Connect with us

បច្ចេកវិទ្យា

អាថ៌កំបាំងនៃភាពជោគជ័យដែលមានអ្នកប្រើប្រាស់រហូតដល់ 1០០ លាននាក់របស់ realme ត្រូវបានលាតត្រដាង ព្រមទាំងទទួលបានចំណាត់ថ្នាក់កំពូលទី 4 ក្នុងទីផ្សារប្រទេសកម្ពុជា

on

Advertisement

ក្រុមហ៊ុន realme ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកបានប្រកាសពីសមិទ្ធផលនៃការលក់ស្មាតហ្វូនរបស់ខ្លួនឈានដល់ 100 លានគ្រឿងទូទាំងពិភពលោក ។យោងតាមទិន្នន័យពីការស្រាវជ្រាវទីផ្សារនិងប្រឹក្សាយោបល់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថាស្ថានភាពក្នុងអំឡុងពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសារ COVID-19 នៅឆ្នាំ 2020 ដល់ឆ្នាំ 2021 realme បានក្លាយជាស្មាតហ្វូនលំដាប់ពិភពលោកដែលមានសន្ទុះលូតលាស់លឿនបំផុតនៅក្នុងរយៈពេលបីឆ្នាំនេះ ។ ហើយវាក៏មានអត្រាកំណើនកើនឡើង149% ពីមួយឆ្នាំទៅមួយឆ្នាំ នៅត្រឹមត្រីមាសទី 2 ឆ្នាំ 2021 នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC) ដែលបានបង្ហាញ។

សមិទ្ធផលនេះបានធ្វើឱ្យមានសក្តានុភាពបន្ថែមទៀតនូវយុទ្ធសាស្ត្រលក់និងអាជីវកម្មរបស់ realme នៅទូទាំងពិភពលោក។ ដោយក្រុមហ៊ុន realme បង្កើតឡើងនៅឆ្នាំ 2018 តែបច្ចុប្បន្នភាពនេះ realme គឺជាប្រេនស្មាតហ្វូនធំជាងគេទី 7 ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន 61 ទូទាំងពិភពលោកនិងជាប់ចំណាត់ថ្នាក់កំពូលអ្នកផលិតស្មាតហ្វូននៅក្នុងទីផ្សារចំនួន 13 ដោយទទួលបានចំណាត់ថ្នាក់ទី 1 នៅហ្វីលីពីននិងបង់ក្លាដែស សំរាប់ចំណាត់ថ្នាក់ទី 4 នៅប្រទេសកម្ពុជា ឥណ្ឌានិងរុស្ស៊ី ចំនែកចំណាត់ថ្នាក់ទី 5 នៅបែបអឺរ៉ុប គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2021 ។ការឈានដល់ 100 លានគ្រឿងនេះគឺជាសមិទ្ធផលចុងក្រោយបង្អស់ដែលបង្ហាញពីការកើនឡើង របស់ក្រុមហ៊ុន realme ខណៈដែលក្រុមហ៊ុនសាងកេរ្តិ៍ឈ្មោះបន្ថែម មួយទៀតដោយកាលពីមុន realme គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានណែនាំនូវបច្ចេកវិទ្យាសាកថ្ម 125W UltraDart charging ហើយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនដំបូងដែលបំពាក់បន្ទះឈីប Qualcomm Snapdragon 888។ វាគឺជាស្មាតហ្វូនទីមួយនៅលើពិភពលោកដែលមានកាមេរ៉ាទំហំ 64 មេហ្គាភិចសែល លើសពីនេះទៅទៀត realme ក៏ជាក្រុមហ៊ុនដំបូងគេដែលដាក់លក់ស្មាតហ្វូន 5G តម្លៃក្រោម 200 ដុល្លារ ។

ការកំណត់គោលដៅទៅលើយុវវ័យនិងអ្នកប្រើប្រាស់អាជីពទូទាំងពិភពលោក បានអនុញ្ញាតឱ្យ realme ហ៊ានឆ្ពោះទៅមុខជាមួយប្រេនស្មាតហ្វូនល្បី ៗ ដទៃទៀត ដោយសារអ្នកប្រើប្រាស់អាជីពទាំងអស់នេះត្រូវបានគេសន្យាច្រើន ប៉ុន្តែមិនទទួលបានការផ្គត់ផ្គង់ដូចដែរគេសន្យា នេះបើយោងតាមសំដីនាយកប្រតិបត្តិក្រុមហ៊ុន realme លោក Sky Li ។ «ទាំងយុវវ័យទាំងអ្នកប្រើប្រាស់និងបុគ្គលិករបស់យើងបានបង្រៀនយើងឱ្យហ៊ានបោះជំហានទៅអនាគតហើយក្លាយជាអ្នកបង្កើតនិន្នាការថ្មីផ្តល់ឱ្យយើងនូវភាពក្លាហានក្នុងការ ឧស្សាហកម្មនេះ»

លោកលីបាននិយាយថា «បីឆ្នាំចុងក្រោយនេះពិតជានិយាយអំពីស្មារតីសហគ្រិនភាពនិងការរីកចម្រើនឥតឈប់ឈរសម្រាប់ realme» ។ សូមអរគុណចំពោះការគាំទ្រដ៏ធំពីអ្នកប្រើប្រាស់របស់យើង យើងអាចឈានទៅដល់គោលដៅរបស់យើងក្នុងការលក់ស្មាតហ្វូន បាន 100 លានគ្រឿង និង ទទួលបានជោគជ័យយ៉ាងសំខាន់នៅក្នុងទីផ្សារស្មាតហ្វូន។ យើងនឹងបន្តផ្តល់ជូនអ្នកប្រើប្រាស់នៅជុំវិញពិភពលោកនូវផលិតផលដែលមានគុណភាពល្អនិងការរចនាម៉ូដទាន់សម័យក្នុងតម្លៃសមរម្យ។លោកលីក៏បានលើកឡើងផងដែរថាគោលដៅបន្ទាប់របស់ realme គឺដើម្បីសម្រេចបាននូវគោលដៅទ្វេដង – 100 លានគ្រឿង – ការលក់ស្មាតហ្វូន 100 លានគ្រឿងទៀតនៅចុងឆ្នាំ 2022 និង ទទួលបានសមត្ថផលដូចគ្នានៅ ឆ្នាំ2023 ផងដែរ។

ដើម្បីសម្រេចបានសមិទ្ធផលនេះ realme កំពុងពឹងផ្អែកលើយុទ្ធសាស្រ្តអភិវឌ្ឍ ផលិតផលដ៏ទូលំទូលាយដែលនឹងមើលឃើញវាពង្រីកការផ្តល់ជូនទ្វេដង ។ជាមួយនឹងការដាក់បង្ហាញនូវស្មាតហ្វូន flagship ស៊េរី GT ថ្មីរបស់ខ្លួននាពេលថ្មីៗនេះដែលត្រូវបានគេដាក់ឈ្មោះថាជា «flagship-killer» ស្មាតហ្វូន realme ត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងទីផ្សារកម្រិតមធ្យម ដល់ទីផ្សារកម្រិតខ្ពស់នៅក្នុងទីផ្សារបែបអឺរ៉ុបនឹងទីផ្សារប្រទេសចិន។ ក្រុមហ៊ុនក៏កំពុងវិវដ្ដចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃ ឧបករណ៏វៃឆ្លាតAIoT (Artificial Intelligence Internet of Things) សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ។នៅទីបញ្ចប់នេះ realme បានបង្ហាញពីយុទ្ធសាស្ត្រ 1+5+T របស់ខ្លួនដែល 1 គឺស្មាតហ្វូន 5 តំណាងឱ្យកាសត្រចៀកឥតខ្សែ,នាឡិកា, ទូរទស្សន៍, tablets,កុំព្យូទ័រយួរដៃនិងT តំណាងឱ្យ realme’s AIoT។ realme ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការនាំឲ្យអ្នកប្រើប្រាស់ទៅរករបៀបរស់នៅដែលមានលក្ខណៈបច្ចេកវិទ្យាក្នុងតម្លៃសមរម្យនិងមាននិរន្តរភាពក្នុងពេលតែមួយ។ ជាមួយនឹងចក្ខុវិស័យដ៏ក្លាហាននិងភាពក្លាហានក្នុងការទទួលយកពីពិភពលោកនេះ realme បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកឧបសគ្គនៅក្នុងបរិយាកាសប្រកួតប្រជែង ៕

អត្ថបទពេញនិយម

ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ
ស្មានមិនដល់ នៅពីក្រោយស្នាមញញឹម Punjan ធ្លាប់កើតជំងឺនេះ ដល់ថ្នាក់មិនហ៊ានចេញក្រៅផ្ទះ
កំពូលតារាអភិជន ឈ្មោះល្បីខ្ទរខ្ទារ រស់នៅក្នុងវីឡាប្រណីត តម្លៃខ្ទង់លានដុល្លារ
ទើបបើកបាន ២ ថ្ងៃ ថ្នាក់រៀនមួយចំនួនក្នុងវិទ្យាល័យ ៥ នៅភ្នំពេញ ត្រូវផ្អាកភ្លាមៗ អ្នកពាក់ព័ន្ធផ្ទាល់ត្រូវធ្វើចត្តាឡីស័ក

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន23 hours ago

អគារដ៏លេចធ្លោ ODOM បានបើកលក់ជាផ្លូវការហើយ

គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និង ដាក់លក់ជាសាធារណៈនៅអគារ Odom កន្លងមកនេះ មានការទិញ និង កក់ជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេស ព្រោះតែលក្ខណៈពិសេស និង ឯកជនភាព នៃគម្រោងអភិវឌ្ឍន៍បែបចម្រុះ Odom ដែលជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារអន្តរជាតិ និង លំនៅដ្ឋានប្រណីត ទាន់សម័យ...

អត្ថបទក្រុមហ៊ុន1 day ago

ភ្នាក់ងារ វីង រួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នាក់ងាររបស់ធនាគារ វីង បានបង្កើតមូលនិធិភ្នាក់ងារ វីង ដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និង បានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារ វីង នៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥ ០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ! ទូរស័ព្ទស៊េរីថ្មី Redmi 10 កំពូលស្មាតហ្វូនសមត្ថភាពខ្លាំង តម្លៃសមរម្យ មានលក់នៅកម្ពុជាហើយ!

នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Xiaomi បានធ្វើកម្មវិធីសម្ពោធជាផ្លូវការដើម្បីស្វាគមន៍នូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi 10 នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងពិសេសពីអ្នកដែលមានឥទ្ធិពលខាងផ្នែកបច្ចេកវិទ្យានៅលើបណ្តាញសង្គម ក្នុងនោះក៏មានកម្មវិធីចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ លោក រៃ៉យ៉ា ប្រធានគ្រប់គ្រងផ្នែកទីផ្សាលក់រាយរបស់ Xiaomi ប្រចាំកម្ពុជា ក៏បានធ្វើការបង្ហាញពីឆន្ទៈរបស់...

អត្ថបទក្រុមហ៊ុន3 days ago

ចូលដល់ខែកំណើតភ្លាម អ្នកម៉ាក់សម័យថ្មី អ្នកនាង ឱក សុគន្ធកញ្ញា ក្លាយអ្នកតំណាង សាប៊ូវីសូពិសេសភ្លាម!

កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១ ខែកញ្ញានេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាអ្នកតំណាងឱ្យ សាប៊ូ វីសូ ពិសេស ក្នុងខែកំណើតរបស់អ្នកនាងតែម្ដង។ មួយរយៈកន្លងមកនេះ អ្នកនាងបានផ្លាល់ប្ដូរការរស់នៅច្រើនមែនទែន ដែលកាលពីមុនធ្លាប់តែឡើងឆាកច្រៀង តែឥឡូវនេះ អ្នកនាងបានក្លាយជាអ្នកម្ដាយដ៏ស្រស់ស្អាត និង ជាមេផ្ទះដ៏ឆ្លាតវៃ ម្នាក់ទៀតផង។...

អត្ថបទក្រុមហ៊ុន5 days ago

រថយន្ត MG ZS ស៊េរីថ្មី បង្កើនភាពទាក់ទាញយ៉ាងរស់រវើកដល់អ្នកប្រើប្រាស់

រថយន្ត MG ZS ស៊េរីថ្មី គឺជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ $30,300។ ម៉ូឌែលនេះធ្វើឱ្យយីហោ MG កាន់តែល្បីល្បាញដោយសារលក្ខណៈពិសេសរបស់វា និង ការរចនាថ្មីទាំងស្រុងស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី និង ប្រព័ន្ធវៃឆ្លាតជាច្រើន។ MG ZS ក៏ក្លាយជាជម្រើសកំពូលសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដែលចង់បានរថយន្តទំនើប និង...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត Maxus T60 ផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរផ្សងព្រេងដ៏មានផាសុកភាព និង សុវត្ថិភាព

ក្នុងប្រទេសកម្ពុជា គឺពិតជាមានទីកន្លែងផ្សងព្រេងជាច្រើនសម្រាប់លោកអ្នកក្នុងការស្វែងរកនូវអ្វីដែលថ្មី។ ប្រសិនបើអ្នកចូលការគេងតង់តាមតំបន់ភ្នំ ឬ ការទស្សនាទេសភាពបែបធម្មជាតិ នោះលោកអ្នកប្រហែលជាត្រូវការនូវមធ្យោបាយធ្វើដំណើរដែលអាចផ្តល់ជូនអ្នកនូវផាសុកភាព និង សុវត្ថិភាព។ ដូច្នេះហើយរថយន្តប្រភេទភីកអាប់ក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលចូលចិត្តធ្វើដំណើរបែប Off-road និង ដំណើរផ្សងព្រេង ជាដើម។ ប្រសិនបើលោកអ្នកត្រូវការរថយន្តប្រភេទភីកអាប់នោះ រថយត្ត Maxus T60 ក៏អាចជាដៃគូយ៉ាងល្អសម្រាប់គ្រប់ការធ្វើដំណើរផងដែរ។ Maxus T60...

អត្ថបទក្រុមហ៊ុន1 week ago

វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ

ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយភ្នាក់ងារវីង អតិថិជន និង ដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និង រៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោងថ្មី នៅលើមហាវិថីព្រះនរោត្តម ដែលអ្នកមិនគួររំលង

វត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើនបាន និង កំពុងរីកដុះដាល បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និង ស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និង សក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង យើងឃើញមានគម្រោងអភិវឌ្ឍច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍបែបចម្រុះ (Mixed-use Development) បាន និង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល។ ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន...

អត្ថបទក្រុមហ៊ុន2 weeks ago

ឱកាសឈ្នះរង្វាន់ Iphone 12 Pro Max និងរង្វាន់បាស JBL ជាច្រើនរង្វាន់

ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានផ្ដល់ជូនជាមួយប្រូម៉ូសិនពិសេស ឆ្អែតហើយឈ្នះរង្វាន់ទៀតពីកម្មវិធី WOWNOW Lucky Draw ដោយគ្រាន់តែបើក APP WOWNOW កម្ម៉ង់ភ្លាម លេងហ្គេមភ្លាម ឈ្នះរង្វាន់ភ្លាមៗមិនចាំយូរ ដោយរាល់ការបញ្ជាទិញចំណាយចាប់ពី 5$ ឡើងទៅ អ្នកនឹងមានឱកាសចូលរួមលេងហ្គេមវាយពងមាន់មាសនៅក្នុង WOWNOW APP...

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយទស្សនាវដ្តី ប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់