Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ត្រកូលថ្មីរបស់ MSI Cyborg 15 A12VF ដែលជារូបរាងថ្មីទាំងស្រុង បានមកដល់កម្ពុជាហើយ!
បច្ចេកវិទ្យា

ត្រកូលថ្មីរបស់ MSI Cyborg 15 A12VF ដែលជារូបរាងថ្មីទាំងស្រុង បានមកដល់កម្ពុជាហើយ!

អត្ថបទដោយ​៖ ក្រុមហ៊ុន មីនា ៣១, ២០២៣

បើសិនលោកអ្នកកំពុងស្វែងរកម៉ាស៊ីន Laptop ស៊េរីថ្មី ដែលមានអនុភាពល្បឿនសមស្របទៅនឹងតម្រូវការការងារប្រចាំថ្ងៃ លោកអ្នកអាចក្រឡេកមកមើលលើ Laptop ម៉ូដែល MSI Cyborg 15 A12VF មួយនេះបាន ព្រោះឡេបថប់ម៉ូដែលថ្មីមួយនេះ ត្រូវបាន MSI ធ្វើការឌីស្សាញឡើងមកជាមួយរូបរាងប្រកបដោយភាពរឹងមាំកម្រិត Premium បំពាក់អេក្រង់ធំទូលាយ និង មានកម្លាំងម៉ាស៊ីនខ្លាំងក្លាអាចអូសកិច្ចការងារទូទៅបានរលូនប្រកបដោយទំនុកចិត្តបំផុត។

MSI Cyborg 15 A12VF ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ដែលមានល្បឿន refresh rate ខ្ពស់បំផុតដល់ទៅ 144Hz ដែលធ្វើឲ្យការប្រើប្រាស់បញ្ជាមុខងារ កម្មវិធីទូទៅនៅលើអេក្រង់ Laptop ស៊េរីថ្មីមានភាពរលូនដូចហោះអីចឹង។ អេក្រង់ Laptop ស៊េរីថ្មីនេះជាប្រភេទបន្ទះអេក្រង់ IPS-Level ទំហំធំទូលាយដល់ 15.6 អ៊ីង និង គាំទ្រកម្រិតបង្ហាញចេញ Full-HD (1920x1080px) ហើយជាពិសេសគែមអេក្រង់របស់ Laptop មួយនេះមានទំហំតូចស្តើងដែលកាន់តែធ្វើឲ្យផ្ទៃអេក្រង់មើលឃើញបានធំស្រឡះល្អ និង បើកដំណើរផ្ទាំងកិច្ចការងារបានច្រើនក្នុងពេលតែមួយថែមទៀតផង។

ចូលមកផ្នែកម៉ាស៊ីនរបស់ MSI Cyborg 15 A12VF វិញ គឺពិតជាមិនធ្វើឲ្យយើងខកចិត្តនៅពេលបានជាវយកទៅប្រើប្រាស់ឡើយ។ ដោយម៉ាស៊ីនរបស់ Laptop ស៊េរីថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការដំឡើងមកជាមួយអង្គ CPU Intel-core i7 ជំនាន់ទី 12 លេខ 12650H ភ្ជាប់ដោយ CPU ចំនួន 10-core ដែលមាន 16-threads មានល្បឿន Over-clock ខ្ពស់ដល់ 3.50GHz ហើយអាច Boost បង្កើនល្បឿនខ្ពស់កប់បំផុតដល់ 4.70GHz។

ជាមួយគ្នានេះវាក៏មានភ្ជាប់ជាមួយ RAM ស៊េរី DDR5 ទំហំ 16GB មកស្រាប់រួមជាមួយ Nvidia GeForce RTX4060 GPU ទំហំ 8GB GDDR6 ព្រមជាមួយអង្គផ្ទុកទិន្នន័យល្បឿនលឿន M2 PCIe SSD ទំហំ 512GB។ ហើយសម្រាប់ទំហំរ៉េម និងទំហំផ្ទុកទិន្នន័យរបស់ MSI Cyborg 15 A12VF គឺអាចធ្វើការ Upgrade ទំហំបន្ថែមបានតាមការចង់បានផងដែរ។

ចំពោះគុណសម្បត្តិពិសេសៗបន្ថែមមួយចំនួនទៀតនៅលើ MSI Cyborg 15 A12VF មានដូច ថាមពលថ្មទំហំ 3-cell កំលាំង 53.5Whr, រន្ធ RJ45 Ethernet port, Wi-Fi 6, Bluetooth 5. 2, HDMI2.1 (4K@60fps), USB-C, USB-A និង គាំទ្រការដំឡើងជាមួយ Microsoft Windows 11-Home 64-bit ជាដើម។ MSI Cyborg A12VF មានទំងន់សរុប 1.98 គីឡូក្រាមតែប៉ុណ្ណោះ៕

https://msi.gm/SA003D9B

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់