Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 កក្រើក! OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ 315% ក្នុងថ្ងៃលក់ដំបូង បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុន
បច្ចេកវិទ្យា អត្ថបទក្រុមហ៊ុន

កក្រើក! OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ 315% ក្នុងថ្ងៃលក់ដំបូង បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុន

អត្ថបទដោយ​៖ ក្រុមហ៊ុន មេសា ៧, ២០២២

ថ្មីៗនេះក្រោយពីដាក់សម្ពោធ និង ប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 Series ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើកសាហាវ និង ក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ អ្វីដែលមិននឹកស្មានគឺគ្រាន់តែថ្ងៃលក់ដំបូង (First Sale) លើ OPPO Reno7 Series អាចបំបែកកំណត់ត្រាលក់ដាច់ខ្លាំងបំផុតដល់ទៅ 315% បើធៀបទៅនឹង OPPO Reno ស៊េរីជំនាន់មុនៗ។

អ្វីដែលគួរឲ្យកក់សម្គាល់ ថ្ងៃបើកលក់ដំបូង (First Sale) លើស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | OPPO Reno7 Z 5G សង្កេតឃើញថាមានអតិថិជនតម្រង់ជួររង់ចាំតាំងពីព្រឹកដល់រសៀលនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលយកសមាជិកថ្មីដែលបានកក់ទុកតាំងពី 1 សប្តាហ៍មុនឯណ្ណោះ។ អ៊ីចឹងចង់ដឹងអត់ អ្វីដែលទាក់ទាញបំផុតនាំឲ្យអតិថិជនសម្រេចចិត្តជ្រើសរើស និង កក់ទុក OPPO Reno7 Series?

នេះបើយោងតាមមតិរបស់ម្ចាស់ស្មាតហ្វូន OPPO Reno7 Series ជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា មូលហេតុដែលសម្រេចចិត្តកក់ទុក (Pre-order) ស្មាតហ្វូននេះតាំងពីមិនទាន់ចេញលក់លើទីផ្សារព្រោះចំណុចសំខាន់ទី 1 Reno7 បានផ្លាស់ប្តូររូបរាងថ្មីសន្លាងជាមួយតួខ្លួនស្តើង ទម្ងន់ស្រាល ពិសេសលើបណ្តុំកាមេរ៉ាក្រោយវាបានបំពាក់នូវកងបំភ្លឺដំណឹងផ្តល់នូវភាពវិសេសអស្ចារ្យរាល់ពេលចាប់កាន់។

ចំណុចសំខាន់ទី 2 ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប Reno7 បំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើសកលលោក និង ជាការសហការរវាងក្រុមហ៊ុន OPPO និង Sony ដើម្បីផ្តល់នូវបទពិសោធថតរូបស៊ែលហ្វីកាន់តែល្អឥតខ្ចោះភ្លឺច្បាស់ និង លេចធ្លោគ្រប់ពេលទោះស្ថិតនៅទីងងឹត ឬ កុងពន្លឺយ៉ាងណាក៏ណាដោយ។ ចំណុចទី 3 សម្រាប់អ្នកលេងហ្គេម ជាមួយកម្លាំងម៉ាស៊ីនធំ ទំហំផ្ទុកធំ RAM 8GB + ROM 256GB ព្រមទាំងមុខងារបន្ថែម RAM ឲ្យធំជាងមុនរហូតដល់ 5GB ជំរុញឲ្យល្បឿនដំណើរការកាន់តែរលូន និង មិនបាច់បារម្ភបញ្ហាទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ចំណុចសំខាន់ទី 4 តម្រូវចិត្តមនុស្សគ្រប់គ្នាមិនថាអ្នកលេងហ្គេម តាមដានរឿងភាគ ឬ ចូលចិត្តលេងបណ្តាញសង្គម Reno7 បំពាក់ថាមពលថ្មធំ 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និង ចំណាយពេលសាកថ្មយូរឡើយ។ បន្ថែមពីនេះ Reno7 ផ្តល់មក 2 ពណ៌សម្រាប់ជ្រើសរើសគឺ Sunset Orange ស្ទីលរចនាដ៏ទាន់សម័យជាមួយស្បែកគុណភាពខ្ពស់ Fiberglass និង ពណ៌ Cosmic Black បង្ហាញភាពសាមញ្ញ និង រឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។

ចំណែកអតិថិជនដែលបានកក់ទុកមុនលើ Reno7 Z 5G ក៏បានលើកឡើងថា បន្ថែមពីចំណុចដូចគ្នាជាច្រើន វាក៏មានចំណុចខុសគ្នាមួយចំនួនដោយ Reno7 Z បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 695 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើបប្រើប្រាស់ថាមពលថ្មតិច និង ផ្តល់ភាពងាយស្រួលគ្រប់គ្រងស្ថានភាពផ្សេងៗទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួលជាមួយល្បឿនអ៊ីនធើណែត 5G។ សម្រាប់ Reno7 Z 5G ក៏មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Black ពណ៌ខ្មៅស្រងាត់អមដោយពន្លឺព្រិចៗប្រៀបបានទៅនឹងហ្វូងតារាប្រជែងគ្នារះ។ រីឯពណ៌ Rainbow Spectrum រស្មីដ៏ស្រទន់នៃព្រះអាទិត្យចែងចាំងកាត់ពពកបញ្ចេញពន្លឺចម្រុះពណ៌។

ក្រៅពីចំណុចពិសេសៗទាំងនេះ OPPO Reno7 Series ទាំងពីរម៉ូដែលនេះក៏នៅមានមុខងារថ្មីៗ លក្ខណៈពិសេសៗ រួមទាំងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ។

ឥឡូវនេះសម្រាប់អតិថិជនដែលទិញស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃ $369 | OPPO Reno7 Z 5G តម្លៃ $429 បន្ទាប់ពីចប់ការកក់ទុកមុនពោលគឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី 20 មេសា 2022 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជានឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $158 រួមមាន ៖ កាតាបស្ពាយ (តម្លៃ $29) និង ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ប្រគល់រង្វាន់ម៉ូតូកង់បី ចំនួន ៩

កក្កដា ៥, ២០២២
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់