Connect with us

បច្ចេកវិទ្យា

តោះ! ទស្សនាការបើកប្រអប់ និង តេស្តដំបូងលើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ថាវាឡូយ និង អស្ចារ្យកម្រិតណា?

on

Advertisement

កាលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO បានចាប់ផ្តើមបញ្ចេញរូបរាងពិត និង លក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល OPPO Reno6 Z 5G ដែលឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។

ដោយឡែកកាលពីព្រឹកនាថ្ងៃទី 26 កក្កដា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធី «OPPO Reno6 Z 5G Media Experience» ប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី1 (ក្បែរវត្តភ្នំ) ដោយនៅក្នុងកម្មវិធីនោះឃើញមានការចូលរួមពីអ្នកតំណាងឲ្យក្រុមហ៊ុន OPPO ពិធីករពូកែខាងវោហាស័ព្ទ ជា វណ្ណារិទ្ធិ និង លោក Raven Blaze ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជាផងដែរ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និង ការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និង ការតេស្តប្រើប្រាស់លើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

តួយ៉ាង កញ្ញា ទួត ពិសីវលក្ខណ៍ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីលក្ខណៈពិសេសៗនៃស្មាតហ្វូនត្រកូល Reno ម៉ូដែលថ្មី OPPO Reno6 Z 5G យ៉ាងដូច្នេះថា «OPPO Reno6 Z 5G បានបំពាក់កាមេរ៉ាមុខទំហំ 32MP+មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និង មានភាពទាក់ទាញ ដែលក្នុងនោះវាក៏បានបំពាក់មកជាមួយនឹងមុខងារថ្មីប្លែកដូចជា មុខងារ Portrait ជំនួយសម្រស់ អាចបង្កើនពន្លឺភ្នែកចែងចាំង និង បង្កើនចំណុចសម្គាល់លើផ្ទៃមុខ និង បង្ហាញកម្រិតភ្លឺស្អាតម៉ត់រលោង ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នកឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។ រីឯមុខងារ Bokeh Flare Portrait វិញអាចផ្តិតយកថតរូបភាពដ៏អស្ចារ្យរបស់អ្នកបានគ្រប់ពេលវេលាគ្រប់កាលៈទេសៈឲ្យចេញផ្ទៃខាងក្រោយព្រាលៗ ឬមានគ្រាប់អំពូលភ្លើងតូចៗនាពេលរាត្រី។

បន្ថែមពីនេះ Reno6 Z 5G ក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដូចជា មុខងារ AI Palette, AI Color Portrait, Dual View Video ជាដើម។ បើងាកចូលដល់កម្លាំងម៉ាស៊ីន Reno6 Z 5G វាបំពាក់មកជាមួយនឹងបន្ទះឈីប 5G Media Tek Dimensity 800U ដែលជំរុញឲ្យកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និង គ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។ ចំណែកឯថាមពល និង កម្លាំងថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 និង បំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ ដែលទប់ស្កាត់មិនងាយឲ្យទូរស័ព្ទលោកអ្នកឆាប់ក្តៅពេលកំពុងលេងហ្គេម និង ទស្សនាវីដេអូ ឬភាពយន្តឡើយ។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យ Reno6 Z 5G ជាប់ក្នុងបេះដូងដកចិត្តមិនរួចនោះគឺរូបរាងរបស់វាមានកម្រាស់ស្តើង 7.92mm និង ទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង 2 នេះគឺមិនជាប់ស្នាមដៃ 100%»

ទន្ទឹមជាមួយគ្នាផងដែរ ពិធីករ ជា វណ្ណារិទ្ធិ និង Raven Blaze ក៏បានលើកនូវចំណុចពិសេសៗបន្ថែមដោយសង្កត់ធ្ងន់ថា «សម្រាប់ស្មាតហ្វូន Reno Series ត្រូវបានគេកក់សម្គាល់ថាជាអ្នកជំនាញ Portrait ឈានមុខគេ ។ ជាក់ស្តែងដូច Reno6 Z 5G គឺ OPPO កាន់តែផ្តោតខ្លាំងលើការថតរូប Portrait ដែលអាចនិយាយបានថា វាពិតជាស័ក្កសម និងល្អឥតខ្ចោះសម្រាប់ស្រទាប់វ័យពិសេសអ្នកចូលចិត្តថតរូប ថតវីដេអូនៅកាមេរ៉ាមុខនិងកាមេរ៉ាក្រោយមានទំហំធំ ដែលអាចផ្តិតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក រួមទាំងមុខងារលើកសម្រស់ថ្មីៗរួមមាន Portrait Beautification, Bokeh Flare Portrait ជាដើម។ ហើយបើងាកទៅមើលកម្លាំងម៉ាស៊ីន OPPO Reno6 Z 5G គឺវាបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជាបច្ចេកវិទ្យានាពេលអនាគត រួមជាមួយនឹងអង្គចងចាំ 8GB(+5GB) RAM + 128GB ROM ដែលជម្រុញឲ្យល្បឿនម៉ាស៊ីនកាន់តែលឿនរហ័សទាន់ចិត្ត ពិសេសធានាថា Gamers ដឹងតែពេញចិត្តស្តូក។ មួយវិញទៀត សម្រាប់បងប្អូនដែលនិយមតាមដានរឿងភាគ ឬភាពយន្ត ក៏ដូចជាអ្នកលេងហ្គេមមិនអាចខ្វះ OPPO Reno6 Z 5G បានឡើយព្រោះថាស្មាតហ្វូននេះមានកម្លាំងថ្មទំហំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0»

ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិត និង កាន់តែច្បាស់ស៊ីជម្រៅពីស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G លោកអ្នកអាចចូលទៅកាន់ហ៊េសប៊ុកផេគផ្លូវការ OPPO។ អូ ភ្លេចប្រាប់មួយទៀត! បងប្អូនទាំងអស់គ្នាកុំភ្លេចរង់ចាំទស្សនាកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G» នៅថ្ងៃទី31 កក្កដា ឆ្នាំ2021 វេលាម៉ោង 7:00-9:00 យប់ ព្រមទាំងមានការ Live ផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងហ្វេសប៊ុកផេគផ្លូវការ OPPO ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានគ្រប់ៗគ្នាណា និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ផងដែរ៕

អត្ថបទពេញនិយម

ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ
ស្មានមិនដល់ នៅពីក្រោយស្នាមញញឹម Punjan ធ្លាប់កើតជំងឺនេះ ដល់ថ្នាក់មិនហ៊ានចេញក្រៅផ្ទះ
កំពូលតារាអភិជន ឈ្មោះល្បីខ្ទរខ្ទារ រស់នៅក្នុងវីឡាប្រណីត តម្លៃខ្ទង់លានដុល្លារ
ទើបបើកបាន ២ ថ្ងៃ ថ្នាក់រៀនមួយចំនួនក្នុងវិទ្យាល័យ ៥ នៅភ្នំពេញ ត្រូវផ្អាកភ្លាមៗ អ្នកពាក់ព័ន្ធផ្ទាល់ត្រូវធ្វើចត្តាឡីស័ក

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

អគារដ៏លេចធ្លោ ODOM បានបើកលក់ជាផ្លូវការហើយ

គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និង ដាក់លក់ជាសាធារណៈនៅអគារ Odom កន្លងមកនេះ មានការទិញ និង កក់ជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេស ព្រោះតែលក្ខណៈពិសេស និង ឯកជនភាព នៃគម្រោងអភិវឌ្ឍន៍បែបចម្រុះ Odom ដែលជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារអន្តរជាតិ និង លំនៅដ្ឋានប្រណីត ទាន់សម័យ...

អត្ថបទក្រុមហ៊ុន1 day ago

ភ្នាក់ងារ វីង រួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នាក់ងាររបស់ធនាគារ វីង បានបង្កើតមូលនិធិភ្នាក់ងារ វីង ដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និង បានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារ វីង នៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥ ០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ! ទូរស័ព្ទស៊េរីថ្មី Redmi 10 កំពូលស្មាតហ្វូនសមត្ថភាពខ្លាំង តម្លៃសមរម្យ មានលក់នៅកម្ពុជាហើយ!

នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Xiaomi បានធ្វើកម្មវិធីសម្ពោធជាផ្លូវការដើម្បីស្វាគមន៍នូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi 10 នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងពិសេសពីអ្នកដែលមានឥទ្ធិពលខាងផ្នែកបច្ចេកវិទ្យានៅលើបណ្តាញសង្គម ក្នុងនោះក៏មានកម្មវិធីចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ លោក រៃ៉យ៉ា ប្រធានគ្រប់គ្រងផ្នែកទីផ្សាលក់រាយរបស់ Xiaomi ប្រចាំកម្ពុជា ក៏បានធ្វើការបង្ហាញពីឆន្ទៈរបស់...

អត្ថបទក្រុមហ៊ុន3 days ago

ចូលដល់ខែកំណើតភ្លាម អ្នកម៉ាក់សម័យថ្មី អ្នកនាង ឱក សុគន្ធកញ្ញា ក្លាយអ្នកតំណាង សាប៊ូវីសូពិសេសភ្លាម!

កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១ ខែកញ្ញានេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាអ្នកតំណាងឱ្យ សាប៊ូ វីសូ ពិសេស ក្នុងខែកំណើតរបស់អ្នកនាងតែម្ដង។ មួយរយៈកន្លងមកនេះ អ្នកនាងបានផ្លាល់ប្ដូរការរស់នៅច្រើនមែនទែន ដែលកាលពីមុនធ្លាប់តែឡើងឆាកច្រៀង តែឥឡូវនេះ អ្នកនាងបានក្លាយជាអ្នកម្ដាយដ៏ស្រស់ស្អាត និង ជាមេផ្ទះដ៏ឆ្លាតវៃ ម្នាក់ទៀតផង។...

អត្ថបទក្រុមហ៊ុន5 days ago

រថយន្ត MG ZS ស៊េរីថ្មី បង្កើនភាពទាក់ទាញយ៉ាងរស់រវើកដល់អ្នកប្រើប្រាស់

រថយន្ត MG ZS ស៊េរីថ្មី គឺជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ $30,300។ ម៉ូឌែលនេះធ្វើឱ្យយីហោ MG កាន់តែល្បីល្បាញដោយសារលក្ខណៈពិសេសរបស់វា និង ការរចនាថ្មីទាំងស្រុងស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី និង ប្រព័ន្ធវៃឆ្លាតជាច្រើន។ MG ZS ក៏ក្លាយជាជម្រើសកំពូលសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដែលចង់បានរថយន្តទំនើប និង...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត Maxus T60 ផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរផ្សងព្រេងដ៏មានផាសុកភាព និង សុវត្ថិភាព

ក្នុងប្រទេសកម្ពុជា គឺពិតជាមានទីកន្លែងផ្សងព្រេងជាច្រើនសម្រាប់លោកអ្នកក្នុងការស្វែងរកនូវអ្វីដែលថ្មី។ ប្រសិនបើអ្នកចូលការគេងតង់តាមតំបន់ភ្នំ ឬ ការទស្សនាទេសភាពបែបធម្មជាតិ នោះលោកអ្នកប្រហែលជាត្រូវការនូវមធ្យោបាយធ្វើដំណើរដែលអាចផ្តល់ជូនអ្នកនូវផាសុកភាព និង សុវត្ថិភាព។ ដូច្នេះហើយរថយន្តប្រភេទភីកអាប់ក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលចូលចិត្តធ្វើដំណើរបែប Off-road និង ដំណើរផ្សងព្រេង ជាដើម។ ប្រសិនបើលោកអ្នកត្រូវការរថយន្តប្រភេទភីកអាប់នោះ រថយត្ត Maxus T60 ក៏អាចជាដៃគូយ៉ាងល្អសម្រាប់គ្រប់ការធ្វើដំណើរផងដែរ។ Maxus T60...

អត្ថបទក្រុមហ៊ុន1 week ago

វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ

ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយភ្នាក់ងារវីង អតិថិជន និង ដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និង រៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោងថ្មី នៅលើមហាវិថីព្រះនរោត្តម ដែលអ្នកមិនគួររំលង

វត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើនបាន និង កំពុងរីកដុះដាល បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និង ស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និង សក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង យើងឃើញមានគម្រោងអភិវឌ្ឍច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍបែបចម្រុះ (Mixed-use Development) បាន និង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល។ ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន...

អត្ថបទក្រុមហ៊ុន2 weeks ago

ឱកាសឈ្នះរង្វាន់ Iphone 12 Pro Max និងរង្វាន់បាស JBL ជាច្រើនរង្វាន់

ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានផ្ដល់ជូនជាមួយប្រូម៉ូសិនពិសេស ឆ្អែតហើយឈ្នះរង្វាន់ទៀតពីកម្មវិធី WOWNOW Lucky Draw ដោយគ្រាន់តែបើក APP WOWNOW កម្ម៉ង់ភ្លាម លេងហ្គេមភ្លាម ឈ្នះរង្វាន់ភ្លាមៗមិនចាំយូរ ដោយរាល់ការបញ្ជាទិញចំណាយចាប់ពី 5$ ឡើងទៅ អ្នកនឹងមានឱកាសចូលរួមលេងហ្គេមវាយពងមាន់មាសនៅក្នុង WOWNOW APP...

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយទស្សនាវដ្តី ប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់