Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្ងាត់ៗ វៀតណាម បង្កើតឡានហោះ និង អាច​ហោះ ១០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង
បច្ចេកវិទ្យា

ស្ងាត់ៗ វៀតណាម បង្កើតឡានហោះ និង អាច​ហោះ ១០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង

អត្ថបទដោយ​៖ Trassi វិច្ឆិកា ២, ២០២២

កាល​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០២២ កន្លង​ទៅ ក្រុមហ៊ុន​មួយ​ឈ្មោះ Airlios ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហាណូយ បាន​ធ្វើ​ការ​ដាក់​តាំង​បង្ហាញគំរូ​​រថយន្ត​ថ្មី​មួយ​ប្រភេទ​ដែល​អាច​ហោះ​ហើរ​លើ​អាកាស​បាន ក្នុង​កម្មវិធី Vietnam Motor Show ឆ្នាំ ២០២២។

គម្រោង​ផលិត​រថយន្ត​ប្រភេទ​ថ្មី​នេះ​ដែរ ក្រុមហ៊ុន Airlios គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បញ្ចប់​ការ​ផលិត​ឱ្យ​រួចរាល់ ជាមួយ​គោលដៅ​នាំ​យក​រថយន្ត​ប្រភេទ​នេះ​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០២៤ ខាង​មុខ​នេះ។ ជាមួយ​គ្នា​នោះ​ដែរ តាម​រយៈ​ក្រុមហ៊ុន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ច្នៃ​រថយន្ត​ប្រភេទ​នេះ គឺ​ក្នុង​បំណង​សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា សម្រាប់​ការ​សង្គ្រោះ ឬ ដឹក​អ្នក​ដំណើរ​ផ្សេងៗ​ជា​ដើម។

ថ្លែង​ប្រាប់​សារព័ត៌មាន VnExpress ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Airlios លោក Mai Thien.Vu បាន​និយាយ​ថា៖ «គិត​មក​ទល់​ពេល​នេះ គម្រោង​រថយន្ត​នេះ គឺ​ធ្វើ​មក​បាន ៧០ ទៅ ៨០ ភាគរយ​ហើយ។ ពួក​យើង​គ្រោង​នឹង​នាំ​យក​សមិទ្ធផល​របស់ Airlios មួយ​នេះ ធ្វើ​ការ​សាកល្បង​ហោះហើរ​លើក​ដំបូង​ពី​ទីក្រុង Ha Tien ទៅ​កោះ Phu Quoc នៅ​ចុង​ឆ្នាំ ២០២៣ ខាង​មុខ​នេះ។ ប្រសិន​បើ​ការ​សាកល្បង​នេះ​ដំណើរ​ការ​ល្អ នោះ​រថយន្ត​ហោះ​នេះ នឹង​អាច​ដាក់​លើ​ទីផ្សារ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០២៤ ខាង​មុខ​ផង​ដែរ»។

លោក Vu បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា គំនិត​ច្នៃ​រថយន្ត​ហោះ​នេះ គឺ​ជា​ប្រភេទ​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​មួយ មិន​ត្រឹម​តែ​មាន​នៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បណ្ដា​ប្រទេស​ផ្សេង​លើ​ពិភពលោក​ក៏​មាន​ដូច​គ្នា ហើយ​ប្រសិន​បើ​រថយន្ត​នេះ​ទទួល​បាន​ជោគជ័យ និង អាច​ដាក់​ប្រើប្រាស់​លើ​ទីផ្សារ​បាន​លឿន​តាម​ដែល​យើង​ព្រៀង​ទុក​នោះ ក្រុមហ៊ុន Airlios អាច​ជា​ក្រុមហ៊ុន​បង្កើត​រថយន្ត​ហោះ​ដំបូង​គេ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​សាកល្បង​ដំបូង​របស់​ក្រុមហ៊ុន Airlios គឺ​ទទួល​បាន​ជោគជ័យ​លើ​ការ​ហោះហើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈពេល ២០ នាទី ជាមួយ​ហោះហើរ​រយៈ​ចម្ងាយ ៣៣ គីឡូម៉ែត្រ និង​ក្នុង​កម្ពស់​ប្រមាណ ១២០ ម៉ែត្រ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់