Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុន TF Motors Cambodia ធ្វើការស្វាគមន៍ដល់កញ្ញា ឡេង ឡេង ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់រថយន្តម៉ាក MG
បច្ចេកវិទ្យា អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន TF Motors Cambodia ធ្វើការស្វាគមន៍ដល់កញ្ញា ឡេង ឡេង ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់រថយន្តម៉ាក MG

អត្ថបទដោយ​៖ ក្រុមហ៊ុន មិថុនា ៧, ២០២២

ភ្នំពេញ ថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2022 ក្រុមហ៊ុន TF Motors Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាមួយកញ្ញា ឡេង ឡេង ដែលជាបុគ្គលមានឥទ្ធពលលើបណ្តាយសង្គម Facebook និង TikTok ដែលភាគច្រើនទស្សនិកជនស្គាល់គាត់ជា កញ្ញា “ថតរូប” ដើម្បីផ្សព្វផ្សាយផ្តាច់មុខផលិតផលរបស់ក្រុមហ៊ុន TF Motor ។

ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៃរថយន្តម៉ាក MG, ម៉ូតូ Royal Enfield និង រថយន្ត Maxus ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនកំពុងផ្តល់នូវបទពិសោធថ្មីទៅកាន់អ្នកបើកបរក្នុងស្រុកនូវការបើកបររថយន្តយីហោអង់គ្លេសដ៏ល្បីល្បាញ។ ក្រុមហ៊ុន TF Motors Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ហើយពួកគេបានទទួលសិទ្ធិចែកចាយផ្តាច់មុខពីក្រុមហ៊ុនផលិតរថយន្តល្បីៗ និង បានចែកចាយរថយន្តទំនើប និង គួរឱ្យទុកចិត្តបំផុតមកកាន់ទីផ្សារប្រទេសកម្ពុជា។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា ៖ «យើងពិតជារីករាយណាស់ដែលបានជ្រើសរើសយក កញ្ញា ឡេង ឡេង ក្លាយជាទូតសុច្ឆន្ទៈរបស់យើង។ នៅក្នុងសង្គមប្រកួតប្រជែងនេះ ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលកំពុងកើនឡើង ហើយជាពិសេសការជ្រើសរើសតំណាងម៉ាកយីហោដែលជាតំណាងឱ្យរថយន្តយើងខ្ញុំដើម្បីបង្កើននូវអតិថិជនដ៏ល្អៗ និង ការចូលរួមផ្តល់នូវព័ត៌មានកាន់តែប្រសើរឡើងទៅកាន់អតិថិជនតាមរយៈកញ្ញា ឡេង ឡេង»។

លោកបានបន្តទៀតថា កញ្ញា ឡេង ឡេង ពិតជាស័ក្តិសមក្លាយជាទូតសុច្ឆន្ទៈរបស់ TF Motors តំណាងឲ្យរថយន្តម៉ាក MG ព្រោះកញ្ញាជាបុគ្គលមានឥទ្ធិពលខ្លាំងមួយរូបនៅលើបណ្តាយសង្គម Facebook និង TikTok ហើយកញ្ញាតែងតែផ្តល់នូវយោបល់ល្អៗជាច្រើនក្នុងការថតរូបអោយស្អាតៗ និង តែងតែនាំលោកអ្នកទៅកាន់ទីកន្លែងស្អាតៗនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញាពិតជាអាចជួយដល់យីហោរថយន្តម៉ាក MG និង ម៉ាករថយន្តដទៃទៀតដូចជា Maxus និង Royal Enfield ដើម្បីសម្រេចបាននូវបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវព័ត៌មានថ្មីៗប្រកបដោយតម្លាភាពវិជ្ជមានដល់អតិថិជន។

កញ្ញា ឡេង ឡេង ក៏បានសម្តែងក្តីរំភើបក្នុងឱកាសនេះផងដែរ ហើយកញ្ញាបានលើកឡើងថា ៖ «MG, Maxus និង Royal Enfield គឺជាយីហោល្បីមកពីចក្រភពអង់គ្លេស ហើយឥឡូវនេះគឺមានភាពពេញនិយម និង លក់ដាច់ជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ផលិតផលរបស់ក្រុមហ៊ុន TF Moros តែងតែផ្តោតលើគ្រួសារកម្ពុជាដែលមានប្រាក់ចំណូលមធ្យម ជាមួយនឹងរថយន្តមានតម្លៃសមរម្យ មានភាពប្រណីត ប្រព័ន្ធសុវត្ថិភាពខ្ពស់ និង ការរចនាដ៏រឹងមាំទាំងផ្នែកខាងក្នុង និង រូបរាងខាងក្រៅ។ កញ្ញាពិតជាសប្បាយចិត្តណាស់ដែលបានក្លាយជាទូតសុច្ឆន្ទៈប្រចាំរថយន្តម៉ាក MG ផ្លូវការសម្រាប់ TF Motors ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន TF Motors ដែលបានពេញចិត្ត និង ជ្រើសរើសកញ្ញាជាទូតសុច្ឆន្ទៈសម្រាប់ឆ្នាំ ២០២២ នេះ។ កញ្ញានឹងប្រើសមត្ថភាពដែលខ្លួនមានដើម្បីផ្តល់នូវព័ត៌មានល្អៗថ្មីៗមុនគេដល់អ្នកគាំទ្រទាំងអស់ ដើម្បីបង្កើន និង ជំរុញឱ្យផលិតផលរបស់ TF កាន់តែរីកចម្រើនទៅមុខជាមួយគ្នា»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មាទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series?

សីហា ១៧, ២០២២
អត្ថបទក្រុមហ៊ុន

ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន

សីហា ១៦, ២០២២
អត្ថបទក្រុមហ៊ុន

គំនិតផ្តួចផ្តើមមួយក្នុងយុទ្ធនាការ #JumpstartABetterLife របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ធ្វើឡើងដើម្បីជួយបរិច្ចាគជួយកុមារខ្វះខាតនៅអង្គការផ្កាយសមុទ្រ

សីហា ១៦, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់