ស្វែងយល់លម្អិតអំពីកាមេរ៉ា 108MP របស់ realme 8 Pro មុននឹងមកដល់ទីផ្សារប្រទេសកម្ពុជា (វីដេអូ)
ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានបង្ហាញនូវវត្តមានកាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួនដែលបានបំពាក់លើស្មាតហ្វូនស៊េរីថ្មី គឺ realme 8 Pro ។ វាគឺជាបច្ចេកវិទ្យាកាមេរ៉ាទំនើបចុងក្រោយ ជាមួយនឹងគុណភាពរូបថតច្បាស់ កាន់តែអស្ចារ្យមានមុខងារថតវីដេអូ tilt-shift time-lapse ដំបូងគេដែលយើងមើលឃើញវត្ថុទាំងអស់មានសភាពតូចច្បាស់ប្រកបដោយភាពច្នៃប្រឌិត និង ថតវីដេអូពីដំណើរគន្លងនៃហ្វូងផ្កាយ Starry time-lapse ព្រមទាំងមាន Filters Portrait ស្រស់ស្អាតថ្មីបន្ថែមទៀត។ realme 8 Pro នឹងនាំមុខគេក្នុងការកំណត់ភាពពេញនិយមក្នុងវិស័យថតរូបដោយស្មាតហ្វូន ។
Realme 8 pro បានបំពាក់នូវកាមេរ៉ា 108MP Sensor HM2 ជំនាន់ថ្មីបង្អស់របស់ Samsung មកប្រើជាកាមេរ៉ាគោល ដែលមានលក្ខណៈពិសេស 12000 X 9000 Pixel ជាមួយនិងសិនស័រទំហំធំ 1/1.52 អ៊ីញ។ ទំហំ Pixel ធំជាងមុនអាចធានាគុណភាពរូបភាពកាន់តែល្អ ហើយ HM2 ក៏អាចថតរូប ៩ ប៉ុស្តិ៍រួមបញ្ចូលក្នុងរូប ១ សន្លឹកផងដែរ បូករួមជាមួយមុខងារ ISOCELL PLUS និង Smart-ISO ដែលអាចឲ្យទូរស័ព្ទ realme ថតរូបកាន់តែល្អលេចធ្លោទោះបីស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។
រូបថតនៃកាមេរ៉ាទំហំ 108MP ដែលថតដោយ realme 8 Pro បានផ្តល់តុល្យភាពពន្លឺល្អ រួមជាមួយពណ៌ដ៏រស់រវើក និងមានភាពម៉ត់ច្បាស់ទាំងកន្លែងភ្លឺ និងងងឹត។ ទោះបីពង្រីកក៏នៅតែឃើញភាពណម៉ត់ក្នុងរូបភាពច្បាស់ល្អ។ ដោយផ្អែកលើ សិនស័រកម្រិតខ្ពស់ 108MP realme បានបង្កើនការផ្តល់ឲ្យនូវមុខងារច្រើនកាន់តែមានប្រសិទ្ធភាពជាងមុន និងលក្ខណៈពិសេស មុខងារលេចធ្លោជាច្រើនទៀត។
In-sensor zoom ពង្រីករូបភាពបានកាន់តែច្បាស់
realme 8 Pro សម្រេចបានការពង្រីករូបភាពច្បាស់ល្អជាងមុន ដោយសារបច្ចេកវិទ្យាថ្មី In-Sensor Zoom។ នៅក្នុងកាមេរ៉ារបស់ទូរស័ព្ទ realme 8 Pro នៅពេលប្រើមុខងារពង្រីក ៣ ដង នោះបច្ចេកវិទ្យាថ្មី In-Sensor Zoom នឹងដំណើរការ។ ដំណើរការថតរូបភាពលឿនជាងមុន ដោយសារតែទំហំតូចជាងនៅលើរូបថត 12MP ។ នេះវាបានអនុញ្ញាតឲ្យ realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក ៣ ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ចំពោះភាពច្បាស់នៃរូបភាព។
មុខងារថ្មី New Starry Mode with time-lapse video
នៅក្នុងមុខងារ Starry Mode ថ្មី,realme ក៏បានដាក់បង្ហាញមុខងារ ថតវីដេអូ Starry Time-lapse ដំបូងបង្អស់ក្នុងពិភពលោកដែលមាននៅក្នុងទូរស័ព្ទស្មាតហ្វូន។ វីដេអូ Starry Time-lapse ត្រូវបានគេស្គាល់ដោយ សំដៅទៅលើការថតខ្លីបវីដេអូជាច្រើនដោយប្រើកាមេរ៉ាអាជីព បន្ទាប់មកផ្គួបផ្សំខ្លីបទាំងនេះដោយកុំព្យូទ័រតាមរយៈកម្មវីធីកាត់តវីដេអូ។ ការបង្កើតមុខងារនេះ វីដេអូ Starry Time-lapse វាប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ និងការលំបាកជាច្រើន ដែលតំរូវការដំណើរការដំណោះស្រាយលើសំយោគរូបថត (synthesis of the photos)។ realme បាននាំមកនូវដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapseដែលមានរយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។
Tilt-shift photography នៃពិភពលោកខ្នាតតូច
Tilt-shift photography (ការថតរូបឲ្យឃើញតូច) គឺសំរេចបានដោយមានជំនួយពីលែន Tilt-shift ដែលមានតំម្លៃថ្លៃ ដែលអាចធ្វើឲ្យផ្នែកមួយនៃរូបថតលេចចេញច្បាស់ និងរក្សាផ្នែកផ្សេងទៀតឲ្យមានសភាពព្រាល ដើម្បីបង្កើតពិភពខ្នាតតូច។ ជាមួយដំណោះស្រាយថ្មីនៃការថតរូបឲ្យឃើញតូច realme 8 ស៊េរី អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន ១០ ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video) ។ realme ក៏ផ្តល់នូវជម្រើសនៃការកែសម្រួលមួយចំនួននៅក្នុង Tilt shift mode មានដូចជារូបរាង មុំ ទីតាំង និងទំហំនៃផ្នែកព្រាល សូម្បីតែការផ្លាស់ប្តូររវាងតំបន់ផ្នែកព្រាល និងតំបន់ច្បាស់។អ្នកអាចជ្រើសរើសនឹងប្តូរផ្នែកព្រាល Bokeh effect បានយ៉ាងងាយស្រួលដើម្បីឲ្យសមនឹងទិដ្ឋភាពជាក់ស្តែង។
Portrait Filters ថ្មីុ កាន់តែលេចធ្លោ
ស្មាតហ្វូនភាគច្រើននាពេលបច្ចុប្បន្នថតរូបPortraitដែលបង្ហាញផ្នែកព្រាល Bokeh effect ធម្មតានៅផ្ទៃខាងក្រោយ។ realme ជាប្រេនបច្ចេកវិទ្យាទាន់សម័យ ក៏បានបន្ថែមផ្នែកសំខាន់ ក្នុងការថតរូប Portrait ផងដែរ។ លើកនេះត្រកូល realme 8 ស៊េរី បានផ្តល់នូវមុខងារ Filters 3 មានដូចជា: មុខងារ Neon portrait, Dynamic bokeh portrait និង AI color portrait ដែលធ្វើឲ្យគ្រប់រូបភាពPortrait កាន់តែទាន់សម័យ។
សរុបមកយើងឃើញថា realme 8 Pro ពិតជាមានផ្នែក hardware កាមេរ៉ាល្អ គួបផ្សំជាមួយមុខងារកាមេរ៉ាថ្មីៗជាច្រើនពោរពេញទៅដោយភាពច្នែប្រឌិត។ អ្នកទាំងអស់គ្នាប្រាកដជាចង់សាកផ្ទាល់ពីសមត្ថភាពវាមិនខាន។ សូមទស្សនាវីដេអូខាងក្រោម៖