realme ជាប្រេនក្មេងខ្ចីជាប់ចំណាត់ថ្នាក់ទី ៦ ឈរមុខប្រេនកំពូល huawei នៅក្នុងឧស្សាហកម្មស្មាតហ្វូនពិភពលោក យោងតាម Counterpoint
យើងបានដឹងហើយថា realme ទើបទទួលបានសមិទ្ធផលលក់បាន ១០០ លានគ្រឿង ជុំវិញពិភពលោក ហើយថ្មីៗនេះក៏ត្រូវបានគេដាក់ឈ្មោះថាជាអ្នកលក់ស្មាតហ្វូនកំពូលទី ៦ នៅក្នុងចំណាត់ថ្នាក់ពិភពលោកដោយទិន្នន័យពីត្រីមាសទី ៣ ឆ្នាំ ២០១៨ ដល់ត្រីមាសទី ២ ឆ្នាំ ២០២១ ពីស្ថាប័នឧស្សាហកម្ម Counterpoint ដែលបានបង្ហាញពី realme គឺជាប្រេនស្មាតហ្វូនធំជាងគេទី ៦ បានឈរមុខប្រេនកំពូល Huawei ដោយក្នុងរយៈពេលត្រឹមបីឆ្នាំប៉ុណ្ណោះ។
នេះជាស្នាដៃដែលមិនធ្លាប់មានពីមុនមកដោយ realme អាចឈរនៅលើឆាកអន្តរជាតិបាន ដោយចាប់ផ្តើមពីក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតតូចមួយដែលបានរីកលូតលាស់ទៅជា «គូប្រជែង» ក្នុងចំណោមប្រេនល្បីៗរបស់ពិភពលោក។ realme បានពង្រីកទីផ្សារជាង ៦១ នៅទូទាំងពិភពលោក និង ជាប់ចំណាត់ថ្នាក់ជាប្រេនស្មាតហ្វូនធំជាងគេលំដាប់ទី ៥ នៅក្នុងទីផ្សារជាង ១៨ នៃទីផ្សារ ទាំងនេះដោយទទួលបានចំណាត់ថ្នាក់ទី ១ នៅហ្វីលីពីន និង បង់ក្លាដែស សម្រាប់ចំណាត់ថ្នាក់ទី ៤ នៅប្រទេសកម្ពុជា ឥណ្ឌា និង រុស្ស៊ី ចំណែកចំណាត់ថ្នាក់ទី ៥ នៅបែបអឺរ៉ុប គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២១។
យើងឃើញទិន្និន័យដូចរូបខាងលើបានបង្ហាញអ៊ីចឹង realme មានសន្ទុះលូតលាស់ខ្លាំងដល់ទៅ ១៣៥% ហើយបើយើងងាកមកមើលពីទីផ្សារស្រុកយើងវិញ realme ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យ ដោយវាជាស្មាតហ្វូនដែលមានរូបរាងទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ព្រមទាំងមានមុខងារសំបូរបែបជាច្រើន អាចបំពេញចិត្តអ្នកប្រើប្រាស់បាន។
វាក៏ជាស្មាតហ្វូនដែលជ្រើសរើសដោយក្រុមលំដាប់កំពូល Impunity KH សម្រាប់យកមកប្រកួត MPL KH រដូវកាលទី ១ ផងដែរ។ ក្រុម Impunity KH គឺជាក្រុមកីឡាអេឡិចត្រូនិច ដែលចូលរួមប្រកួត MOBILE LEGENDS រួមមាន MOBILE LEGENDS M1, M2, MOBILE LEGENDS MSC 2021, CODASHOP GLOBAL SERIES 515 EPARTY, និង ការប្រកួតជាច្រើនទៀត។ ការប្រកួតទាំងអស់នេះសុទ្ធតែទទួលបានជ័យជំនះ អ្នកដែលស្គាល់ពួកគាត់ប្រាកដជាដឹងហើយថា គាត់គឺជាក្រុមជើងខ្លាំងដែលតំណាងឲ្យប្រទេសកម្ពុជាយើងទៅប្រកួត MOBILE LEGENDS SEA GAME ។ នេះបញ្ជាក់បានថា realme គឺជាជម្រើសស្មាតហ្វូនមួយដែលល្អសម្រាប់អ្នកចូលចិត្តលេងហ្គេមយកទៅប្រើ ពិតជាមិនខកបំណងឡើយ។
មួយវិញទៀត realme ទទួលបានសង្វាក់ផ្គត់ផ្គង់ពី OPPO ដោយសារតែឥទ្ធិពលរបស់ OPPO ធ្វើឲ្យថ្លៃដើមនៃវត្ថុធាតុដើមផលិតស្មាតហ្វូនរបស់ realme មានតម្លៃប្រហាក់ប្រហែលនឹង OPPO។ ហេតុនេះហើយទើបធ្វើឲ្យស្មាតហ្វូន realme អាចធានាបាននូវគុណភាព និង សុវត្ថិភាព ហើយ realme ក៏មិនមានការវិនិយោគទៅលើប្រព័ន្ធផ្សព្វផ្សាយធំៗ ដូច OPPO ដែរ។ ដូច្នេះថ្លៃប្រតិបត្តិការរបស់ realme ទាបជាង ដែលជួយឱ្យ realme អាចកំណត់តម្លៃស្មាតហ្វូនបានទាប តែអត្ថប្រយោជន៍នៅដដែល។
សព្វថ្ងៃនេះ realme បានផ្លាស់ប្តូរពីប្រេនគ្មានមុខមាត់ទៅជាប្រេនខ្លាំងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ realme រក្សាកំណើនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារគោលដែលមានទីតាំងសំខាន់នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា អាស៊ីកណ្តាល និង អាហ្វ្រិកខាងកើត មជ្ឈិមបូព៌ា និង មើលឃើញកំណើនយ៉ាងរឹងមាំនៅក្នុងទីផ្សារអាមេរិកឡាទីន និង អឺរ៉ុបផងដែរ ដែលវាបានវិនិយោគយ៉ាងច្រើនដើម្បីសម្រេចបាននូវសក្តានុពលកំណើននៅក្នុងទីផ្សារទាំងនោះ។
ចំពោះយុទ្ធសាស្ត្រផលិតផលរបស់ខ្លួន realme នឹងធ្វើឱ្យប្រសើរឡើងនូវខ្សែផលិតផលផ្សេងៗទៀត ព្រមទាំងនាំមកនូវបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ហើយយុទ្ធសាស្ត្រសំខាន់មួយទៀតនោះគឺ ស្មាតហ្វូនថ្មីរបស់ខ្លួន ម៉ូឌែល realme GT នឹងក្លាយជាផលិផលស្មាតហ្វូន flagship ពិឃាតតែមួយគត់ ដែលមានបច្ចេកវិទ្យាទំនើបជាមួយកម្លាំងម៉ាស៊ីនខ្លាំងដែលឈរនៅលើទីផ្សារកម្រិតខ្ពស់។
ចំណែកមួយទៀតនៅក្នុងទីផ្សារស្មាតហ្វូនសព្វថ្ងៃ ដែលមានការប្រកួតប្រជែងខ្ពស់ត្រូវបានគេទទួលស្គាល់ថា មានឧបសគ្គខ្លាំង និង តម្រូវការខ្ពស់ជាងមុនរបស់អតិថិជន។ គោលដៅរបស់ realme គឺ៖ ដើម្បីចែករំលែកក្តីសុបិន និង ជំរុញស្មាតហ្វូនជំនាន់ថ្មីដល់យុវវ័យ ដើម្បីរួមគ្នាឆ្ពោះទៅអនាគតបែបបច្ចេកវិទ្យាទំនើប។ ដោយ realme ចាប់ផ្តើមពីប្រេនគ្មានសូរស័ព្ទ រហូតដល់ល្បីរន្ទឺលើឆាកអន្តរជាតិបាន និង លើសពីការរំពឹងទុករបស់ឧស្សាហកម្ម ព្រមទាំងអតិថិជនទាំងអស់ផងដែរ។
ជោគជ័យដ៏អស្ចារ្យទាំងនេះគឺ realme បានប្រថុយប្រថានក្នុងយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួនណាស់ ដូចជាសកលភាវូបនីយកម្មតាំងពីដំបូង ដោយពួកគេខិតខំយកចិត្តទុកដាក់នឹងស្វែងរកដំណោះស្រាយដើម្បីតម្រូវការរបស់អតិថិជន ព្រមទាំងការវេចខ្ចប់ប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាទំនើបបំផុត។ ក្នុងផលិតផលដែលមានការរចនាយ៉ាងស្រស់ស្អាត និង ងាយស្រួលប្រើជាមួយគំនិតផ្តួចផ្តើម ទាំងអស់នេះហើយបានអំពាវនាវដល់យុវវ័យឲ្យក្លាយជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់ប្រេននេះ៕