មែរ ២ អង្គ បានរៀបអាវាហ​វិវាហមង្គលក្នុងរាជវាំងចតុមុខ ដែលកូនខ្មែរកម្រឃើញ

ឆ្លងឆ្នាំអត់ដឹងទៅណា! នៅភ្នំពេញនឹងមានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» លើកទី២ ថ្ងៃទី ៣១ ចំកណ្ដាលក្រុងភ្នំពេញ

ទាក់ទាញណាស់! សាលាឆទាន «កំពង់អុស» ស្ថាបត្យកម្មខ្មែរនៅខេត្តកណ្ដាល ក្រោមស្នាដៃស្ថាបត្យករដ៏ឆ្នើម លោក អ៊ុនផេង ពុធវិសាល

កាលប្ដីនៅរស់លេងឆ្នោតរាប់ឆ្នាំអត់ឈ្នះ ដល់ប្ដីចែកឋានស្រាប់តែឈ្នះរង្វាន់ធំ រួចប្រពន្ធប្រាប់ថាខ្មោ.ចប្ដីឱ្យកាដូ

ស្វែងរកព័ត៌មាន​ ឬវីដេអូ