Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន Apple កំពុង​សាកល្បង iPhone ថ្មី ​ជាមួយ​កាមេរ៉ា​ខាងក្រោយ ៣ និង ប្រើ​ច្រក USB-C

on

Advertisement

យោងតាម​របាយការណ៍​ថ្មី​មួយ​ពី Mark Gurman របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បានឱ្យដឹងថា ​ក្រុមហ៊ុន Apple គ្រោង​នឹង​ចេញលក់​ទូរស័ព្ទ iPhone ដែលមាន​កាមេរ៉ា​ខាងក្រោយចំនួន​បី​នៅ​ឆ្នាំ ២០១៩ ។ ទូរស័ព្ទ​ទំនើប​ចុងក្រោយគឺ XS និង XS Max មាន​កាមេរ៉ា​តែ​ពីរ​នៅផ្នែក​ខាងក្រោយ​ដែលជា​កាមេរ៉ា​ដាក់​បញ្ឈរ ។

​យោងតាម​លោក Gurman បានឱ្យដឹងថា ​ក្រុមហ៊ុន Apple នឹងដាក់​កាមេរ៉ា ៣ ជាមួយនឹង​អ្នកស្នង​តំណែង​ពី XS Max ដោយមាន​កាមេរ៉ា​ថ្មី​បំផុត​ដែល​ចាប់យក​ទិដ្ឋភាព​ធំ​ទូលាយ ។ iPhone ស៊េរី​ឆ្នាំ ២០១៨ ទាំងអស់​ត្រូវបាន​កំណត់​ដើម្បី​ទទួលបាន​ម៉ូ​ដែល​ដែល​បានធ្វើឱ្យ​ទាន់សម័យសម្រាប់​ឆ្នាំ ២០១៩ ហើយ​លោក Gurman និយាយថា ​ការ​រចនា​របស់​ពួកគេ​នឹង​នៅតែមានលក្ខណៈ​ដូច​ឧបករណ៍​កាលពី​ឆ្នាំមុន​ដែរ ។​

​ក្រុមហ៊ុន​នេះ​ត្រូវបាន​គេ​និយាយថា​នឹងធ្វើ​តេស្តិ៍សាកល្បង versions នៃ​ស្មា​ត​ហ្វូ​ន​ឆ្នាំ ២០១៩ ដែល​ប្រើ​ច្រក USB-C ជំនួស​ឱ្យ​ឧបករណ៍ Lightning ។ លោក Gurman មិនបាន​និយាយថា ក្រុមហ៊ុន Apple គ្រោង​នឹងធ្វើ​ការផ្លាស់ប្តូរ​នោះទេ ប៉ុន្តែ​ការធ្វើ​តេស្តិ៍យ៉ាងហោចណាស់​បង្ហាញថា​ពួកគេ​កំពុងតែ​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​លើ​វា ​ហើយវា​នឹង​ដំណើរការ​លឿន​ជាង​មុន​ជាមួយ​​ឧបករណ៍​សម្គាល់​ផ្ទៃមុខ​ដែល​បានធ្វើ​បច្ចុប្បន្នភាពក៏​ស្ថិតនៅក្នុង​ផែនការ​ផងដែរ ។​

​សម្លឹង​មើលទៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន Apple ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងធ្វើការ​លើ​កាមេរ៉ា 3D ដែល​ដើរ​ដោយ​កាំរស្មី​នៅ​ខាងក្រោយ ។ Gurman និយាយថា​ កាមេរ៉ា​នេះ​អាច​ធ្វើការ​នៅក្នុងចម្ងាយ​ដល់​ទៅ ១៥ ហ្វី​ត ។ ក្រុមហ៊ុន Apple កំពុង​ប្រើ​បច្ចេកវិជ្ជា​ឡាស៊ែរ​សម្រាប់​កាមេរ៉ា​ថ្មីនេះ​ជំនួស​ប្រព័ន្ធ Projector ដែល​បង្ហាញ​ជាមួយ iPhone X ។ ការចាប់យក​ទិន្នន័យ 3D ដ៏​ទូលំទូលាយ​បែបនេះ​អាចជួយ​ជំរុញ​ដល់​ការ​ការអភិវឌ្ឍន៍​រប​ស់​ក្រុមហ៊ុន Apple ៕

​ដោយ​៖ យ៉ា​នុ​
​ប្រភព​៖ theverge

អត្ថបទពេញនិយម

លែងលះ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ឈុន​ ​សុវណ្ណ​ភក្តី​ ​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ស្អាត​ ​សុវណ្ណ​ ​រ៉ា​ផា​ ​ថ្ងៃនេះ​​
នាង ប្រាក់​សុគន្ធ រក​ទ្រនំបាន ​ក្រោយ​ដើរ​វិល​វល់​អស់​ជាច្រើន​ឆ្នាំ !
អាសូរណាស់ ! ស្រ្តីម្នាក់ដើរៗស្រាប់តែកើតកូនកណ្តាលថ្នល់ គ្មានអ្នកជួយមានតែអ្នកទាញទូរស័ព្ទថត ព្រោះយល់បែបនេះ !
ជនល្មើសម្នាក់ ត្រូវកាត់ទោសប្រហារជិវិត ពីបទប្លន់រំលោភ និង សម្លាប់នារីអ្នកដំណើរដ៏ស្រស់ស្អាតម្នាក់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 mins ago

ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ គឺជា​ប្រភព​អាហារ​រូប​ត្ថ​ម្ភ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក !

​យោងតាម​អង្ក​ការ​សុខភាព​ពិភពលោក (WHO) បានផ្តល់​ដំបូន្មាន​ឱ្យ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាងហោចណាស់​បាន ៦ ​ខែ​ដំបូង​នៃ​ជីវិត​ទារក​ដើម្បី​គាំទ្រ​ដល់​ការលូតលាស់​ និង ​ទទួលបាន​អាហារ​រូប​ត្ថ​ម្ភដ៏​ពេញលេញ​ ។ ​ពិតណាស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​មូ​យ​មុខ​គត់​រហូតដល់​អាយុ​ក​ ៦ ​ខែ​គឺ​ល្អ​បំផុត ​ប៉ុន្តែ​អ្នក​ម្តាយ​ខ្លះ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់ ឬ​ពុំមាន​ទឹកដោះ​សម្រាប់​បំបៅកូន​នោះទេ ​គាត់​តែងតែ​ស្វែងរក​​អាហារ​រូប​ត្ថ​ម្ភ​ដ៏​ល្អ​បំផុត​សម្រាប់​កូន​ជាទី​ស្រលាញ់​របស់គាត់​ ។ ​ម្សៅ​ទឹកដោះពពែ Kabrita លំដាប់​លេខ ​១ ​លើ​ពិភពលោ...

អត្ថបទក្រុមហ៊ុន1 hour ago

តើ​អ្នក​បាន​ត្រៀមខ្លួន​ហើយ ​ឬ​នៅ​សម្រាប់​ការបង្ហាញ​ខ្លួន​របស់ Galaxy S10 នៅ​យប់​នេះ​ ? (វីដេអូ)

​ភ្នំពេញ​៖ ទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង ​ប្រទេស​ស្ទើរតែ​ទាំងអស់​ជុំវិញ​ពិភពលោក​កំពុងធ្វើការ​រាប់​ថយក្រោយ​យ៉ាង​អន្ទះសារ​នៃ​វត្តមាន​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ។ ​គួរបញ្ជាក់​ផងដែរ​ថា​កាលពីពេល​ថ្មីៗ​នេះ​វីដេអូ Teaser ថ្មី​មួយ​នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ដែល​ទើប​បង្ហោះ​ចេញ​ជាមួយនឹង​លេខ ១០ ព្រមទាំង​កាលបរិច្ឆេទ​នៃ​ការបង្ហាញ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ នឹង​បង្ហាញ​ជា​ផ្លូវការ​នារាត្រី​នេះ​នៅក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រ​ញ៉ា...

អត្ថបទក្រុមហ៊ុន2 days ago

អបអរសាទរ​អ្នកឈ្នះ​ទាំងបី​រូប​ ពី​ការចាប់​រង្វាន់​លើកទីមួយនៃ​ប្រូ​ម៉ូ​សិន​យក្ស​របស់ Huawei ! (វីដេអូ)

ភ្នំពេញ ថ្ងៃទី ១៨ កុ​ម្ភៈ ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និង ​កម្មវិធី​ចាប់​រង្វាន់​លើកទីមួយ...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ ! ទូរស័ព្ទ R17 Pro ដ៏ស្រស់ស្អាតនឹងក្លាយជារបស់លោកអ្នកភ្លាមៗ ដោយគ្រាន់តែចូលរួមលេងហ្គេមជាមួយ OPPO

ថ្មីៗនេះយោងតាម Facebook Page របស់ក្រុមហ៊ុន OPPO នៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុននឹងរៀបចំកម្មវិធីតាំងបង្ហាញផលិតផលទូរស័ព្ទ ម៉ូឌែល R17 Pro នៅពេលខាងមុខនេះ ដោយមានភ្ជាប់ជាមួយនឹងការលេងហ្គេមដើម្បីឈ្នះរង្វាន់ទូរស័ព្ទ ម៉ូឌែល R17 Pro ថ្មីសន្លាង និង ស្រស់ស្អាត មួយគ្រឿងដែលមានតម្លៃ ៦៩៩ ដុល្លារអាមេរិក...

អត្ថបទក្រុមហ៊ុន4 days ago

អគារតាំង​បង្ហាញរថយន្ត SsangYong​ ​ដែលស្ថិតនៅ​ទីតាំង​ប្រកបដោយ​សក្តានុពល​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​ បានបើក​ដំណើរការហើយ !

​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន SsangYong Cambodia និង​ ការទទួលយក​ម៉ាក​សញ្ញា​រថយន្ត​ដ៏​ទំនើប​នេះ​របស់​ប្រជាជន​កម្ពុជា​បានធ្វើឱ្យ SsangYong សម្រេចចិត្ត​ពង្រីក​អគារ​តាំង​បង្ហាញ​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែលមាន​តម្រូវការ​លើសពី​ការរំពឹងទុក​ ។​ នៅក្នុង​ឆ្នាំនេះ SsangYong បាន​បើក​កន្លែង​អគារ​តាំង​លក់​រថយន្ត​ទំនើប​របស់ខ្លួន​នៅ​ទីតាំង​ដែល​ងាយស្រួល​រកឃើញ​បំផុត​នៅ​រាជធានី​ភ្នំពេញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ ​២០១៩ ​។ អគារ​តាំង​បង្ហាញ​រថយន្ត...

តោះមើល3 months ago

សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)

ប្រិយមិត្ត​ភាគច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ស្គាល់ «​ស្ដេច​ហ្គេម​» ច្បាស់​ដូច​ថ្ងៃ ដែល​បច្ចុប្បន្ន​លោក​ជា​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​កំពុងតែ​ល្បី​ខ្លាំង​មែនទែន​ ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​សម្រាប់​ឆ្នាំ ២០១៨ នេះ ។«​ស្ដេច​ហ្គេម​» មានឈ្មោះ​ពិត​ថា ងួន ស៊ី​ណាត ហៅ​ម៉ាប់ ឆ្នាំ​ថ្មី​នេះ​លោក​មាន​អាយុ ៣៥ ឆ្នាំ​ហើយ ។ ខណៈ​ចូលរួម​ក្នុង​កម្មវិធី «​តោះ​មើល​» ស្ដេច​ហ្គេម...

តោះមើល4 months ago

មុំ សុទ្ធារ៉ា ដាច់ចិត្តបង្ហើបពីប្រវត្តិពេលចាប់ផ្ដើមអាជីពសិល្បៈដំបូង (វីដេអូ)

កម្មវិធី «តោះមើល» ក្នុងសប្ដាហ៍នេះ ប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលនូវវត្តមានតារាកិត្តិយសមួយរូប ដែលលោកមានរូបរាងស្រស់សង្ហា និង កំពុងបោះជំហានយ៉ាងរលូនក្នុងវិថីសិល្បៈគឺតារាសម្ដែង​ មុំ សុទ្ធារ៉ា ។ប្រុសស្អាត មុំ សុទ្ធារ៉ា ចាប់ផ្ដើមអាជីពសិល្បៈតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ។ បើរំឭកពីអតីតកាលពេលចាប់ផ្ដើមប្រឡូកក្នុងអាជីពមួយនេះដំបូង កំលោះសង្ហា មុំ សុទ្ធារ៉ា...

តោះមើល4 months ago

ពិនិត្យរកសញ្ញា «ជំងឺមហារីកសុដន់» ដោយខ្លួនឯង គួរកុំភ្លេចគន្លឹះដ៏សំខាន់ៗទាំងអស់នេះ ! (វីដេអូ)

បច្ចុប្បន្ននេះ «​ជំងឺមហារីក​សុដន់​» កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក និង ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ ។ ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ជំងឺ​ដ៏​កាច​សាហាវ​នេះ ប៉ុន្ដែ​ជាក់ស្ដែង​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​យើង​មួយចំនួន នៅ​ពុំទាន់​បាន​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​នូវ​ជំងឺ​នេះ​នៅឡើយ ។​​ហេតុដូច្នេះ កម្មវិធី «​តោះ​មើល​» នៅក្នុង​សប្ដាហ៍​នេះ​នឹង​បង្ហាញ​ទស្សនីយភាព​មួយ​ថ្មី ដើម្បី​បន្ថែម​ការយល់ដឹង​កាន់តែច្បាស់​ដល់​សុភាពនារី​កម្ពុជា​គ្រប់រូប អំពី​វិធី​យល់ដឹង​ដោយ​ខ្លួនឯង​នូវ​មុខសញ្ញា​ថា អ្នក​កំពុងមាន «​ជំងឺមហារីក​សុដន់​» ឬ​យ៉ាងណា តាមរយៈ​យុទ្ធនាការ​ពិនិត្យ...

Loading…