Connect with us

បច្ចេកវិទ្យា

បែកធ្លាយ Huawei Mate X នឹង​លេច​មុខជា​លើកដំបូង​នៅ​កម្ពុជា ហ្វេ​នៗ​ជិត​ទទួលបាន​បទពិសោធ​ហើយ !

on

Advertisement

​ថ្មីៗ​នេះ​នៅក្នុង​ព្រឹត្តិការណ៍ MWC 2019 ក្រុមហ៊ុន Huawei បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់អាច​បត់​បាន គឺ Mate X ។ លក្ខណៈពិសេស​នៃ​ទូរស័ព្ទ​នេះ​គឺ​នៅពេលដែល​យើង​បើក​វា Huawei Mate X មាន​ទ្រង់ទ្រាយ​ដូចគ្នា​ទៅ​និង​ឧបករណ៍​ថេ​ប្លេ​ត​យ៉ាង​ដូច្នោះ​ដែរ ។​ ​វា​មាន​អេក្រង់​ទំហំ ៨ អ៊ីង​ជាមួយ resolution 2480 x 2200 ភី​ក​ស៊ែ​ល ។ នៅពេលដែល​ឧបករណ៍​នេះ​បត់ គឺ​អេក្រង់​ទី ១ មាន​ទំហំ ៦,៦ អ៊ីង ជាមួយនឹង​គុណភាព​បង្ហាញ 2480 x 1148 ភី​ក​ស៊ែ​ល​ដែលមាន​សមាមាត្រ 19,5: 9 ។ ផ្នែក​ម្ខាង​ទៀត​ដើរតួ​ជា​អេក្រង់​ទី ២ ដោយមាន​ទាំង​អេក្រង់​បង្ហាញ និង ការដំឡើង​កាមេរ៉ា​ដែល​អ្នកនឹង​អាច​ទទួលបាន​នូវ​ការថតរូប Selfie ដ៏​ល្អ​បំផុត ។​

​ក្នុងអំឡុង​ពេលធ្វើ​បទ​បង្ហាញ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លងមក​ក្រុមហ៊ុន Huawei បាន​និយាយថា​កាមេរ៉ា ៤ គ្រាប់​គួរតែ​ត្រូវបាន​រំពឹងទុក ហើយ​ទោះបីជា​ក្រុមហ៊ុន​មិនបានបង្ហាញ​ពី​លក្ខណៈពិសេស​នៃ​ការដំឡើង​កាមេរ៉ា​ក៏ដោយ​ប៉ុន្តែ​គេ​អាច​មើលឃើញ​រូប​សញ្ញា Leica យ៉ាងច្បាស់ ។ បើ​យោងទៅតាម​លក្ខណៈពិសេសទាំងអស់នេះ​ច្បាស់​ណាស់​ថា​វា​ត្រូវការ​ថាមពល​ថ្ម​ទំហំ​ធំ និង សាក​តាមរយៈ​រន្ធ USB-C ។ Mate X ក៏​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​អាច​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នៅលើ​អេក្រង់​សម្រាប់​សុវត្ថិភាព​ផងដែរ ។​

​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នាពេលនេះ គឺមាន​ពាក្យ​ចចាមអារ៉ាម​ថា Huawei Mate X នឹង​មកដល់​ស្រុក​ខ្មែរ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ ! ដូច្នេះ​បើ​ចង់ដឹង​ច្បាស់​អំពី​លក្ខណៈពិសេស​ថា​វា​អស្ចារ្យ​ប៉ុនណា​នោះ សូម​តាមដាន​បន្តទៀត​ទាំងអស់គ្នា​ជាមួយ «​ប្រជាប្រិយ​» ៕

​ដោយ​៖ យ៉ា​នុ​

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored