Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 OPPO Reno8 Series ស្អាតសាហាវជាមួយពណ៌មាសប្រណីត កាន់តែឈ្លក់វង្វេង នឹងមកដល់ឆាប់ៗនេះ!
បច្ចេកវិទ្យា អត្ថបទក្រុមហ៊ុន

OPPO Reno8 Series ស្អាតសាហាវជាមួយពណ៌មាសប្រណីត កាន់តែឈ្លក់វង្វេង នឹងមកដល់ឆាប់ៗនេះ!

អត្ថបទដោយ​៖ ក្រុមហ៊ុន សីហា ៦, ២០២២

អ្នកទាំងអស់គ្នាបានដឹងហើយថា មាស ជាលោហៈធាតុដែលមានតម្លៃខ្ពស់លើពិភពលោក ហើយមាសអាចច្នៃទៅជាគ្រឿងអង្កាផ្សេងៗសម្រាប់ពាក់លម្អខ្លួន។ ចំណែកពណ៌មាស ជាពណ៌វត្ថុធាតុដ៏ភ្លឺចែងចាំងបំផុត ជាពិសេសវាក៏ជាពណ៌បរិសុទ្ធបំផុតនៃពន្លឺព្រះអាទិត្យ ដើម្បីជាបំភ្លឺពន្លឺជុំវិញពិភពលោកផងដែរ។ ពណ៌មាស ត្រូវបានគេតំណាងឲ្យភាពកក់ក្តៅ សិរីរុងរឿង ទ្រព្យសម្បត្តិ និង សុភមង្គល។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា និមិត្តសញ្ញាពណ៌មាស ត្រូវបានជ្រើសជាពណ៌តំណាងឲ្យភាពខ្ពង់ខ្ពស់ ឧត្តុងឧត្តមនៃអរិយធម៌បុរាណ កំពូលប្រាង្គប្រាសាទ អប្សរា សម្លៀកបំពាក់ប្រពៃណី និង វត្តអារាម ជាដើម។ មួយវិញទៀតសូម្បីតែ ម្កុដ រថយន្ត នាឡិកា រួមទាំងរបស់របរប្រើប្រាស់ដែលមានតម្លៃខ្ពស់ៗថ្លៃៗគឺសុទ្ធតែត្រូវបានរចនាឌីហ្សាញឡើងដោយពណ៌មាស។

ក្នុងចំណោមពណ៌គ្រប់ប្រភេទអាចនិយាយបានថា ពណ៌មាស ជាពណ៌ទាក់ទាញភ្នែកបំផុតក្នុងការបង្ហាញពីភាពសម្បូរបែប និង រស់រវើកបំផុតនៅក្នុងជីវិត។ មួយវិញទៀត សម័យនេះមនុស្សយើងចូលចិត្តការរស់នៅបែបទំនើប ស៊ីវិល័យ ជាពិសេសចូលចិត្តប្រើប្រាស់សម្ភារនិយមដែលបង្ហាញពីភាពត្រចេះត្រចង់ អំណាច កិត្តិយស ភាពថ្នៃថ្នូរ និង ប្រណីតភាព។ ដូច្នេះសាកស្រមៃមើលថា បើអ្នកកាន់របស់ម្យ៉ាងដែលមានពណ៌មាសប្រណីតក្នុងដៃ តើវាអស្ចារ្យប្រកបដោយភាពថ្នៃថ្នូរកម្រិតណា?

បើងាកទៅមើលក្នុងបណ្តាញសង្គមហ្វ៊េសប៊ុកឃើញថាប៉ុន្មានថ្ងៃនេះ លេចមុខម៉ូដែលជាច្រើនបានបង្ហោះរូបដោយគ្រងជាមួយម៉ូដសម្លៀកបំពាក់ពណ៌ទឹកមាសយ៉ាងស្រស់ស្អាត អមដោយបច្ចេកវិទ្យាស្មាតហ្វូនស៊េរីថ្មីគួរឲ្យទាក់ទាញទាន់សម័យកាលនាពេលបច្ចុប្បន្ន ទាំងនេះកំពុងពញ្ញាក់អារម្មណ៍អ្នកនិយមលេងបណ្តាញសង្គមគ្រប់ៗគ្នាជាមួយប្រធានបទថ្មីដ៏ក្តៅគគុកមួយនេះ។

ទន្ទឹមនឹងគ្នា បើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ 1 ប្រចាំប្រទេសកម្ពុជា បានចាប់ផ្តើមបញ្ចេញប្រធានបទមួយទាក់ទងនឹងពណ៌មាសប្រណីតយ៉ាងកក្រើកនៅក្នុងបណ្តាញសង្គមក្នុងពេលប៉ុន្មានថ្ងៃនេះ ដូចនេះតើអ្នកអាចទាយបានទេថា វាជាស្មាតហ្វូនត្រកូលអ្វី? ម៉ូដែលអ្វី? នេះបើតាមដឹងគឺ OPPO កំពុងត្រៀមស្វាគមន៍សមាជិកថ្មីនៃត្រកូល Reno ម៉ូដែលថ្មី OPPO Reno8 Series ដែលប្រាកដជាផ្តល់ភាពទាក់ទាញវិសេសវិសាលជាងមុនទ្វេដង។

ថ្វីដ្បិត OPPO Reno8 Series មិនទាន់ចេញលក់ជាផ្លូវការ ប៉ុន្តែស្មាតហ្វូនមួយនេះកំពុងទទួលបានការចែករំលែកសុសសាយពេញប្រព័ន្ធអ៊ីនធើណែត ដែលគ្រប់គ្នាឆ្ងល់ថាតើ OPPO Reno8 Series បានអាប់ដេតអ្វីថ្មី? ហើយរចនាបថប្រណីតកម្រិតណា? ប្រាកដណាស់ OPPO Reno8 Series នឹងផ្តល់ឲ្យលោកអ្នកទទួលយកបទពិសោធថ្មី ស្ទីលរចនាដ៏ទាក់ទាញ និង កាន់តែស៊ីវិល័យជាងមុនទ្វេដង ជាមួយខ្នងក្រោយបានរចនាឡើងដោយកញ្ចក់ស្ងួត កាន់តែប្រណីត កាន់តែរឹងមាំ និង មានទំនុកចិត្តខ្ពស់ជាមួយអារម្មណ៍ចាប់កាន់វត្ថុ។ បើក្រឡេកទៅមើលរូបរាង OPPO Reno8 Series គឺរចនាបថរូបរាងដ៏ស្តើងស្រាលបំផុតបែប Retro ដែលផ្តល់នូវអារម្មណ៍ចាប់កាន់ដ៏ប្រសើរ ជាមួយនឹងការរចនាគែមរាងជ្រុងកាន់តែប្រណីត រួមផ្ទៃខាងក្រោយរាបស្មើ។ បន្ថែមពីនេះ OPPO Reno8 Series បានឌីហ្សាញបែប OPPO Glow ដែលធន់នឹងការសឹកឆ្នូត មិនជាប់ស្នាមម្រាមដៃទោះប្រើយូរយ៉ាងណាក៏ទូរស័ព្ទនៅតែថ្មី។

លោកអ្នកសាកស្រមៃថា ប្រសិនបើនៅក្នុងដៃមានស្មាតហ្វូនដែលមានរូបរាងស្តើងស្រាល គែមរាងជ្រុងដែលជារូបរាងកំពុងពេញនិយមខ្លាំង ហើយតួខ្លួនខាងក្រោយផលិតឡើងពីកញ្ចក់ និងឌីហ្សាញមកជាមួយពណ៌មាសប្រណីត តើវាឡូយកម្រិតណា?

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់