ទទួលបានកាដូមានតម្លៃដល់ទៅ 208 ដុល្លារភ្លាមៗ សម្រាប់ការកុម្ម៉ង់ទុកមុន ស្មាតហ្វូន realme GT master edition ដែលមានតម្លៃត្រឹមតែ 469 ដុល្លារប៉ុណ្ណោះ
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន realme បានប្រកាសលក់ជាផ្លូវការនូវស្មាតហ្វូន limited edition របស់ខ្លួនដែលមានចំនួនត្រឹម 300 គ្រឿង នៅប្រទេសកម្ពុជា គឺ realme GT master edition ក្នុងតម្លៃត្រឹមតែ 469 ដុល្លារប៉ុណ្ណោះ ជាមួយការកក់ទុកមុនចាប់ពីថ្ងៃទី 29 ខែសីហា ដល់ថ្ងៃទី 4 ខែកញ្ញា តាមរយៈ Smart shop នោះអ្នកនឹងទទួលបានកាដូបន្ថែមដ៏ពិសេស ដែលមានតម្លៃរហូតដល់ទៅ 208 ដុល្លាររួមមាន ៖ realme watch 2pro និង ស៊ីមស្មាតតម្លៃ 129 ដុល្លារ ។
realme GT master edition ជាស្មាតហ្វូនដែលមានរូបរាង និង រចនាបទដ៏មានអត្ថន័យមួយ វាមានការរចនាដោយជនជាតិជប៉ុនដ៏ល្បីល្បាញលោក Naoto Fukasawa ។ ការបំផុសគំនិតដោយរចនាជារាងវ៉ាលិសនេះ ផ្តល់ឲ្យមានភាពស្រស់ស្រាយដោយគ្រាន់តែក្រឡេកមើលវាគឺមានអារម្មណ៍ចង់ធ្វើដំណើរកម្សាន្ត ។
កាមេរ៉ា 64MP ជាមួយមុខងារផ្តាច់មុខ professional street photography mode
realme GT Master Edition បំពាក់មកជាមួយកាមេរ៉ាគោល 64 មេហ្គាភិចស៊ែល លេនទូលាយ (ultra-wide-angle) ទំហំ 8MP និង លេន macro ទំហំ 4MP ។ វាអាចថតបានយ៉ាងល្អឥតខ្ចោះ ពីឆ្ងាយទៅជិត ពីថ្ងៃដល់យប់ និង ពី portrait ទៅ landscape ចំណែកកាមេរ៉ា Selfie មានទំហំ 32MP ជាមួយសេនស័រ Sony IMX615 ។ ផ្តល់ឱ្យមានគុណភាពរូបភាពកាន់តែប្រសើរ និង ច្បាស់ល្អ ។ ជាមួយមុខងារថតរូបអាជីពតាមដងផ្លូវ professional street photography mode ក្នុងនោះមានមុខងារដ៏សម្បូរបែបជាច្រើន ដែលអាចថតរូបដ៏គួរឲ្យចាប់អារម្មណ៍ រួមមាន ៖ DIS Snapshot Mode, Street filter, Instant Focus, Quick Zoom, B&W Plus filter, Dramatic filter ។
អេក្រង់ 6.4-inch Samsung AMOLED ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart
realme GT Master Edition បំពាក់មកជាមួយអេក្រង់ 6.43 អ៊ីញ Samsung AMOLED Fullscreen ដែលមានកម្រិត refresh rate ដល់ 120Hz ហើយវាក៏គាំទ្រស្កេនស្នាមម្រាមដៃនៅលើអេក្រង់ផងដែរ ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart ដោយសាកថ្ម 13 min នាទីបាន 50% និង 32 នាទី សាកថ្មបាន 100% ដែលជាលទ្ធផលសាកលឿនក្នុងរយៈពេលខ្លីបំផុត ។
បន្ទះឈីប Snapdragon 778G ជាមួយបច្ចេកវិទ្យាបន្សាបកំដៅ និង មុខងារ GT Mode
realme GT Master Edition ប្រើបន្ទះឈីប Qualcomm Snapdragon 778G 5G ដំណើរការដោយ super cores A78 ជាមួយល្បឿនរហូតដល់ 2.4 GHz ដែលនាំមកនូវបទពិសោធដំណើរការដ៏រលូន និង មានអនុភាព ។ វាមាន RAM 8GB និង អង្គផ្ទុកទន្និន័យ 128GB ជាមួយនឹងមុខងារ GT ផងដែរ ។ នៅពេលយើងបើកវា អ្នកអាចប្រើស៊ីភីយូល្បឿនអតិបរមា max Speed, Screen refresh rate នឹងឡើងដល់ 120Hz ក៏ដូចជាមុខងារ Ultra Reality Enhanced Picture Quality On, Ultra-HD Visual Effects On, Game quick launch On, 4D gaming vibration On ដោយប្រើមុខងារទាំងអស់នោះអ្នក មិនបារម្ភអំពីការឡើងកំដៅជាមួយប្រព័ន្ធបន្សាបកំដៅ (Vapor Chamber Cooling System) ៕