រង់ចាំយូរហើយមែនទេ? ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលពីប្រូម៉ូសិនថ្មី «OPPO Week» បានមកដល់ហើយ ជាមួយនឹងកាដូដ៏សន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក
ទិញ 1 បានរហូតដល់ទៅ 3! ចំណេញលើសចំណេញ នេះគឺជារដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO គឺកំពូលប្រូម៉ូសិនដ៏ពិសេស OPPO Week ដែលធ្វើឡើងដើម្បីតបស្នងអតិថិជនឲ្យកាន់តែទទួលបានការចំណេញកាន់តែច្រើន ជាមួយនឹងជម្រើសតម្លៃដែលអាចជ្រើសបាន 2 ជម្រើសដោយក្នុងនោះមាន OPPO Reno6 Z 5G តម្លៃ $419 និង OPPO A94 តម្លៃ $299 ថែមជូនកញ្ចប់កាដូពិសេសជាទីគាប់ចិត្តដល់ទៅ 3 មុខគិតជាទឹកប្រាក់ស្មើនឹង $122 រួមមាន៖ បាស Bluetooth (តម្លៃ $39) កាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), និង ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍ ។ សម្រាប់កម្មវិធីផ្តល់ជូននេះធ្វើឡើងនាថ្ងៃទី 08 ដល់ថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2021 ។
ប្រាកដណាស់! សម្រាប់អតិថិជនគ្រប់ស្រទាប់វ័យគឺពិតជាស័ក្តិសមនឹងស្មាតហ្វូនដ៏អស្ចារ្យនេះខ្លាំងណាស់ ទាំងការបំពាក់មកជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗព្រមទាំងលក្ខណៈពិសេសៗលើ Reno6 Z 5G ដូច្នេះចង់ដឹងទេថា អ្វីដែលធ្វើឲ្យស្មាតហ្វូននេះមានភាពលេចធ្លោ? ហើយវាបានបំពាក់មកជាមួយនឹងមុខងារថ្មីៗអ្វីខ្លះ?
ខាងក្រោមនេះ ជាចំណុចពិសេស និង លេចធ្លោនូវលើស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G ៖
1. បន្ទះឈីប 5G ៖ Reno6 Z 5G បានបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជំរុញឲ្យស្ថេរភាពអ៊ីនធើណែតគ្របដណ្តប់មានល្បឿនកាន់តែលឿន (លឿនជាងមុន 10 ទៅ 100 ដង) និង កម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និង គ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។
2. កាមេរ៉ាមុខ និង ក្រោយ៖ កាមេរ៉ាមុខទំហំ 32MP+មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និង មានភាពទាក់ទាញ។
3. Portrait ជំនួសម្រស់៖ Reno6 Z 5G នាំមុខលើបច្ចេកវិទ្យាថតបែប Portrait បង្ហាញចេញមកកាន់តែទាន់ ទាក់ទាញ និង ប្រកបដោយការច្នៃប្រឌិត ដែលក្នុងនោះវាមានមុខងារថត Portrait ចំនួន 3 រួមមាន Bokeh Flare Portrait, វីដេអូ Portrait ជំនួសសម្រស់ និង វីដេអូតាមចាប់គោលដៅ។ ក្រៅពីនោះវាក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើន ដើម្បីក្លាយជាអ្នកជំនាញថតរូបដ៏អស្ចារ្យ និងផ្តល់ភាពលេចធ្លោបន្ថែមទៀតដូចជា AI Palette, AI Color Portrait និង Dual View Video។
4. ថាមពលថ្ម៖ មានទំហំធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 និង បំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ។
5. រូបរាង៖ កម្រាស់ស្តើង 7.92mm និង ទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង 2 នេះគឺមិនជាប់ស្នាមដៃ 100%។
តោះ! បងប្អូនប្រញាប់រួសរាន់ឡើងណា៎… ទិញទាន់ៗ ទិញមិនទាន់ដឹងតែស្តាយក្រោយហើយ ព្រោះការផ្តល់ជូននេះមានចំនួនកំណត់ប្រយ័ត្នអស់ពីស្តុកណា៎! ដូច្នេះលោកអ្នកអាចទទួលបានការផ្តល់ជូននេះបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃដែលមានផ្លាក OPPO ទូទាំងប្រទេស ឬ ដើម្បីទទួលបានព័ត៌មានលម្អិតៗអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ពិសេសកុំភ្លេចទន្ទឹងរង់ចាំមើលថា ការផ្តល់ជូនដ៏ភ្ញាក់ផ្អើលនេះអាចនឹងបន្តមានរដូវកាលទី 2 ឬអត់? ប្រសិនជាមានមែន សាកទាយមើលថាពេលណាដែរណ៎?