
រយៈពេលប្រហែល ១១ ខែបន្ទាប់ពីត្រូវបានបង្ហាញខ្លួននៅពិព័រណ៍រថយន្ត Geneva Motor Show កាលពីឆ្នាំមុនរថយន្ត Bugatti Chiron Sport លើកដំបូងត្រូវបានបញ្ជូនទៅកាន់អតិថិជនហើយ ។
ម៉ូដែល Chiron Sport ពិសេសនេះត្រូវបានទិញដោយលោក Abdulla Bin Fahad មកពីប្រទេសកាតារ (Qatar) ហើយវាមានលក្ខណៈពិសេសមិនគួរឱ្យជឿ ដែលមិនដូចអ្វីដែលយើងបានឃើញនៅលើ Chirons ឬ Veyron ពីមុននោះទេ ។
រថយន្តនេះមានពណ៌ខៀវនៅពាក់កណ្តាលផ្នែកខាងមុខ និង ពណ៌ខ្មៅនៅពាក់កណ្តាលផ្នែកខាងក្រោយ ហើយនៅកន្ទុយខាងក្រោយនៃរថយន្ត Chiron Sport ត្រូវបានបំពាក់ដោយកាបោនភ្លឺរលោង ។
មិនត្រឹមតែផ្នែកខាងក្រៅនោះទេ គឺផ្នែកខាងក្នុងនៃរថយន្តក៏ត្រូវបានបំពាក់ដោយស្បែកពណ៌ខៀវភ្លឺរលោងផងដែរ ដោយគ្រាន់តែមានចំណុចពណ៌ខ្មៅតិចតួចប៉ុណ្ណោះ ។ បើប្រៀបធៀបទៅនឹងម៉ូដែល Chiron ធម្មតា គឺម៉ូដែល Sport នេះមានទម្ងន់ស្រាលជាងមុន ១៨ គីឡូក្រាមដោយសារបន្ថែមកង់កាបូន និង កង់ដែលមានទម្ងន់ស្រាល ។ ទោះជាយ៉ាងណាគេមិនបានប្រាប់អំពីតម្លៃរបស់វានោះទេ ៕
ដោយ៖ យ៉ានុ
ប្រភព៖ carscoops