Connect with us

បច្ចេកវិទ្យា

រូបតំណាង Emoji ថ្មី​ចំនួន ២៣០ នៅក្នុង iOS 13 នឹង​មាននៅ​ចុងឆ្នាំ ២០១៩ នេះ ! (​វីដេអូ​)

on

Advertisement

​អ្នកគាំទ្រ Emoji ដែល​ធ្វើឱ្យ​សប្បាយរីករាយ​នោះ គឺ​សម្រាប់​ពេល​មុខ​មាន Emoji ថ្មី​ចំនួន ២៣០ ដែល​នឹង​មកដល់​នៅ​ចុងឆ្នាំ​នេះ ។ បញ្ជី​ថ្មី​នេះ​បានចេញ​បន្ទាប់ពី Unicode បានបញ្ចប់​បញ្ជី Emoji ថ្មី​ដោយ​តួអក្សរ​ថ្មី​ត្រូវបាន​កំណត់​ដើម្បី​ពង្រីក​របៀប​រូប​មនុស្ស​ដែល​ត្រូវបាន​តំណាង ។​ សញ្ញា​អារម្មណ៍ (Emoji) នៅលើ iOS 12.0 មាន​ចំនួន ៥៩ Emojis ថ្មី​ខុសៗ​គ្នា ។ ដោយឡែក Emoji ថ្មី​ចំនួន ២៣០ នេះ​ក៏មាន​រួមបញ្ចូល​នូវ​ពណ៌​ស្បែក​ផងដែរ ។​

​គេ​បាន​សន្និដ្ឋានថាក្រុមហ៊ុន Apple បន្ថែម Emoji ថ្មី​នេះ​គឺ​ទំនងជា​ផ្នែក​មួយ​នៃ​ការចេញផ្សាយប្រព័ន្ធប្រតិបត្តិការ iOS 13 ដែល​នឹង​ចេញ​នាពេល​ខាងមុខនេះ​ផងដែរ ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ឆ្នាំ ២០១៩ នេះ Apple នឹង​ពង្រីក​វិសាលភាព Emoji ដែលមាន​រូបតំណាង​អាច​រួមទាំងមនុស្ស​ដែលមាន​ពិការភាព​ជាច្រើន (​ដែល​បាន​ស្នើឡើង​ដោយ​ក្រុមហ៊ុន Apple កាលពី​ឆ្នាំមុន​) មាន​រូបតំណាង​ប្តី​ប្រពន្ធ និង រួមទាំង​ភេទ​ជាដើម ។​

​ការមកដល់​នៃ Emoji ថ្មី​តែងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​អ្នក​ចង់​ប្រាស្រ័យទាក់ទង​គ្នា​ក្នុង​ទម្រង់​រូបភាព​បែបនេះ​មើល ទៅ​ត្រជាក់​ភ្នែក និង ស្រស់ស្អាត ហើយ​សម្រាប់​រូបតំណាង​កាន់​ដៃ​គ្នា​ថែមទាំង​អាច​ប្តូរ​ពណ៌​ស្បែ​កបាន​ទៀតផង ។ អ្វីដែល​កត់សម្គាល់​នោះ គឺមានរូបតំណាង Emoji ជិះរទេះ​ថ្មី​ដែល​នឹង​មក​ដល់ផងដែរ ។​

Apple មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ក្នុងការ​គូររូប​តំណាង​ដែល​មើលទៅ​ស្អាត​បំផុត​នៅលើ Block ហើយ​មាន​អ្នក​ច្នៃប្រឌិត​ជាច្រើន​នឹង​ទទួលបាន Emoji នៅក្នុង​ឆ្នាំ ២០១៩ នេះ ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ redmondpie

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored