ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ ៖ ASUS បានបង្កើតព្រឹត្តិការណ៍ដ៏ពិសេស ដើម្បីជាការជួបជុំអ្នកស្រឡាញ់ខាងអេឡិចត្រូនិច តំណាងចែកចាយ ក៏ដូចជា Creator ផ្សេងៗដើម្បីទស្សនារឿងទាំងអស់គ្នា។
ចំណុចសំខាន់នាថ្ងៃនេះ គឺក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ ២០០ នាក់ ១ ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅជិត ៣០០០ ដុល្លារ ក្នុងនោះរួមមាន ៖ ស៊េរី TUF 2022 សម្រាប់អ្នកឌីស្ស៉ាញ ឬ លេងហ្គេមទូទៅ ស៊េរី ROG Flow និង ROG Zephrus G15 Edition សម្រាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង។
ក្រៅពីផលិតផលដ៏គួរឱ្យចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់ Creator ល្បីៗជាច្រើនបានមកចូលរួមចែករំលែក និង សំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន ៖ លោក សាក់ សេរីវឌ្ឍ (Mr. Film Reel) លោក Allan Scott ព្រមទាំងក្រុមវិស័យអេឡិចត្រូនិចជាច្រើន ដូចជា ក្រុម ReigN Esports, Yaksa និង AG Esports ដែលធ្វើឱ្យទិដ្ឋភាពកាន់តែសប្បាយរីករាយ។
ជាចុងក្រោយក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើន និង គ្រឿងលម្អកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ៕
PRESS CONTACTS
Ms. SAK Sovannry
Digital Marketer
Sovannry_Sak@asus.com