ទិញភ្លាមថែមភ្លែត! ASUS មានប្រូម៉ូសិនពិសេស រាល់ការទិញកុំព្យូទ័រយួរដៃត្រកូល Zenbook
ដើម្បីចូលរួមអបអរសាទរដល់ពិធីបុណ្យភ្ផុំបិណ្ឌឆាប់ៗខាងមុខនេះ ASUS មានប្រូម៉ូសិនដ៏ពិសេសមួយ ដោយរាល់ការទិញកុំព្យូទ័រយួរដៃត្រកូល Zenbook រួមមាន ZenBook 14 OLED (UX3402) និង ZenBook 14X OLED (UX5401) និង ZenBook 14 Flip OLED (UP5401ZA) និង ZenBook 14X OLED Space Edition (UX5401ZAS) ZenBook 14 Pro Duo OLED (UX8402) នឹងទទួលបានកែវទឹក Zenbook ដ៏ទំនើបមួយសម្រាប់ការជាវម៉ូដែល Core i5 11th Gen និង កាបូបស្ពាយ Zenbook ដ៏ស្រស់ស្អាតមួយភ្លាមៗតែម្ដងសម្រាប់ការជាវម៉ូដែលដែលបំពាក់ដោយ CPU 12th Gen។ ការផ្តល់ជូនមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញាខាងមុខ។
ASUS ZenBook 14 OLED (UX3402) ជាកុំព្យូទ័រយួរដៃតូចស្ដើងស្រាល ងាយស្រួលយកតាមខ្លួន ព្រោះថាវាមានទម្ងន់ស្រាលត្រឹម 1.39Kg ប៉ុណ្ណោះ និង ប្រើប្រាស់ CPU ជំនាន់ទី 12 របស់ Intel ហើយជម្រើសខ្ពស់បំផុតគឺឡើងដល់ Core i7 ជាមួយគ្នានឹង GPU Intel Iris Xe អមមកនូវរ៉េមទំហំ 8GB និង អង្គផ្ទុកទំហំ 512GB។ ងាកមកមើលម៉ូដែលវិញ ZenBook 14X OLED (UX5401) គឺបំពាក់ដោយ Intel core I7-12700H ជាមួយគ្នានឹង GPU ប្រភេទ Intel Iris Xe។ រីឯ Zenbook 14X OLED Space Edition (UX5401ZAS) វិញជាម៉ូឌែលមួយត្រូវបានធ្វើឡើងដើម្បីរំឭកគម្រប់ខួប 25 ឆ្នាំ នៃកុំព្យូទ័រ ASUS ដំបូងត្រូវបាននាំយកទៅកាន់លំដែលមានបំពាក់ Space-Themed Design នៅលើតួខ្លួនផ្នែកខាងលើរបស់ Laptop និង នៅកន្លែងដាក់ដៃចុចក្ដារចុច និង បំពាក់ជាមួយ CPU ជំនាន់ទី 12 របស់ Intel (Core i7 H-Series) ជាមួយគ្នានឹង GPU ប្រភេទ Intel Iris Xe។ ទន្ទឹមគ្នានេះវាក៏ប្រើប្រាស់រ៉េមទំហំ 16GB ស្រាប់ មានអង្គផ្ទុកប្រភេទ PCIe SSD ទំហំ 1TB និង អាចគាំទ្រ WiFi 6E បាន។
ចូលមកដល់ម៉ូឌែល Zenbook 14 Flip OLED (UP5401) វិញគឺវាអនុញ្ញាតឲ្យបង្វិលអេក្រង់បាន 360 ដឺក្រេតែម្ដង។ ហេតុនេះហើយ អ្នកប្រើប្រាស់អាចងាយស្រួលក្នុងការបត់បែនបានគ្រប់ស្ថានភាពទាំងអស់ជាមួយនឹងបទពិសោធន៍កាន់តែទំនើប។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Zenbook 14 Flip OLED បានបំពាក់មកជាមួយ CPU Intel Core i7-1165G7 ជាមួយគ្នានឹង GPU មកស្រាប់ជាប្រភេទ Intel Iris Xe ផងដែរ។ ទន្ទឹមគ្នានេះ វាក៏មានរ៉េមទំហំ 16GB និង ជម្រើសអង្គផ្ទុកទិន្នន័យជាប្រភេទ PCIe 4.0 x4 M.2 SSD ទំហំដល់ 1TB តែម្ដង។ ចំពោះថាមពលថ្មវិញ គឺភ្ជាប់មកឲ្យ 63Wh និងគាំទ្រការសាកថ្មតាមរយៈរន្ធ USB-C ទៀតផង ដែលជួយឲ្យការសាកថ្មចូល Laptop នេះកាន់តែងាយស្រួល និង បត់បែនបានច្រើនកាលៈទេសៈ។ វាក៏ទទួលបាន Wi-Fi 6 (802.11ax) ស្រាប់ដូចគ្នា ដើម្បីជួយឲ្យល្បឿន Internet ដំណើរការបានកាន់តែលឿន។ ជាចុងក្រោយនោះ សម្រាប់ម៉ូដែល Zenbook Pro 14 Duo OLED (UX8402) វិញគឺកាន់តែពិសេសដោយម៉ូដែលនេះបំពាក់ដោយអេក្រង់ពីរ និង បំពាក់ដោយ CPU Intel Core i7-12700H ចុងក្រោយបង្អស់ជំនាន់ទី 12។
ចំពោះតម្លៃវិញ សម្រាប់ម៉ូឌែល ZenBook 14 OLED គឺមានដាក់លក់ក្នុងទីផ្សារប្រទេសដែលមានតម្លៃចាប់ពី $949 ,Zenbook 14X OLED (UX5401ZA)មានតម្លៃចាប់ពី $1349, Zenbook 14 Flip OLED (UP5401) មានតម្លៃចាប់ពី $1399, Zenbook 14X OLED Space Edition (UX5401ZAS) មានតម្លៃចាប់ពី$1599 ហើយប្រិយមិត្តដែលមានចំណាប់អារម្មណ៍ អាចស្វែងរកទិញនៅតាមហាង ដែលជាតំណាងចែកចាយរបស់ ASUS ទូទាំងប្រទេស។
***សម្រាប់ព័ត៌មានលម្អិតបន្ថែម ទាក់ទងទៅនឹងផលិតផលខាងលើនេះ អាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក៖
ASUS Cambodia (https://www.facebook.com/ASUSKH.Cambodia)
ASUS Republic of Gamers (https://www.facebook.com/gaming/ASUSROGKH)