Connect with us

បច្ចេកវិទ្យា

ទីបំផុត OPPO លាតត្រដាងជាផ្លូវការហើយ នូវកំពូលស្មាតហ្វូន Find X3 Pro ប្រភេទ Flagship ដ៏ពេញនិយមខ្លាំង

on

Advertisement

សូមស្វាគមន៍វត្តមានការមកដល់ជាផ្លូវការនូវរបកគំហើយថ្មីនៃកំពូលស្មាតហ្វូនប្រភេទ Flagship ត្រកូលលំដាប់ Find នោះគឺ OPPO Find X3 Pro ស៊េរីថ្មីរបស់ខ្លួន ខណៈស្មាតហ្វូននេះត្រូវបានធ្វើការបង្ហាញខ្លួននៅក្រៅស្រុកមួយចំនួនរួមមកហើយដែលរួមមានដូចជា ចិន, ថៃ, ម៉ាឡេស៊ី និងតាមបណ្តាប្រទេសដទៃជាច្រើនផងដែរ ។

ជាក់ស្តែង កាលពីយប់ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន OPPO នៅក្នុងព្រះរាជណាចក្រកកម្ពុជា ពិតជាមានមោទនភាពក្នុងការដាក់សម្ពោធលាតត្រដាងនូវរូបរាងពិត និងសមត្ថភាពពិតនៃស្តេចកំពូលស្មាតហ្វូន OPPO Find X3 Pro បូករួមទាំងកាសឥតខ្សែប្រភេទ Flagship Enco X តាមរយៈប្រព័ន្ធអនឡាញនៅលើផេគហ្វេសប៊ុក OPPO ផ្លូវការ ដោយឃើញមានបងប្អូន និងហ្វេនៗរបស់ OPPO គ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីបានចូលរួមទស្សនាការសម្ពោធនេះ ព្រមទាំងចូលរួម Like, Comment និង Share យ៉ាងច្រើនដើម្បីទទួលបានរង្វាន់ជាច្រើនអំឡុងពេល Live ផ្ទាល់នោះ។

មិនតែប៉ុណ្ណោះ នៅក្នុងពិធីសម្ពោធនេះក៏ឃើញមានវត្តមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ និងភ្ញៀវកិត្តិយសលោក ចន សី ដែលត្រូវបានអ្នកទាំងអស់គ្នាស្គាល់ថាជាកំពូលអ្នក Review ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើការប្រអប់ Unboxing នូវស្មាតហ្វូន OPPO Find X3 Pro, និងកាសឥតខ្សែស្តាប់ត្រចៀក Enco X រួមទាំងធ្វើការសំណេះសំណាលជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។

ជាធម្មតា ប្រសិនបើមានស្មាតហ្វូន Flagship OPPO Find X3 Pro នៅក្នុងដៃ យើងក៏គួរតែមានកាសកាលីបឥតខ្សែដែលសាកសមជាមួយស្មាតហ្វូនកំពូលនេះផងដែរ ។

ទន្ទឹមនឹងនោះ អំឡុងពេលកំពុងធ្វើការបើកប្រអប់នូវផលិតផលថ្មីទាំង 2 ដោយលោក ចន សី បានពោលពាក្យយ៉ាងដូច្នេះថា «សម្រាប់ OPPO Find X3 Pro អ្វីដែលផ្តោតសំខាន់គឺទៅលើការរចនាបថនៃរូបរាង ពិសេសគឺផ្នែកកាមេរ៉ាជាមួយទម្រង់ Frame កោងប្រៀបដូច Aircraft តែម្ដង។ ចំណែក អេក្រង់វិញល្អបំផុតហើយក្នុងកម្រិត 120HZ អូសបញ្ជាបានយ៉ាងលឿនរហ័ស និងបង្ហាញកម្រិត 1 ពាន់លានពណ៌។

មិនតែប៉ុណ្ណោះ សូម្បីកាមេរ៉ាក្រោយក៏បូកបញ្ចូលគ្នាដែរទាំងលេនដើមទំហំ 50MP និងលេន Wide angle ទំហំ 50MP ឯណ្ណោះ ដែលវាពិតជាសាកសមខ្លាំងបំផុតសម្រាប់អ្នកដើរលេង និងចូលចិត្តថតរូប។ អ្វីដែលសំខាន់នោះគឺកាមេរ៉ា Find X3 Pro ក៏អាចថតបានកម្រិត 1 ពាន់លានពណ៌ដែរ។ ដូច្នេះ អាចនិយាយបានថាវាពិតជាតម្រូវការនិងពិសេសសម្រាប់អ្នកចង់បានស្មាតហ្វូនដែលអាចថតបានកម្រិតខ្ពស់បង្ហាញរូបភាពបានល្អ ថាមពលថ្មក្នុងទំហំធំ និងរូបរាងស្តើង។

ដោយឡែកសម្រាប់កាសស្តាប់ត្រចៀក Flagship Enco X អ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍និងស្រលាញ់ជាងគេនោះគឺការឌីហ្សាញរូបរាងកាសនិងប្រអប់ ហើយនេះក៏ជាឈានជើងជំហានខ្ពស់មួយទៀតរបស់ OPPO ផងដែរ។ លើសពីនេះ OPPO ក៏បានធ្វើការសហការគ្នាជាមួយក្រុមហ៊ុន Dynaudio ដែលជាក្រុមហ៊ុនល្បីល្បាញខ្លាំងនិងមានជំនាញខ្លាំងខាងសម្លេង (Sound) ដូច្នេះ ការសហការនេះវាកាន់តែធ្វើឲ្យកាស OPPO ទទួលបានគុណភាពសម្លេងកាន់តែខ្ពស់ ធ្វើឲ្យយើងចង់ស្តាប់តន្រ្តីកាន់តែខ្លាំង។ ពិសេសគឺនៅពេលលេងហ្គេម ដោយសារវាមាន Noise Cancelling ដែលធ្វើឲ្យអ្នកលេងហ្គេមកាន់តែពេញចិត្ត»។

ជាក់ស្តែង បើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួនបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូន OPPO Find X3 Pro មានតម្លៃ $1199 ។ រីឯ កាសកាលីបឥតខ្សែជំនាន់ថ្មី OPPO Enco X មានតម្លៃ $169។

មិនតែប៉ុណ្ណោះ នៅចុងកម្មវិធី OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាថ្មី និងដំបូងគេបង្អស់នៅលើពិភពលោកគឺ OPPO X 2021 ដែលអាចពន្លៀតអេក្រង់បានយ៉ាងរលូនផងដែរ ។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមចុចចូលទៅកាន់តណភ្ជាប់មានពណ៌ក្រហមខាងក្រោម ដើម្បីទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ

អត្ថបទពេញនិយម

ក្មេងៗជំនាន់ក្រោយ ប្រហែលមិនស្គាល់អំពិលអំពែកទេ ព្រោះអ្នកវិទ្យាសាស្រ្តថាវាជិតផុតពូជហើយ
ស្មានមិនដល់ នៅពីក្រោយស្នាមញញឹម Punjan ធ្លាប់កើតជំងឺនេះ ដល់ថ្នាក់មិនហ៊ានចេញក្រៅផ្ទះ
កំពូលតារាអភិជន ឈ្មោះល្បីខ្ទរខ្ទារ រស់នៅក្នុងវីឡាប្រណីត តម្លៃខ្ទង់លានដុល្លារ
ទើបបើកបាន ២ ថ្ងៃ ថ្នាក់រៀនមួយចំនួនក្នុងវិទ្យាល័យ ៥ នៅភ្នំពេញ ត្រូវផ្អាកភ្លាមៗ អ្នកពាក់ព័ន្ធផ្ទាល់ត្រូវធ្វើចត្តាឡីស័ក

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន23 hours ago

អគារដ៏លេចធ្លោ ODOM បានបើកលក់ជាផ្លូវការហើយ

គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និង ដាក់លក់ជាសាធារណៈនៅអគារ Odom កន្លងមកនេះ មានការទិញ និង កក់ជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេស ព្រោះតែលក្ខណៈពិសេស និង ឯកជនភាព នៃគម្រោងអភិវឌ្ឍន៍បែបចម្រុះ Odom ដែលជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារអន្តរជាតិ និង លំនៅដ្ឋានប្រណីត ទាន់សម័យ...

អត្ថបទក្រុមហ៊ុន1 day ago

ភ្នាក់ងារ វីង រួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នាក់ងាររបស់ធនាគារ វីង បានបង្កើតមូលនិធិភ្នាក់ងារ វីង ដើម្បីទ្រទ្រង់បុព្វហេតុសង្គមចំពេលដែលជំងឺកំពុងរាតត្បាត និង បានជ្រើសរើសគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានតម្រូវការហិរញ្ញវត្ថុ ភ្នំពេញថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២១ – ភ្នាក់ងារ វីង នៅទូទាំងប្រទេស បានស្ម័គ្រចិត្តបរិច្ចាគថវិកាប្រមាណ ៤៥ ០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា...

អត្ថបទក្រុមហ៊ុន3 days ago

វ៉ាវ! ទូរស័ព្ទស៊េរីថ្មី Redmi 10 កំពូលស្មាតហ្វូនសមត្ថភាពខ្លាំង តម្លៃសមរម្យ មានលក់នៅកម្ពុជាហើយ!

នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Xiaomi បានធ្វើកម្មវិធីសម្ពោធជាផ្លូវការដើម្បីស្វាគមន៍នូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Redmi 10 នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងពិសេសពីអ្នកដែលមានឥទ្ធិពលខាងផ្នែកបច្ចេកវិទ្យានៅលើបណ្តាញសង្គម ក្នុងនោះក៏មានកម្មវិធីចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ លោក រៃ៉យ៉ា ប្រធានគ្រប់គ្រងផ្នែកទីផ្សាលក់រាយរបស់ Xiaomi ប្រចាំកម្ពុជា ក៏បានធ្វើការបង្ហាញពីឆន្ទៈរបស់...

អត្ថបទក្រុមហ៊ុន3 days ago

ចូលដល់ខែកំណើតភ្លាម អ្នកម៉ាក់សម័យថ្មី អ្នកនាង ឱក សុគន្ធកញ្ញា ក្លាយអ្នកតំណាង សាប៊ូវីសូពិសេសភ្លាម!

កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១ ខែកញ្ញានេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាអ្នកតំណាងឱ្យ សាប៊ូ វីសូ ពិសេស ក្នុងខែកំណើតរបស់អ្នកនាងតែម្ដង។ មួយរយៈកន្លងមកនេះ អ្នកនាងបានផ្លាល់ប្ដូរការរស់នៅច្រើនមែនទែន ដែលកាលពីមុនធ្លាប់តែឡើងឆាកច្រៀង តែឥឡូវនេះ អ្នកនាងបានក្លាយជាអ្នកម្ដាយដ៏ស្រស់ស្អាត និង ជាមេផ្ទះដ៏ឆ្លាតវៃ ម្នាក់ទៀតផង។...

អត្ថបទក្រុមហ៊ុន5 days ago

រថយន្ត MG ZS ស៊េរីថ្មី បង្កើនភាពទាក់ទាញយ៉ាងរស់រវើកដល់អ្នកប្រើប្រាស់

រថយន្ត MG ZS ស៊េរីថ្មី គឺជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ $30,300។ ម៉ូឌែលនេះធ្វើឱ្យយីហោ MG កាន់តែល្បីល្បាញដោយសារលក្ខណៈពិសេសរបស់វា និង ការរចនាថ្មីទាំងស្រុងស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី និង ប្រព័ន្ធវៃឆ្លាតជាច្រើន។ MG ZS ក៏ក្លាយជាជម្រើសកំពូលសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាដែលចង់បានរថយន្តទំនើប និង...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត Maxus T60 ផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរផ្សងព្រេងដ៏មានផាសុកភាព និង សុវត្ថិភាព

ក្នុងប្រទេសកម្ពុជា គឺពិតជាមានទីកន្លែងផ្សងព្រេងជាច្រើនសម្រាប់លោកអ្នកក្នុងការស្វែងរកនូវអ្វីដែលថ្មី។ ប្រសិនបើអ្នកចូលការគេងតង់តាមតំបន់ភ្នំ ឬ ការទស្សនាទេសភាពបែបធម្មជាតិ នោះលោកអ្នកប្រហែលជាត្រូវការនូវមធ្យោបាយធ្វើដំណើរដែលអាចផ្តល់ជូនអ្នកនូវផាសុកភាព និង សុវត្ថិភាព។ ដូច្នេះហើយរថយន្តប្រភេទភីកអាប់ក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលចូលចិត្តធ្វើដំណើរបែប Off-road និង ដំណើរផ្សងព្រេង ជាដើម។ ប្រសិនបើលោកអ្នកត្រូវការរថយន្តប្រភេទភីកអាប់នោះ រថយត្ត Maxus T60 ក៏អាចជាដៃគូយ៉ាងល្អសម្រាប់គ្រប់ការធ្វើដំណើរផងដែរ។ Maxus T60...

អត្ថបទក្រុមហ៊ុន1 week ago

វីង ចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ

ធនាគារវីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត គាំទ្រមន្ទីរពេទ្យកុមារអង្គរតាមរយៈការចូលរួមបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៨ ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយភ្នាក់ងារវីង អតិថិជន និង ដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និង រៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល...

អត្ថបទក្រុមហ៊ុន1 week ago

គម្រោងថ្មី នៅលើមហាវិថីព្រះនរោត្តម ដែលអ្នកមិនគួររំលង

វត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើនបាន និង កំពុងរីកដុះដាល បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និង ស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និង សក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង យើងឃើញមានគម្រោងអភិវឌ្ឍច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍបែបចម្រុះ (Mixed-use Development) បាន និង...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់ គម្រោង ដឹណេតឆឺរ៉ល។ ដូច្នេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន...

អត្ថបទក្រុមហ៊ុន2 weeks ago

ឱកាសឈ្នះរង្វាន់ Iphone 12 Pro Max និងរង្វាន់បាស JBL ជាច្រើនរង្វាន់

ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ WOWNOW បានផ្ដល់ជូនជាមួយប្រូម៉ូសិនពិសេស ឆ្អែតហើយឈ្នះរង្វាន់ទៀតពីកម្មវិធី WOWNOW Lucky Draw ដោយគ្រាន់តែបើក APP WOWNOW កម្ម៉ង់ភ្លាម លេងហ្គេមភ្លាម ឈ្នះរង្វាន់ភ្លាមៗមិនចាំយូរ ដោយរាល់ការបញ្ជាទិញចំណាយចាប់ពី 5$ ឡើងទៅ អ្នកនឹងមានឱកាសចូលរួមលេងហ្គេមវាយពងមាន់មាសនៅក្នុង WOWNOW APP...

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយទស្សនាវដ្តី ប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់