មកដល់ហើយ! realme 8 Pro ស្មាតហ្វូនកាមេរ៉ាធំ 108MP ចេញលក់ហើយក្នុងតម្លៃ 369 ដុល្លារតែប៉ុណ្ណោះ ជាមួយកាដូជាច្រើន!
នៅថ្ងៃទី 02 ខែឧសភា ឆ្នាំ 2021 realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានដាក់លក់ស្មាតហ្វូនសេរីថ្មី realme 8 Pro ទូទាំងប្រទេសជាមួយតម្លៃត្រឹមតែ 369$ ជាមួយកាដូ realme Special gift (ដបទឹក និង បាសប្លូធូ) ជាមួយនិងស៊ីមកាតស្មាតផងដែរ ។ ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme Numer Series វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការគាំទ្រជាច្រើនពីសំណាក់យុវវ័យ។ ហើយ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ 108MP និងជាមួយមុខងារថតរូបកាន់តែទាន់សម័យ ។ ទំនោរភាពពេញនិយមរបស់អ្នកប្រើប្រាស់វ័យក្មេង ពួកគេចង់បានបច្ចេកវិទ្យាថ្មីៗ ប្លែក ដូច្នេះ realme ក៏នៅតែព្យាយាមយកអ្វីដែលថ្មីនោះមកឲ្យអ្នកប្រើប្រាស់ដោយបានបំពាក់បច្ចេកវិទ្យាក៏ដូចជាលក្ខណៈសម្បត្តិមុខងារដែលមាននៅលើស្មាតហ្វូនលំដាប់កំពូលមកដាក់លើស្មាតហ្វូន realme 8 Pro ដែលមានតម្លៃសមរម្យបំផុត ។
កាមេរ៉ាជំនាន់ថ្មី 108MP រូបថតពេលយប់កាន់តែប្រសើរ
កាមេរ៉ាជំនាន់ថ្មីទំហំ 108MP អាចផ្តិតយករូបភាពដែលមានគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ ជាមួយកាមេរ៉ាជំនាន់ថ្មីទំហំ108MP វាមានមុខងារសម្រាប់កម្សាន្តជាច្រើនដូចជា៖ Tilt shift time lapse video,Starry Time-lapse Video,Neon Portrait, Dynamic Bokeh Portrait, AI Portrait, Dual-view Video, Ultra-Nightscape Video, AI mixed color portrait, movie mode ។
មុខងារដំបូងបង្អស់លើពិភពលោកStarry Time-lapse Video and Tilt-shift Time-lapse Video
ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30 សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapse ដែលមានរយៈពេល 1 វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង ។
មុខងារថតរូបឲ្យឃើញតូចរបស់ realme (tilt-shift photography) អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន 10 ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច (Tilt shift time lapse video) ។
បច្ចេកវិទ្យាសាកថ្មលឿន 50W Superdart,ជាមួយថាមពលថ្មធំ 4500mAh
ការសាកថ្មលឿនលឿនតែងតែជាចំណុចខ្លាំងរបស់ Realme ។ realme 8 pro បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និង គាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5% អាចទុក standby បាន 32 ម៉ោង ឬការសន្ទនាទូរស័ព្ទ 98 នាទី ។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ ។
ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម 176g
ផ្ទៃខាងក្រោយរបស់ realme 8 pro ភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ (Infinite Blue) នឹងពណ៌ខ្មៅ (Infinite black) ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក “DARE TO LEAP” មានពន្លឺប្រដេញ យ៉ាងស្រស់ស្អាត ។ realme 8 pro មានទំងន់ត្រឹមតែ 176g នឹងកំរាស់ 8.1mm ងាយស្រួលក្នុងការចាប់កាន់ ។
ប្រព័ន្ធប្រត្តិបត្តការជំនាន់ថ្មី realme UI 2.0
realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់ shortcut , setting Interface Icons, ព្រមទាំងមុខងារ dark mode ទាំង 3 ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel network ដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើ password ។ Security Shield ផ្តល់នូវប្រព័ន្ធត្រួតពិនត្យ system នឹងការពារការទូទាត់តាមរយៈកម្មវិធី App ផងដែរ។ យោងតាម Realme Labs ការដំឡើងកម្មវិធី app ត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយ Realme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។
បន្ទះឈីប និង អេក្រង់
realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ (sunlight mode) កំរិតពន្លឺឡើងដល់ 1000 nits ហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺ DC ជាដើម ។ realme 8 Pro បំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720G ជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើS IM 2 standby នឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់ 256GB ៕