ខំរង់ចាំមកជាយូរ! ទីបំផុតក្រុមហ៊ុន Telegram ដាក់ឱ្យប្រើមុខងារ វីដេអូខលជាក្រុមបានហើយ
កាលពីខែមេសា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុម ឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែជាក់ស្ដែងក្រុមហ៊ុនពុំបានបញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ ២០២១ ក្រុមហ៊ុនមួយនេះ ក៏បានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះ នឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែឧសភាវិញ ។
ក្រោយពីការពន្យារពេលអស់ជាងមួយឆ្នាំមក ពេលនេះ ក្រុមហ៊ុន Telegram បានសម្រេចបន្ថែម មុខងារវីដេអូខលជាក្រុមហើយ ដោយប្រិយមិត្តត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះសិន ។
ក្នុងនោះផងដែរ ដើម្បីប្រើមុខងារវីដេអូខលជាក្រុមនេះ ដំបូងលោកអ្នកត្រូវបង្កើតក្រុមមួយសិន រួចត្រូវចុចនៅលើរូបសញ្ញារបស់ក្រុម ហើយចុចនៅលើប៊ូតុង ‘Voice Chat’ ។ ចុងក្រោយលោកអ្នកអាចចុចនៅលើប៊ូតុង ‘Video’ ហើយចុចលើពាក្យថា ‘Share Video Call’ ដើម្បីចាប់ផ្ដើមវីដេអូខល ឬលោកអ្នកអាចជ្រើសយកជម្រើស ‘Share Screen’ ដើម្បីអាចស៊ែស្រ្គីនទូរសព្ទរបស់លោកអ្នក ជាមួយនឹងក្រុមក៏បាន ។ គួរបញញជាក់ផងដែរថា ដើម្បីអាចប្រើមុខងារវីដេអូខលថ្មីនេះបាន តម្រូវឱ្យអ្នកប្រើប្រាស់ជា ‘Admin’ ដើម្បីអាចចាប់ផ្ដើម ‘Voice Chat’ បាន ៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា