ការប្រកួត ROG MASTERS APAC 2022 ត្រូវបានរកឃើញក្រុម Champions ជើងឯកហើយ
ក្រុមប្រកួតប្រជែងមកពីប្រទេសជាច្រើន បានចូលរួមមកប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នៅឯកម្មវិធី Thailand Game Show ប្រទេសថៃ កាលពីពេលថ្មីៗនេះបានស្វែងរកឃើញម្ចាស់ជើងឯកហើយ។ ដោយក្រុម Scarz មកពីប្រទេសជប៉ុន បានយកឈ្នះក្រុម Gaimin Gladiators មកពីប្រទេសឥណ្ឌូនេស៊ី ជាមួយលទ្ធផលចំនួន 2-1 ផងដែរ។
ហេតុដូច្នេះហើយ ក្រុម Scarz ក៏បានក្លាយទៅជាក្រុម Champions ជើងឯកប្រចាំ ROG Masters Asia Pacific 2022 តែម្ដង និង ទទួលបានទឹកប្រាក់ចំនួន 8,000 ដុល្លារ ដែលត្រូវបានចែកចេញពី ប្រាក់រង្វាន់សរុបចំនួន 40,000 ដុល្លារផងដែរ។ ការប្រកួតលើកនេះ ត្រូវបានចូលរួមដោយក្រុមសរុបរហូតដល់លើសជាង 100 ក្រុមឯណោះ តាមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីមកប្រកួតលេងហ្គេម Tom Clancy’s Rainbow Six: Siege តែម្ដង។ ចាប់ផ្ដើមតាំងពីខែសីហា រហូតមកដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយ នៅកម្មវិធី Thailand Game Show ក្នុងទីក្រុងបាងកក ប្រទេសថៃនេះ។ វគ្គប្រកួតធំៗចុងក្រោយ គឺមានតែក្រុមកំពូលៗចំនួន 4 ប៉ុណ្ណោះ ដែលបានចូលរួមព្រឹត្តិការណ៍ផ្សាយបន្ដផ្ទាល់ សម្រាប់អ្នកចូលរួមផ្ទាល់រហូតដល់ទៅជាង 160,000 នាក់ និង អ្នកមើលតាមផ្ទះជាច្រើននាក់ទៀត។
លោក Peter Chang ដែលត្រូវជាអ្នកគ្រប់គ្រងទូទៅ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅគ្រុបអាជីវកម្មប្រព័ន្ធប្រចាំ ASUS បាននិយាយថា ៖ «នេះពិតជាដំណើរដ៏អស្ចារ្យមួយ ក្នុងការតាមដានកីឡាករទាំងនេះ តស៊ូប្រកួតជាបន្ដបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ Grand Finals តែម្ដង។ ភាពរំភើបបែបនេះហើយ ដែលជាមូលហេតុដែល ASUS រៀបចំកម្មវិធី ROG Masters Asia Pacific ឡើងមក»។
រួចគាត់ក៏បន្ថែមទៀតថា ៖ «យើងមានអំណរគុណ ចំពោះឱកាសក្នុងការផ្តល់សិទ្ធិ ដល់ក្រុមអ្នកលេងហ្គេម ដូចជា Scarz និង ជាផ្នែកមួយនៃផ្លូវរបស់ពួកគេ ទៅកាន់ភាពអស្ចារ្យនៃកីឡាអេឡិចត្រូនិក ហើយយើងទន្ទឹងរង់ចាំផ្តល់ជូននូវផ្លូវដូចគ្នានេះ សម្រាប់អ្នកលេងហ្គេមរាប់លាននាក់ទៀត នាពេលអនាគត»។
ASUS Republic of Gamers បានគាំទ្រក្រុមអ្នកលេង មិនត្រឹមតែនៅក្នុងការរៀបចំការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាម្ចាស់ផ្ទះក្រុមនីមួយៗ សម្រាប់ពេលទៅក្រៅប្រទេសផងដែរ។ ការប្រកួតនៅឆ្នាំនេះ ជាលើកដំបូងដែលជ្រើសរើសយកហ្គេម Tom Clancy’s Rainbow Six: Siege ហើយបានចាប់ផ្តើមជាមួយនឹងវគ្គជម្រុះក្នុងខែសីហាមក។ បន្ទាប់មកទៀតនៅក្នុងខែកញ្ញា បានបន្តរហូតដល់វគ្គជម្រុះបិទតាមប្រទេស ជាមួយនឹងក្រុមដែលបានឈ្នះ។ ក្រុមទាំងបួន រួមទាំង Scarz តំណាងឲ្យតំបន់ទាំងបួន ដោយត្រូវជា ROG Masters តាមតំបន់អាស៊ីប៉ាស៊ីហ្វិក, អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍, កូរ៉េ និង ជប៉ុន។
ដើម្បីមើលលទ្ធផលពេញលេញនៃការប្រកួត សូមចូលទៅកាន់ទំព័រផ្លូវការ ROG Masters APAC 2022 Tournament តាមរយៈ rogmastersapac.gg។ អ្នកគាំទ្រដែលខកខានការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏អាចមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅលើ YouTube នៅទីនេះ ៖
ASUS Cambodia ៖ https://www.facebook.com/ASUSKH.Cambodia
ASUS Republic of Gamers ៖ https://www.facebook.com/gaming/ASUSROGKH