Connect with us

បច្ចេកវិទ្យា

ទូរស័ព្ទ​ហ្គេម​ដែលមានអេក្រង់​អាច​បត់​បាន​របស់ Samsung ដំបូង​ នឹង​បង្ហាញ​ខ្លូន​នៅ​ឆ្នាំនេះ !

on

Advertisement

​ក្រុមហ៊ុន Samsung ត្រូវបាន​គេ​កំណត់​រួចជាស្រេច​ដើម្បី​បង្ហាញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​ចូលគ្នាដំបូង​របស់ខ្លួន​នៅក្នុង​ឆ្នាំនេះ ។ ក្រៅពី​អាច​បត់​ចូលគ្នា​បាន​ក្រុមហ៊ុន Samsung បាន​និយាយកាលពី​ចុង​ឆ្នាំមុន​ថា​ឧបករណ៍​នេះ​ហាក់ដូចជា​ត្រូវបាន​បម្រុង​ទុក​សម្រាប់​លេង​ហ្គេម​ដោយ​ថែមទាំង​មាន​ឧបករណ៍​បញ្ជា​ហ្គេម​បាន​ថែម​ទៀតផង ។​

​ទូរស័ព្ទ​កូនកាត់​ថេ​ប្លេ​ត Galaxy Fold ឬ Galaxy F ដែល​ក្រុមហ៊ុន Samsung បានបង្ហាញកាលពី​ខែ​មុន​មាន​អេក្រង់​ធំ​ទូលាយ​អាច​បត់​ចូលគ្នា​បាន​ទៅខាង​ក្នុង​ដែលវា​តម្រូវឱ្យមានអេក្រង់​ប៉ះ​ទី ២ បន្ថែមទៀត​នៅ​ខាងក្រៅ​ដើម្បី​អាច​ប្រើ​បានជា​ទូរស័ព្ទ​ទោះជា​ពេល​វា​បត់ក៏ដោយ ។​

​ផ្ទុយទៅវិញ​ប៉ាតង់​ថ្មី​នេះ​បង្ហាញ​ពី​អេក្រង់​ដែល​បត់​ទៅខាង​ក្រៅ​ដែល​ធ្វើឱ្យ​ឧបករណ៍​នេះ​មាន​ប្រយោជន៍​ច្រើន​ទាំង​ពេល​បត់ និង ទាំង​ពេល​លាត ។ ម្យ៉ាងវិញទៀត​ដំណោះស្រាយ​នេះ​អាចដោះស្រាយ​បញ្ហាលំបាក​ដែល​ចាំបាច់​ដើម្បី​ទុក​គំលាត​នៅលើ​អេក្រង់ ។ ទោះជា​យ៉ាងណា​ក៏ដោយ​មិនមែន​អ្វីដែល​ពិសេស​អំពី​ប៉ាតង់​នេះ​ទេ តែ​ឧបករណ៍​ដែល​បញ្ជា​បត់​ចូលគ្នា​បាន​នេះអាចធ្វើ​ទៅបាន​ក្នុង​របៀប​ជា​ទូរស័ព្ទ​ផង ឬ ​ជា​ថេ​ប្លេ​ត​ផង ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ slashgear

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored