Connect with us

បច្ចេកវិទ្យា

កម្មវិធី PS4 Remote Play ឥឡូវនេះ​មាននៅ​លើ iOS ហើយ !

on

Advertisement

​ថ្មីៗ​នេះ​កម្មវិធី PS4 Remote Play កំពុង​វាយលុក​លើ​ឧបករណ៍ iOS ។ អ្នកនឹង​អាច​ប្រើ​ទូរស័ព្ទ iPhone ឬ iPad ដូចជា​ការបង្ហាញ​នៅលើ PS4 អ៊ីចឹង​ដែរ​តាមរយៈ​តាម​ត​ភ្ជាប់ Wi-Fi ។ PS4 Remote Play នៅលើ​ឧបករណ៍​ថេ​ប្លេ​ត Sony អ្នក​ក៏​នឹង​អាច​ប្រើ​ជា​បន្ទះ​ហ្គេម​នៅលើ​អេក្រង់ដើម្បី​គ្រប់គ្រង PS4 របស់​អ្នក ។​

​ការជជែក​គ្នា​ជា​សំឡេង​ក្នុងពេល​លេង​ហ្គេម​ក៏​គាំទ្រ​នៅលើ​កម្មវិធី​នេះដែរ ដូច្នេះ​អ្នក​អាច​ប្រើម៉ៃ​ក្រូ​ហ្វូ​ន​របស់​ទូរស័ព្ទ iPhone ហើយ​អ្នក​ក៏​នឹង​អាច​ប្រើ​ឧបករណ៍ iOS សម្រាប់​បញ្ចូល​ក្តារ​ចុចផងដែរ ។ កម្មវិធី​នេះ​នឹងធ្វើ​ការ​ជាមួយ​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ណាមួយ​ដែល​កំពុងដំណើរការ​កំ​ណែ iOS 12.1 ឬ​ខ្ពស់ជាង​នេះ ។​

​ក្រុមហ៊ុន Sony សូម​ណែនាំ​នូវ​ទូរស័ព្ទ​ចាប់ពី iPhone 7 ឡើងទៅ ហើយ iPad ចាប់ពី​ជំនា​ន់ទី ៦ ឡើងទៅ​ផងដែរ ឬ iPad Pro ចាប់ពី​ជំនា​ន់ទី ២ ឡើងទៅ ទើប​ដំណើរការបាន​លទ្ធផល​ល្អបំផុត ។ កម្មវិធី​នេះ​គឺអាច​ប្រើ​បានតែ​ជាមួយ Wi-Fi ប៉ុណ្ណោះ ដូច្នេះ​អ្នកនឹង​មិនអាច​ប្រើការតភ្ជាប់​ចល័ត​បានទេ ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ gsmarena

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored