Connect with us

បច្ចេកវិទ្យា

ល្បី​ថា ! Apple នឹង​ចេញ iPad ថ្មី​ទំហំ 10.2 អ៊ីង និង 10.5 អ៊ីង ?

on

Advertisement

​ក្រុមហ៊ុន Apple គ្រោង​នឹង​ចេញលក់ iPad ថ្មី​ទំហំ 10.2 អ៊ីង និង iPad 10.5 អ៊ីង ។ យោងតាមគណនី Twitter @coiiiiiiiin ដែល​ធ្លាប់បាន​ផ្តល់នូវ​ព័ត៌មាន​ត្រឹមត្រូវ​កាលពី​កន្លងមក​ដោយ​ក្នុងនោះ​រួមទាំង​ឈ្មោះ​របស់ iPhone XS និង XR ថ្មី​របស់ Apple ផងដែរបានឱ្យដឹងថា iPad ទាំង ២ គឺ 10.2 អ៊ីង និង 10.5 អ៊ីង​ថ្មី​ដែល​មិនមែនជា iPad Pro នោះ​កំពុង​បង្ហាញខ្លួន ប៉ុន្តែ​មិនមែនក្នុងពេល​តែមួយ​ទេ ។​

​វា​ហាក់ដូចជា​ចម្លែក​ផងដែរ​ដែល​ក្រុមហ៊ុន Apple នឹង​ចេញលក់ Tablet ចំនួន​ពីរ​ដែលមាន​ទំហំស្រដៀង​គ្នា ។ ទោះជា​យ៉ាងណា​វា​អាចធ្វើ​ទៅបាន ព្រោះ​ពួកវា​អាច​ត្រូវបាន​ធ្វើឱ្យ​ខុសគ្នាដោយ​លក្ខណៈពិសេស​ដូចជា Face ID ជាដើម ។​

​ក្រុមហ៊ុន Apple កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី ២៥ ខែមីនា​ខាងមុខនេះ​ដែលយើង​សង្ឃឹមថា​ក្រុមហ៊ុន​នេះ​នឹង​ប្រើ​ឱកាស ដើម្បី​បញ្ចេញ​នូវ​ផ្នែក​រឹង​ថ្មី​មួយចំនួន​ផងដែរ ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ iclarified

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored