Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 បន្ទះឈីបក្នុងខួរក្បាលថ្មី អាចឱ្យមនុស្សប្រើប្រាស់បណ្ដាញសង្គម ដោយគ្រាន់តែគិត
បច្ចេកវិទ្យា

បន្ទះឈីបក្នុងខួរក្បាលថ្មី អាចឱ្យមនុស្សប្រើប្រាស់បណ្ដាញសង្គម ដោយគ្រាន់តែគិត

អត្ថបទដោយ​៖ Trassi មករា ២៨, ២០២៣

អ្នកវិទ្យាសាស្ត្រ បាន​បង្កើត​បន្ទះ​ឈីប​ក្នុង​ខួរ​ក្បាល​ថ្មី​មួយ ដែល​មាន​ទំហំ​ស្ដើង​ជាង​សក់​មនុស្ស​ទៅ​ទៀត នឹង​ថែម​ទាំង​អាច​ឱ្យ​មនុស្ស​ប្រើប្រាស់​បណ្ដាញ​សង្គម​នានា​បាន ដោយ​គ្រាន់​តែ​ប្រើប្រាស់​ការ​គិត​មក​បញ្ជា។

បន្ទះ​ឈីប​ដ៏​អស្ចារ្យ​មួយ​នេះ​ដែរ គឺ​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ជន​មាន​ពិការភាព ដែល​មិន​អាច​ប្រើប្រាស់​ដៃ​ជើង​របស់​ពួកគេ ក្នុង​ការ​ទំនាក់ទំនង​គ្នា​បាន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​រាងកាយ​រឹងមាំ​ទូទៅ ក៏​អាច​ប្រើប្រាស់​បន្ទះ​ឈីប​មួយ​នេះ​បាន​ដូច​គ្នា​ផង​ដែរ។

បន្ទះ​ឈីប ដែល​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​នេះ​ដែរ មាន​ឈ្មោះ​ថា Layer 7 Cortical Interface វា​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ពី​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​របស់​លោក Elon Musk ព្រោះ​ថា ឈីប​នេះ គឺ​បំពាក់​នៅ​លើ​ផ្ទៃ​របស់​ខួរក្បាល ជា​ជាង​ដាក់​ក្នុង​ជាលិកា​ខួរក្បាល ដែល​ជា​ហេតុ​ធ្វើ​វា​មាន​សុវត្ថិភាព មិន​ប៉ះពាល់​បំផ្លាញ​ដល់​ជាលិកា​ណា​មួយ​ឡើយ។

ម្យ៉ាង​វិញ​ទៀត ក្នុង​ការ​ដាក់​បន្ទះ​ឈីប​នេះ​ដែរ គឺ​ក្រុម​គ្រូពេទ្យ មិន​ទាមទារ​ធ្វើ​ការ​វះកាត់​ធំដំ​អ្វី​ឡើយ ដោយ​គ្រាន់​តែ​ធ្វើ​ការ​ចោះ​រន្ធ​តូច​មួយ​នៅ​លលាដ៍ក្បាល រួច​ស៊ក​ចូល​ក្នុង​ខួរ​ក្បាល​ជា​ការ​ស្រេច ព្រោះ​ថា បន្ទះ​ឈីប​មួយ​នេះ មាន​ទំហំ​មិន​ដល់​មួយ​មីលីម៉ែត្រ​ផង ដូចនេះ អ្នក​ជំងឺ​មិន​ចាំបាច់​ត្រូវ​កោរ​សក់​ធ្វើ​ការ​វះកាត់​អ្វី​នោះ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចេកវិទ្យា​ថ្មី​មួយ​នេះ បាន​តេស្ត​សាកល្បង​លើ​សត្វ​ដោយ​ជោគជ័យ​ហើយ ដូចនេះ​ខាង​អ្នក​វិទ្យាសាស្ត្រ សង្ឃឹម​នឹង​ទទួល​បាន​ការ​អនុម័ត​ពី​ខាង FDA ដើម្បី​ធ្វើ​ការ​សាកល្បង​​ដោយ​ផ្ទាល់​លើ​មនុស្ស​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់