Connect with us

បច្ចេកវិទ្យា

ការ​រចនាម៉ូដ​ទូរស័ព្ទ Huawei P30 និង P30 Pro ត្រូវបាន​បង្ហាញ​

on

Advertisement

ជាង​មួយខែ​មកហើយ​បន្ទាប់ពី​ក្រុមហ៊ុន Olixar បានបង្ហាញ​ពីអ្វី​ដែលជា​ផ្នែក​ខាងក្រោយ​របស់ទូរស័ព្ទ Huawei P30 និង P30 Pro ។ ហើយ​ឥឡូវនេះ​ក្រុមហ៊ុន Spigen បានប្រកាស​ពី​ស្រោមទូរស័ព្ទ​ចំនួន​ប្រាំ​ម៉ូដ​ខុសគ្នា​សម្រាប់​ស្មា​ត​ហ្វូ​ន​នេះ​ដែល​បង្ហាញ​ពី​កាមេរ៉ា​ចំនួន​បួន​គ្រាប់​នៅលើ​ស្មា​ត​ហ្វូ​ន Huawei P30 Pro ដោយ​រៀប​ដាក់​បញ្ឈរ​រួមជាមួយ​នឹង​ពន្លឺ LED ពីរ​នៅ​ខាងស្តាំ ។ ចំពោះ P30 មាន​កាមេរ៉ា​បី​គ្រាប់​ដាក់​បញ្ឈរ​ដូចគ្នា​ជាមួយ​ពន្លឺ LED នៅ​ខាងក្រោម ។​

​ទូរស័ព្ទ​នេះ​មើលទៅ​មាន​រូបរាង​ស្រដៀង​ទៅនឹង​ទូរស័ព្ទ Huawei Mate 20 និង Huawei Mate 20X ដែរ​ដែល​គែម​ស្តើង ។ កាលពី​ថ្មីៗ​មកនេះ​ក្រុមហ៊ុន Huawei បាន​បង្ហាញថា​ស៊េរី P30 នឹងត្រូវ​ដាក់​បង្ហាញ​នៅ​ទីក្រុង​ប៉ារីស​នៅ​ចុងខែ​មីនា​ខាងមុខ ។​ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​កំពុងតែ​រៀបចំ​ធ្វើការ​ប្រកាស​នៅឯ MWC 2019 ហើយ​ហាក់បីដូចជា​វា​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន Foldable និង ជា​ស្មា​ត​ហ្វូ​ន 5G ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ gsmarena

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored